ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខចិត្ត​នៅ​ក្រោម​ស្ពាន​១០​ឆ្នាំ ដើម្បី​តែ​ក្បួន​សំងាត់​បំបែកលេខ​ឆ្នោត

6 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​អាយុ​៤៩​ឆ្នាំ​ម្នាក់ ដែល​រស់នៅ​ខេត្ត​ស៊ី​ឈ័ន ប្រទេស​ចិន បាន​ចំណាយពេល​១០​ឆ្នាំ​រស់នៅ​ក្រោម​ស្ពាន​ម្នាក់ឯង…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​អាយុ​៤៩​ឆ្នាំ​ម្នាក់ ដែល​រស់នៅ​ខេត្ត​ស៊ី​ឈ័ន ប្រទេស​ចិន បាន​ចំណាយពេល​១០​ឆ្នាំ​រស់នៅ​ក្រោម​ស្ពាន​ម្នាក់ឯង ក្នុង​គោលបំណង​ចង់​បំបែក​អាថ៌​កំបាំង​លេខ​ឆ្នោត​។

Wang Chengzhou ធ្លាប់​ធ្វើ​ជា​កម្មករ​សំណង់​ម្នាក់​ដែល​កាលពីមុន​។ នៅ​ឆ្នាំ​២០០៨ រូប​គេ​បាន​ជួប​ប្រទះ​នឹង​គ្រោះថ្នាក់​ក្នុង​ម៉ោង​ការងារ ហើយ​ទទួល​បាន​ប្រាក់​សំណង​ជិត​៨០០០​ពាន់​ដុល្លារ​អា​មេ​រិ​ក​។ ដោយ​មិន​អាច​ទៅ​ធ្វើការ​បាន​តទៅ​ទៀត រូបគេ​បាន​ចំណាយ​​ប្រាក់​ទាំង​៨​ពាន់​នោះ ទៅ​លើ​ការ​សិក្សា​លើ​ក្បួន​បំបែកលេខ​ឆ្នោត​។ លោក​ជឿ​ថា លទ្ធផល​ឆ្នោត​រាល់ដង គឺ​មាន​ពាក់ព័ន្ធ​ជាមួយនឹង​ក្បួន ពិសេស​គិត​តាម​គណិត​វិទ្យា​។

ដោយ​មាន​ជំនឿ​មុតមាំ​នៅ​ក្នុង​ចិត្ត លោក​បាន​រត់​ចោលផ្ទះ ហើយ​ទៅ​នៅ​ក្រោម​ស្ពាន​ម្នាក់ឯង ដើម្បី​សម្រេច​ក្តី​បំណង​។ បន្ទាប់​ពី​ចំណាយពេល​អស់​១០​ឆ្នាំ លោក​បាន​ប្រកាស​ថា បាន​រក​ឃើញ​ក្បួន​សម្ងាត់​នោះ​ហើយ​។

តែ​នេះ​ហាក់បីដូចជា​មិន​ពិត​ទេ ព្រោះថា មាន​អ្នក​ស្គាល់​លោក​លួច​ប្រាប់​ថា លោក​មិន​ដែល​ឈ្នះ​ម្តងណា​ទេ​។ អស់​រយៈពេល​១០​ឆ្នាំ​នេះ Wang បាន​ចំណាយ​ប្រាក់​៣១២​ដុល្លារ​រៀង​រាល់​ខែ​លើ​ការ​ចាក់​ឆ្នោត​។ ទោះបីជា​មិន​ឈ្នះ​ក៏​ដោយ ក៏​លោក​នៅ​តែ​គិត​ថា វា​សម​នឹង​ការ​ចំណាយ​នេះ​។ នៅ​ថ្ងៃ​ណាមួយ​លោក​នឹង​អាច​ក្លាយជា​សេដ្ឋី​មួយ​រំពេច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ