ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​កំពុង​រៀបចំ​ដំណើរ​សាលាឧទ្ទរណ៍​ថ្មី​​១ ហើយ​គ្រោង​បង្កើត​​៧​បន្ថែម​ទៀត

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ក្រសួងយុត្តិធម៌​កំពុង​រៀបចំ​ដាក់​ឱ្យ​ដំណើរ​សាលាឧទ្ទរណ៍​ថ្មី​មួយ​នៅ​ក្នុង​​ខេត្ត​ត្បូងឃ្មុំ ដែល​ជា​ខេត្ត​បែក​ចេញពី​ខេត្តកំពង់ចាម ​នៅ​ពេល​ខាង​មុខ​នេះ ដើម្បី​ងាយ​​ស្រួល​ដំណើរការ​រឿង​ក្តី​នៅ​ប្រព័ន្ធ​តុលាកា​រ។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួង​​យុត្តិធម៌ ។​ ​លោក ​ជិន…

​រាជធានី​ភ្នំពេញ ៖ ក្រសួងយុត្តិធម៌​កំពុង​រៀបចំ​ដាក់​ឱ្យ​ដំណើរ​សាលាឧទ្ទរណ៍​ថ្មី​មួយ​នៅ​ក្នុង​​ខេត្ត​ត្បូងឃ្មុំ ដែល​ជា​ខេត្ត​បែក​ចេញពី​ខេត្តកំពង់ចាម ​នៅ​ពេល​ខាង​មុខ​នេះ ដើម្បី​ងាយ​​ស្រួល​ដំណើរការ​រឿង​ក្តី​នៅ​ប្រព័ន្ធ​តុលាកា​រ។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួង​​យុត្តិធម៌ ។​

​លោក ​ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បា​ឲ្យ​ដឹង​ថា ​រហូត​មក​ដល់​ពេល​នេះ​ក្រសួង​​​បាន​និង​កំពុង​រៀបចំ​សាលាឧទ្ទរណ៍​មួយ​នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​គ្រោង​នឹង​ដំណើរ​​ការ​នៅ​​ក្នុង​ឆ្នាំ​២០១៨​នេះ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ ក្រសួង​នឹង​បង្កើត​សាលា​ឧទ្ទ​រណ៍ នៅ​តាម​​បណ្តា​ខេត្ត​-​ក្រុង​ផ្សេង​ៗ​ទៀត ដូច​ជា​នៅ​ក្នុង​ខេត្ត​ព្រះ​ស៊ី​ហ​នុ ខេត្តបាត់ដំបង ដែល​ជា​​ទិស​ដៅ​ក្រសួង​គ្រោង​នឹង​បង្កើត​ឲ្យ​បាន​ចំនួន​៧ សាលា​ឧទ្ទ​រណ៍​ដើម្បី​គ្របដណ្ត​ប់​នូវ​វិសាល​ភាព​ដែនដី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​គូសបញ្ជាក់​ថា​៖ « យើង​បង្កើត​សាលាឧទ្ទរណ៍​តែ​៧​ គឺ​គ្រប់​គ្រាន់​ហើយ ប៉ុន្តែ​យើង​ធ្វើ​តាម​កម្រិត​ធនធាន​ថវិកា​របស់​យើង ។ ដោយ​មិន​អាច​ធ្វើ​ម្តង​​ទាំង​៣ ឬ​ទាំង​៧ នោះ​ទេ ព្រោះថា​ យើង​ត្រូវការ​ទាំង​ថវិកា ​និង​ធនធានមនុស្ស​ក្នុង​ការ​បំរើ​ការងារ នៅ​ពេល​យើង​សាងសង់​រួច​»​។​

​លោក​ ជិន ម៉ា​លី​ន បាន​ឲ្យ​ដឹង​ទៀត​ថា​ សម្រាប់​ការ​បង្កើត​សាលាឧទ្ទរណ៍​នេះ ក្រសួង​ត្រូវ​ការ​ធ្វើការ​បណ្តុះបណ្តាល​មន្ត្រី​ ដើម្បី​ទៅបំពេញការងារ​នៅ​សាលាឧទ្ទរណ៍​ទាំង​នោះ។ សម្រាប់​ឆ្នាំ​២០១៨​នេះ អាច​ដាក់​ឱ្យ​ដំណើរ​បាន​តែ​សាលាឧទ្ទរណ៍​នៅ​ខេត្ត​ត្បូង​ឃ្មុំ​​ តែ​មួយ​ប៉ុណ្ណោះ ។ នៅ​ពេល​នេះ​ក្រសួង​យុ​ត្តិ​ធម៌​បាន​ត្រៀម​មនុស្ស​រួច​ជា​ស្រេច​ហើយ​សម្រាប់​បំរើ​ការ​នៅ​សាលាឧទ្ទរណ៍​ខេត្ត​ត្បូងឃ្មុំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ