ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​ដ៏ល្បី ទោះ​អាយុ​70​ឆ្នាំ​ក៏នៅ​តែ​បន្ត​អាជីព

6 ឆ្នាំ មុន

លោក​ Elton John ​តារាចម្រៀង និង​ជា​អ្នក​តែង​បទ​ចម្រៀង​ដ៏​ល្បី​របស់​អង់គ្លេស​អាយុ​៧០​ឆ្នាំ​គឺជា​ផ្នែក​មួយ​នៃ​តារាចម្រៀង​ដ៏​ល្បីឈ្មោះ​នៅ​លើ​ពិភពលោក​បាន​ត្រៀម​ប្រកាស​ពី​អនាគត​របស់​ខ្លួន​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ​នេះ ។ លោក​បញ្ជាក់​ថា​បាន​សម្រេចចិត្ត​ពី​អនាគត​របស់​ខ្លួន​រួចរាល់​ហើយ ខណៈ​ពេល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្ស័យ​ថា អាច​ប្រកាស​ឈប់​សម្តែង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី…

លោក​ Elton John ​តារាចម្រៀង និង​ជា​អ្នក​តែង​បទ​ចម្រៀង​ដ៏​ល្បី​របស់​អង់គ្លេស​អាយុ​៧០​ឆ្នាំ​គឺជា​ផ្នែក​មួយ​នៃ​តារាចម្រៀង​ដ៏​ល្បីឈ្មោះ​នៅ​លើ​ពិភពលោក​បាន​ត្រៀម​ប្រកាស​ពី​អនាគត​របស់​ខ្លួន​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ​នេះ ។ លោក​បញ្ជាក់​ថា​បាន​សម្រេចចិត្ត​ពី​អនាគត​របស់​ខ្លួន​រួចរាល់​ហើយ ខណៈ​ពេល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្ស័យ​ថា អាច​ប្រកាស​ឈប់​សម្តែង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី ។

លោក​Elton​ធ្លាប់​បញ្ជាក់​កាលពី​ខែមករា ២០១៧​ថា​ទៅ​អនាគត​លោក​ចង់​កាត់​បន្ថយ​ការ​សម្តែង​ឱ្យ​នៅ​តិច ដើម្បី​មាន​ពេលវេលា​ថែទាំ​កូន​២​នាក់​ដែល​បាន​ចិញ្ចឹម​បីបាច់ ។

លោក​Elton​បាន​ទទួល​ពានរង្វាន់​កិត្តិយស​នៅ​ថ្ងៃ​ទី​៩ តុលា ២០០៦ និង​កាលពី​ឆ្នាំ​មុន​បាន​សម្តែង​ភាពយន្ត​រឿង​«Kingsman»​ហើយ​សមិទ្ធផល​នៃ​បទ​ចម្រៀង​លក់​បាន​ជាង​៣០០​លាន​បន្ទះ​នៅ​ទូ​ទាំង​ពិភពលោក ។ លោក​មាន​គម្រោង​សម្តែង​តន្ត្រី​ទេសចរណ៍​ក្រោយ​ពី​បាន​ចូល​ប្រឡូក​អស់​រយៈពេល​ជិត​៥០​ឆ្នាំ ប៉ុន្តែ​នៅ​សម្តែង​លើក​ចុង​ក្រោយ​ដែល​កំណត់​ចាប់ផ្តើម​នៅ​ខែកញ្ញា ២០១៨ ដើម្បី​មាន​ពេលវេលា​ដល់​ក្រុម​គ្រួសារ​ថែទាំ​កូន​ចំនួន​២​នាក់ ។

ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​លើក​ចុង​ក្រោយ​នេះ​មានឈ្មោះ​ថា​«Farewell Yellow Brick Road»​ចាប់ផ្តើម​នៅ​ខែកញ្ញា ២០១៨ ត្រូវ​សម្តែង​ឱ្យ​បាន​៣០០​ជុំ​នៅ​ទ្វីបអាមេរិក​ខាងជើង អាស៊ី អា​មេ​រិ​ក​ខាងត្បូង និង​ត្រូវ​មក​អាស៊ី​ជា​ថ្មី​ដោយ​ចាប់ផ្តើម​លក់​សំបុត្រ​នៅ​ថ្ងៃ​ទី​២ កុម្ភៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ