ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​ដើរ​ឆ្លងថ្នល់ ម៉ូតូ​មក​ពីក្រោយ​ពន្លះ​ពេញទំហឹង

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ចំនួន​២​នាក់​ជា​អ្នកបើកបរ​ម៉ូតូ បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ គួរ​ឲ្យ​ហួសចិត្ត​មួយ​បាន​មួយ​កើតឡើង នៅ​វេលា​ម៉ោង​០៦​ល្ងាច ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ចំនួន​២​នាក់​ជា​អ្នកបើកបរ​ម៉ូតូ បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ គួរ​ឲ្យ​ហួសចិត្ត​មួយ​បាន​មួយ​កើតឡើង នៅ​វេលា​ម៉ោង​០៦​ល្ងាច ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៣-១៤ ស្ថិត​ក្នុងភូមិ​អូរ​អំពិល ឃុំ​ទួល​ឡ​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​នោះ មាន​ម៉ូតូ​២​គ្រឿង ១​គ្រឿង​បើកបរ​ដោយ​ឈ្មោះ កង ភឿន ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​១​គ្រឿង​ទៀត​បើកបរ​ដោយ​ឈ្មោះ កង គង់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ។ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ បើក​ពីមុខ​ក្រោយ​គ្នា ក្នុង​ល្បឿន​លឿន​ពី​លិចទៅ​កើត លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​នោះ ស្រាប់តែ​មាន​សត្វ​គោ​១​ក្បាល​ដើរ​ឆ្លើ​ង​កាត់​ផ្លូវ​វាក់​ចាប់​ហ្វ្រាំង​មិន​ទាន់ ក៏​បាន​ទៅ​បុក​គោ​កំពុង​ដើរ​ឆ្លងថ្នល់​ពេញទំហឹង​ទាំង​២​គ្រឿង បណ្ដាល​ឲ្យ​របួសធ្ងន់​ទាំង​២​នាក់ ។

ក្រោយ​ពី​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​បងប្អូន​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​សង្គ្រោះ​ជីវិត​ភ្លាម​ៗ​ផង​ដែរ ។ ចំណែក​ម៉ូតូ និង​សត្វ​គោ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​យក​ទៅ​រក្សារ​ទុក​នៅ​នគរបាល​ប៉ុស្តិ៍​ទួល​ពង្រ ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ