ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ស៊ុ​យ សែ​ម ផ្ដល់​ឧបករណ៍​កាត់សក់​ជូន​ប្រជាពលរដ្ឋ​និង​ម៉ូតូ​មួយ​គ្រឿង​ជូន​មេ​ភូមិ​ដើម​រកា

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ កន្លង​មកនេះ​លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្តពោធិ៍សាត់​តែង​បាន​ក្រើនរំលឹក​នៅ​តាម​កម្មវិធី​ជួប​សំណេះ​សំណាល​ផ្សេង​ៗ ។ សូម​ឲ្យ​កូនចៅ​ប្រជាពលរដ្ឋ​ដែល​គ្មាន​ការងារ​ធ្វើ…

ខេត្តពោធិ៍សាត់ ៖ កន្លង​មកនេះ​លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្តពោធិ៍សាត់​តែង​បាន​ក្រើនរំលឹក​នៅ​តាម​កម្មវិធី​ជួប​សំណេះ​សំណាល​ផ្សេង​ៗ ។

សូម​ឲ្យ​កូនចៅ​ប្រជាពលរដ្ឋ​ដែល​គ្មាន​ការងារ​ធ្វើ និង​ជីវភាព​ក្រលំបាក​ខ្លាំង​នាំ​គ្នា​រៀន​ជំនាញ​ផ្សេង​ៗ​ដូច​ជា ជាង​ជុស​ជុល​ម៉ូតូ ជាង​អ៊ុតសក់ ធ្វើ​សក់ ជាងកាត់សក់ ជាងកាត់ដេរ ជាង​ប៉ះ​កង់ ឫ​ដាំ​បន្លែបង្កា​ជាដើម ។​ល​។ ដើម្បី​បង្កើត​មុខរបរ​រក​ប្រាក់​ចំណូល​ចិញ្ចឹមជីវិត ចៀស​វាង​​យក​ពេលទំនេរ លេងល្បែង​ស៊ីសង ទទួលទាន​គ្រឿង​ស្រវឹង ឫ​អង្គុយ​និយាយដើម​គ្នា​ជា​រឿង​ឥតប្រយោជន៍ ។

ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៨ លោក ស៊ុ​យ សែ​ម រួម​ដំណើរ​ដោយ​លោក ខូ​យ សុខា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​ចុះ​ទៅ​ប្រគល់​ឧបករណ៍​កាត់សក់​ដល់​ប្រជាពលរដ្ឋ​ពីរ​គ្រួសារ​នៅ​ភូមិ​កោះ​ស្វាយ ឃុំ​ខ្នារ​ទទឹង និង​ភូមិ​អូរ​រំចេក ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ។

ក្នុង​ថ្ងៃ​ដដែល​នោះ​លោក ស៊ុ​យ សែ​ម ក៏​បាន​បន្តដំណើរ​ទៅ​សួរសុខទុក្ខ​លោក ស្ងួន ជី មេ​ភូមិ​ដើម​រកា​ឃុំ​ខ្នារ​ទទឹង ដែល​លោក​បាន​ជូន​ម៉ូតូ​ម៉ាក​ហុងដា​មួយ​គ្រឿង​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ​សម្រាប់​ជា​មធ្យោបាយ​ជិះ​បំរើ​ការងារ​ជូន​ប្រជាពលរដ្ឋ​ដោយ​មើលឃើញ​ពី​ការ​ខ្វះខាត​ជាក់ស្ដែង​លោក​បាន​ជូន​ថវិកា​លោក​មេ​ភូមិ​ចំនួន​មួយ​លាន​រៀល និង​ទូរទស្សន៍​មួយ​គ្រឿង​សម្រាប់​បើក​មើល​ព័ត៌មាន​ផ្សេង​ៗ ពិសេស​រាល់​សកម្មភាព​របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន ។

ដោយឡែក​អ្នក​ដែល​បាន​ទៅ​ចូលរួម​ក្នុង​នោះ​មាន​ចាស់ជរា​០៣​នាក់​លោក​បាន​ឧបត្ថម្ភ​ថវិកា​ម្នាក់​៤០​ម៉ឺន​រៀល​ប្រជាពលរដ្ឋ​ជាង​២០​នាក់​ម្នាក់​២​ម៉ឺន​រៀល ព្រមទាំង​បាន​ឧបត្ថម្ភ​ស៊ីម៉ង់ត៍​ចំនួន​១០​តោន​ចូលរួម​កសាង​កុដិ​វត្ត​រស្មី​ឈូកស​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ