ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ស្នើ​ជប៉ុន​បន្ត​ជួយ​គាំទ្រ​ការ​បោះ​ឆ្នោត​សកល​នៅ​កម្ពុជា​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ស្នើ​សុំ​ឱ្យ​ភាគី​ជប៉ុន បន្ត​ជួយ​ និង​គាំទ្រ​ដល់​ការ​បោះ​ឆ្នោត​សកល​នៅ​កម្ពុជា ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩ កក្កដា…

​រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ស្នើ​សុំ​ឱ្យ​ភាគី​ជប៉ុន បន្ត​ជួយ​ និង​គាំទ្រ​ដល់​ការ​បោះ​ឆ្នោត​សកល​នៅ​កម្ពុជា ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨ នឹង​បាន​ស្នើ​សុំ​ឱ្យ​បញ្ជូន​អ្នកសង្កេតការ​ជប៉ុន​មក​ចូលរួម​សង្កេត​ការ​​នៅ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត ដើម្បី​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ប្រកបដោយ​សេរី ត្រឹមត្រូវ និង​យុត្តិ​​ធ​ម៌ ដែល​ជា​ដំណើ​រកា​រល​ទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​សម្តេច​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក កា​ហ្ស៊ូ​យូគី ណា​កា​ណេ​( Kazuyuki NAKANE) អនុរដ្ឋមន្ត្រី ក្រសួងការបរទេស​ជប៉ុន នៅ​វិមាន​សន្តិភាព រាជ​ធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ ២០១៨ នេះ ។​

​លោក Kazuyuki NAKANE បាន​គោរព​ជំរាប​ជូន​សម្តេច​តេ​ជោ អំពី​ការ​រីក​ចម្រើន​នៃ​ទំនាក់​ទំនង និង​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ជប៉ុន ជា​ពិសេស​នៅ​ក្នុង​ខួប​លើក​ទី​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​ដ៏​ល្អ​រវាង​ប្រ​ទេ​សទាំង​ពីរ ដែល​ពេល​នេះ​ប្រទេស​ជប៉ុន​បាន​សម្រេច​​បើក​អគ្គ​កុងស៊ុល​នៅ​ទីក្រុង​សៀមរាប​បន្ថែម​ទៀត ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទំនាក់​ទំនង​​ស៊ីជម្រៅ​រវាង​ប្រទេស​ទាំង​ពីរ​។ លោក​រដ្ឋលេខាធិការ​បាន​ប្តេជ្ញា​ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ល្អ​រឹង​មាំ​ខ្លាំង​ឡើង​ថែម​ទៀត​។​

​ជាមួយ​គ្នា​នេះ​ដែរ លោក​បាន​បញ្ជាក់​ថា ទិស​ដៅ​របស់​ជប៉ុន​ក្នុង​ការ​រួមចំណែក​នៅ​ក្នុង​តំបន់ ​គឺ​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​របៀង​ខាងត្បូង​ដែល​ក្នុង​នោះ​មានការ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ ការ​ចូលរួម​ចំណែក​អភិវឌ្ឍ​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ ,​បណ្តាញ​ខ្សែ​អគ្គិស​នី និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស ដែល​ជប៉ុន​បាន​សម្រេច​បង្កើត​មហាវិទ្យាល័យ​បណ្តុះ​បណ្តាល​គ្រូបង្រៀន​នៅ​កម្ពុជា​ទៀត​ផង​។ លោក Kazuyuki NAKANE បាន​ថ្លែង​អំណរ​គុណ សម្តេច​តេ​ជោ ដែល​តែងតែ​គាំទ្រ និង​ទទួល​ជួប​ក្រុម​នាវា​យុវជន​កន្លង​មក​។​

​ជា​ការ​ឆ្លើយ​តប​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ ចំពោះលោក Kazuyuki NAKANE និង​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ជួយ​កម្ពុជា​កន្លង​មក និង​គម្រោង​ជំនួយ​នានា​មក​កម្ពុជា​មក​ទល់​សេ​ព្វ​ថ្ងៃ​ដែល​សុទ្ធតែ​ជួយ​ចំ​គោលដៅ​អាទិភាព​របស់​កម្ពុជា​ដែល​ផ្តោត​​លើ «​ធនធានមនុស្ស , ទឹក​, ភ្លើង និង​ផ្លូវ»​។ ទន្ទឹម​នឹង​នេះ សម្តេច​តេ​ជោ​បាន​គាំទ្រ​ចំពោះ​សកម្មភាព​នាវា​យុវជន​អាស៊ាន​ដែល​បាន​ត​ភ្ជាប់​រវាង​យុវជន​កម្ពុជា យុវជន​អាស៊ាន និង​យុវជន​ជប៉ុន​ឱ្យ​មាន​ទំនាក់ទំនង​ល្អ​។ ស្រប​ជាមួយ​គ្នា​នេះ​ដែរ យុវជន​កម្ពុជា​ក៏​បាន​បង្កើត​សមាគម​នាវា​យុវជន​កម្ពុជា ដើម្បី​ចូលរួម​សកម្មភាព​ជាមួយ​នាវា​យុវជន​អាស៊ាន​-​ជប៉ុន ដែល​សមាជិក​កំពុង​មានការ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ​។​

​សូម​បញ្ជាក់​ថា​ វត្តមាន​របស់​លោក Kazuyuki NAKANE មក​កាន់​កម្ពុជា រូប​លោក​ក៏​ជា​អធិបតី​នៃ​ពិធី​បើក​ការិយាល័យ​កុងស៊ុល​ជប៉ុន​ក្នុង​ខេត្តសៀមរាប​ ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី ២៨ ខែមករា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សុខា​ផា​ឡេ​ស ខេត្តសៀមរាប ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ