ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​នៅ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ម្នាក់​ដេក​ស្លា.ប់​ទាំង​វ័យក្មេង

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ហេតុ​ការ​ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៨ នៅ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ជាប់​នឹង​ទំនប់​ប្រឡាយ​ទឹក​៦​មក​រា ក្នុងភូមិ​ល្អក់ ឃុំ​កំពង់ថ្ម ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ ហេតុ​ការ​ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៨ នៅ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ជាប់​នឹង​ទំនប់​ប្រឡាយ​ទឹក​៦​មក​រា ក្នុងភូមិ​ល្អក់ ឃុំ​កំពង់ថ្ម ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឈ្មោះ ផូ យុ​ត្តា អាយុ​៣០​ឆ្ឋាំ ជា​មេការ និង​ត្រូវជា​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​បាន​ប្រាប់​ថា ក្រោយ​ចប់​ការងារ​នៅ​ពេល​ល្ងាច​នាំ​គ្នា​ហូប​បាយ​រួច ម្ចាស់​កសិដ្ឋាន​លោក សុខ រ៉ា​ដែន មក​ពី​ភ្នំពេញ​លោក​បាន​ទិញ​គ្រឿងក្លែម និង​ស្រា​បៀ​មួយ​កេស​មក​ផ្ញើរ​កម្មករ​ចែក​គ្នា​ហូប​ដែល​មាន​គ្នា​៥​នាក់​ហើយ​ជន​រង​គ្រោះ​ឈ្មោះ វ​ន្ថា ធូ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​ចិញ្ចឹម​ត្រី មានស្រុក​កំណើត​នៅ​ភូមិ​បាក់​ព្រី ឃុំ​បឹង​ដោល ស្រុក​ព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្ន​បាន​មក​ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​ក៏​បាន​ផឹក​នឹង​គេ​ដែរ អស់​ប្រហែល​៣​កំប៉ុង​មិន​មាន​ស្រវឹង​អី​នោះ​ទេ នៅ​ពេល​ដែល​អស់​ស្រា​ក៏​នាំ​គ្នា​សម្រាក​លើ​គ្រែ​រៀង​ៗ​ខ្លួន​នៅ​ក្បែរ​ៗ​គ្នា​ទាំងអស់​គ្នា​ទៅ ។

លុះ​ព្រឹក​ឡើង​ថ្ងៃ​កើតហេតុ​ខាងលើ​ស្ត្រី​ឈ្មោះ ផាប់ សុ​ផាត ហៅ​ស្រី​ពៅ អាយុ​២៤​ឆ្នាំ ជា​អ្នក​ដាំ​ស្ល​នៅ​ទីនោះ​មក​ដល់​ពី​ផ្ទះ​ក៏​បាន​រៀបចំ​កន្លែង​ក៏​ឃើញ​កង្ហា​នៅ​ចុងជើង​ជន​រង​គ្រោះ​វិល​រហូត​ក៏​ដើរ​ទៅ​បិត​ហើយ​ក៏​បាន​ដាស់​ជន​រង​គ្រោះ​ឱ្យ​ងើប​នៅ​ពេល​អង្រួន​ជើង​ក៏​រង្គើរ​ដល់​ក្បាល អង្រួន​ពីរ​បី​ដង​នៅ​តែ​អ​ញ្ចឹ​ង​ក៏​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នា​ពិនិត្យ​មើលឃើញ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​មិនដឹង​តាំងពី​ពេល​ណា​មក​នោះ​ទេ​ក៏​បាន​រាយការណ៍​ឲ្យ​សមត្ថកិច្ច ។

ក្រោយ​ដឹង​ព័ត៌មាន​លោកនាយ​ប៉ុស្តិ៍​កំពង់ថ្ម កម្លាំង​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ពិនិត្យ​កន្លែង​កើតហេតុ និង​ពិនិត្យ​សព​ដោយ​មាន​សមាសភាព​ចូលរួម លោក​មេឃុំ​ក​ពង់​ថ្ម ប្រឹក្សា​ឃុំ​ពីរ​រូប លោក​មេ​ភូមិ​ល្អក់ និង​លោកគ្រូ​ពេទ្យ​ប្រចាំ​មណ្ឌល​ភូមិ​ល្អក់ បន្ទាប់​ពី​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​រួច​ឃើញ​ថា ជន​រង​គ្រោះ​ដេក​ស្លាប់​ដោយសារ​ការ​គាំងបេះដូង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ