ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ឆ្មក់​បង្ក្រាប​សង្វៀន​ជល់​មាន់ ចាប់​បាន​ម៉ូតូ​៣២​គ្រឿង

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​ដោយ លោក រឿ​ន ណា​រ៉ា ស្នងការ​រង បាន​ចុះ​មក​បង្ក្រាប​ទីតាំង​បញ្ជល់មាន់ និង​អាប៉ោង​មួយ​កន្លែង…

ខេត្តកណ្ដាល ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​ដោយ លោក រឿ​ន ណា​រ៉ា ស្នងការ​រង បាន​ចុះ​មក​បង្ក្រាប​ទីតាំង​បញ្ជល់មាន់ និង​អាប៉ោង​មួយ​កន្លែង នៅ​ចំណុច​ចុង​ព្រែក​ម៉ៅ ភូមិ​ស្វាយ​ជួ ឃុំ​កោះ​ខែល ស្រុក​ស្អាង កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៨ ធ្វើ​ឲ្យ​អ្នក​ញៀន​ល្បែង​ជាង​១០០​នាក់ ផ្អើល​នាំ​គ្នា​រត់​ហុយ​ដី​ទ្រលោម បន្សល់​ម៉ូតូ​ទុកជា​ច្រើន​គ្រឿង និង​វត្ថុ​តាង​ជា​ច្រើន​នៅ​កន្លែង​កើតហេតុ ត្រូវ​សមត្ថកិច្ច​ប្រមូល​យក​រក្សា​ទុក ។

ក្នុង​ប្រតិបត្តិ​ការណ៍​នេះ នគរបាល​បានរ​ចាប់​យក​មាន់គក​៦​ក្បាល​, ជញ្ជីង​១​គ្រឿង​, ចាន និង​គម្រប​អាប៉ោង​១, ម៉ូតូ​៣២​គ្រឿង​, រថយន្ត​បា​ឡែ​ន​១​គ្រឿង និង​សម្ភារ​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត ។ ដោយឡែក អ្នក​ញៀន​ល្បែង​ជាង​១០០​នាក់ បាន​នាំ​គ្នា​រត់​ប្រសាច​ពេញ​ព្រៃ​បាត់​ស្រមោល​អស់ ។

ប​ច្ចប្ប​ន្ន ចំពោះ​វត្ថុ​តាង​ទាំងអស់ សមត្ថកិច្ច​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង និង​បញ្ជូន​ចាត់ការ​តាម​ច្បាប់ ។ ទីតាំង​សង្វៀន​បញ្ជល់មាន់ ដែល​នគរបាល​បង្ក្រាប​នេះ ត្រូ​បាន​គេ​ដឹង​ថា តែងតែ​លេង​បញ្ជល់មាន់ និង​លេង​អាប៉ោង​ធំ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ សង្ស័យ​មានការ​ត្រូវ​គ្នា​ជាមួយ នគរបាល​មូលដ្ឋាន និង​មាន​អ្នក​ចាំ​មើលផ្លូវ ផ្ដល់​ដំណឹង​ដល់​អ្នកលេង​ជល់​មាន់ ពេល​មាន​សមត្ថកិច្ច​ទៅ​បង្ក្រាប និង​ទើប​បើក​លេង​បាន​មួយ​រយៈ ក៏​បាន​បែកការ​ដល់​នគរបាល​ខេត្ត​ឆ្មក់​បង្ក្រាប​បាន​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ