ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងើប​កណ្តាល​យប់​ឃើញ​ប្រពន្ធ​ដេក​លើ​គ្រែ​ស្រាប់តែ​ព្រឹក​ឡើង​ស្រែក​ឆោឡោ​

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ពិតជា​គួរ​ឲ្យ​ស​ង្វែ​ក​ណាស់​សំរាប់​កុមា​រា និង​កុមារី​ពីរ​នាក់​បងប្អូន​ដែល​ម្តាយ​បាន​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ចោល​កូន​តូច​ៗ​ពីរ​នាក់​បងប្អូន និង​ប្តី​ដោយ​មិនដឹង​មូលហេតុ ។ តាម​សមត្ថកិច្ច​ជំនាញ​ដែល​ចុះ​ទៅ​ពិនិត្យ​សាកសព​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ជន​រង​គ្រោះ​មានឈ្មោះ នួន មាគ៌ា…

ខេត្តកំពត ៖ ពិតជា​គួរ​ឲ្យ​ស​ង្វែ​ក​ណាស់​សំរាប់​កុមា​រា និង​កុមារី​ពីរ​នាក់​បងប្អូន​ដែល​ម្តាយ​បាន​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ចោល​កូន​តូច​ៗ​ពីរ​នាក់​បងប្អូន និង​ប្តី​ដោយ​មិនដឹង​មូលហេតុ ។

តាម​សមត្ថកិច្ច​ជំនាញ​ដែល​ចុះ​ទៅ​ពិនិត្យ​សាកសព​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ជន​រង​គ្រោះ​មានឈ្មោះ នួន មាគ៌ា អាយុ​៣៦​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​ដេរ​បាល់​ក្នុង​ក្រុង​កំពត មាន​ទីលំនៅ​ភូមិ​ស្រែ សង្កាត់​ត្រើយ​កោះ ក្រុង​កំពត ប្តី​ឈ្មោះ សុខ ទូច អាយុ​៣០​ឆ្នាំ ជា​កម្មករ​បញ្ចូល​អំបិលអ៊ីយ៉ូត​មានកូន​ក្នុង​បន្ទុក​២​នាក់ ។

បើ​តាម​ការ​រៀបរាប់​របស់​បុរស​ឈ្មោះ សុខ ទូច ជា​ប្តី​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ប្រពន្ធ​របស់​ខ្លួន និង​កូន​២​នាក់​បាន​ទៅ​មើល​ទូរទស្សន៍​នៅផ្ទះ​ម្តាយបង្កើត​ខាង​ប្រពន្ធ​នៅ​ខាងត្បូង​ផ្ទះ​ខ្លួន​ដែល​មាន​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ចំណែក​ខ្លួន​ទៅ​អង្គុយ​និយាយ​គ្នា​លេង​នៅផ្ទះ​បងជីដូនមួយ​ខាងកើត​ផ្ទះ​ចម្ងាយ​៥០​ម៉ែត្រ ។ លុះដល់​ម៉ោង​៩​ទើប​ប្រពន្ធ​មក​ផ្ទះ​វិញ​តែ ម្នាក់​ឯង​​ចំណែក​កូន​នៅ​ដេក​ផ្ទះ​យាយ ។ ពេល​ខ្លួន​ដឹង​ថា ប្រពន្ធ​មក​ផ្ទះ​ហើយ​ខ្លួន​ក៏​ឈប់​និយាយ​លេង​ផ្ទះ​​ហើយ​ដើរមក​ផ្ទះ​វិញ​ដែរ​ពេល​មក​ដល់​ផ្ទះ​ខ្លួន​បាន​រៀប​បាយ​រួច​ក៏​ហៅ​ប្រពន្ធ​ហូប​បាយ​ជាមួយ​គ្នា ។ ពេល​ហូប​បាយ​រួច​ក៏​នាំ​គ្នា​ដេក​រៀង​ៗ​ខ្លួន​ដោយ​គ្រែ​ម្នាក់​មួយ ។

លុះដល់​ម៉ោង​ប្រហែលជា​១២​​យប់​ខ្លួន​បាន​ឡើង​បត់ជើងតូច​មើលទៅ​គ្រែ​ប្រពន្ធ​ឃើញ​ប្រពន្ធ​នៅ​ដេក​ធម្មតា​ខ្លួន​ក៏​ដេក​លក់​ទល់​​ភ្លឺ​មិនដឹង​ថា ប្រពន្ធ​ទៅ​លួច​ចង​.​ក​តាំងពី​ម៉ោង​ណា​នោះ​ទេ លុះ​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៨ ខ្លួន​បាន​ក្រោកពីដំណេក​អត់​ឃើញ​ប្រពន្ធ​នៅ​លើ​គ្រែ​ដែល​ប្រពន្ធ​ដេក​ខ្លួន​នឹក​ស្មានថា ប្រពន្ធ​ចេញ​មក​ក្រៅ​ផ្ទះ​មិនដឹង​ប្រពន្ធ​ចង​.​ក និង​ខ្សែ​នីឡុង​ថៃ​នៅ​នឹង​ធ្នឹម​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ​នោះ​ទេ ដោយសារ​កន្លែង​ដែល​ប្រពន្ធ​ចង​.​ក​នេះ​មាន​បាំងវាំងនន​ផង ។

លុះ​កូនប្រុស​មក​ដល់​ផ្ទះ​ឃើញ​ម្តាយ​វា​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ​កូន​ក៏​ស្រែកយំ​ទើប​ខ្លួន​រត់​ចូល​មក​ក្នុងផ្ទះ​ឃើញ​ប្រពន្ធ​ចង​.​ក​នឹង​ធ្នឹម​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ​រួចខ្លួន​ក៏​ស្រែកហៅ​បងប្អូន​និង​អ្នក​ជិតខាង​ឲ្យ​មក​ជួយ​សង្គ្រោះ​ខ្លួន​ឡើង​កាត់​ចំណង​ខ្សែ​ដាក់ចុះ ប៉ុន្តែ​ប្រពន្ធ​បាន​ស្លាប់​បាត់​ទៅ​ហើយ ក្រោយមក​ក៏​ទូរស័ព្ទ​រាយ​ការ​ទៅ​នគរបាល​ប៉ុស្តិ៍​ឲ្យ​មក​ពិនិត្យ ។

សមត្ថកិច្ច​ប៉ុស្តិ៍​ក៏​មក​ពិនិត្យ​កន្លែង​កើតហេតុ​ឃើញ​នៅ​កន្លែង​លើ​គ្រែ​ស្ត្រី​រង​គ្រោះ​ដេក​មាន​ប្រឡាក់​ឈាម​នៅ​លើ​គ្រែ និង​មានកាំបិត​មុខ​ពីរ​ចិត្តបន្លែ​នៅ​កន្លែងដេក​ផង​ដែរ​នៅ​កដៃ​ខាងឆ្វេង​មាន​ស្នាម​របួស​ពីរ​កន្លែង និង​នៅ​ក​មាន​ស្នាម​ខ្សែ​នីឡុង​ថៃ​រឹត​ក និង​ខ្សែ​នីឡុង​ដែល​ប្តី​កាត់​ពី​ធ្នឹម​ផ្ទះ ។

ក្រោយ​​ពី​ការ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​សមត្ថកិច្ច​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មិន​ទាន់​សន្និដ្ឋាន​ពី​មូលហេតុ​ធ្វើ​អត្តឃាត​របស់​ស្ត្រី​រង​គ្រោះ​ខាងលើ​នេះ​នៅឡើយ​ដោយនៅ​ធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ