ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​សេដ្ឋី​មែន ​​ដង្ហែ​សព​ម្តាយ​រថយន្ត​រាប់រយ​គ្រឿង

6 ឆ្នាំ មុន

«​ស៊ី​ន​ហួ​»​ របស់​ចិន ​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា មាន​ក្បួន​រថយន្ត​ដឹក​រ៉ែ និង​រថយន្ត​ធុន​តូច​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​ដង្ហែ​ពេញ​ផ្លូវ ។ រថយន្ត​ទាំងនោះ​ជួល​ដោយ​សេដ្ឋី​ចិន​ម្នាក់​នៅ​តំបន់​លីង​ស៊ឺ ខេត្ត​សាន​ស៊ី ប្រទេស​ចិន​ដើម្បី​ដង្ហែ​សព​ម្តាយ​ដែល​ស្លាប់ ​កាលពី​ថ្ងៃ​ទី​២១…

«​ស៊ី​ន​ហួ​»​ របស់​ចិន ​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា មាន​ក្បួន​រថយន្ត​ដឹក​រ៉ែ និង​រថយន្ត​ធុន​តូច​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​ដង្ហែ​ពេញ​ផ្លូវ ។

រថយន្ត​ទាំងនោះ​ជួល​ដោយ​សេដ្ឋី​ចិន​ម្នាក់​នៅ​តំបន់​លីង​ស៊ឺ ខេត្ត​សាន​ស៊ី ប្រទេស​ចិន​ដើម្បី​ដង្ហែ​សព​ម្តាយ​ដែល​ស្លាប់ ​កាលពី​ថ្ងៃ​ទី​២១ មក​រា ២០១៨ ។ មិន​តែ​ប៉​ណ្ណោះ​បាន​ជួល​​អ្នកសិល្បៈ​ចូលរួម​សម្តែង​យ៉ាង​អធិកអធម​ ដើម្បី​ដង្ហែ​សព​ម្តាយ​ជា​លើក​ចុង​ក្រោយ។

អ្នកលេង​អ៊ីន​ធើ​រ​ណេ​ត​មួយ​ចំនួន​សម្តែង​ការ​យល់​ឃើញ​ថា ការ​រៀបចំ​ដង្ហែ​សព​ដ៏​អធិក​អធម​បែប​នោះ​អាច​ឆ្លុះ​បញ្ចាំង​ថា ប្រហែលជា​កូន​ថែទាំ​ម្តាយ​មិន​បាន​ដិត​ដល់ ដូច្នេះ​ហើយ​​នៅ​ពេល​ម្តាយ​ចែក​ឋាន​ក៏​រៀបចំ​ពិធី​យ៉ាង​គគ្រឹកគគ្រេង ​ដើម្បី​លាង​កំហុស ។

ខ្លះ​ទៀត​យល់​ថា ក្នុង​នាម​កូន​ជា​សេដ្ឋី​គួរ​រៀបចំ​បុណ្យសព​ម្តាយ​ឱ្យ​ល្អ និង​រៀបចំ​ឱ្យ​ស្រប​ទៅ​តាម​ទ្រព្យធន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ