ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំភ្លើង​​ហូរ​កំ​ហែ​យ៉ាង​គ្រោះថ្នាក់ គួរ​តែ​ប្រុង​ប្រយ័ត្ន​

6 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ កាលពី​ថ្ងៃ​ទី​២៧ មក​រា អាជ្ញាធរ​បាន​ព្រមាន​ថា ផេះ និង​ដុំ​ថ្ម​ក្តៅ​ច្រើន​លាន​​តោន​ដែល​បញ្ចេញ​ពី​ភ្នំភ្លើង MAYON កំពុង​ផ្ទុះ​នៅ​ហ្វ៊ី​លី​ពី​ន​អាច​លាយ​ជាមួយ​ទឹកភ្លៀង​គំរាមកំហែង​ប្រជាជន​រស់នៅ​ជុំវិញ​ភ្នំភ្លើង​នេះ ដែល​ច្រើន​សិប​ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​រួច​ហើយ…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ កាលពី​ថ្ងៃ​ទី​២៧ មក​រា អាជ្ញាធរ​បាន​ព្រមាន​ថា ផេះ និង​ដុំ​ថ្ម​ក្តៅ​ច្រើន​លាន​​តោន​ដែល​បញ្ចេញ​ពី​ភ្នំភ្លើង MAYON កំពុង​ផ្ទុះ​នៅ​ហ្វ៊ី​លី​ពី​ន​អាច​លាយ​ជាមួយ​ទឹកភ្លៀង​គំរាមកំហែង​ប្រជាជន​រស់នៅ​ជុំវិញ​ភ្នំភ្លើង​នេះ ដែល​ច្រើន​សិប​ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​រួច​ហើយ ។

វិទ្យាស្ថាន​សិក្សា​ភ្នំភ្លើង និង​ការ​រញ្ជួយ​ដី​ហ្វ៊ី​លី​ពី​ន PHIVOLCS បាន​ធ្វើការ​ព្រមាន​នេះ ចំណែក​ភ្លៀង​កំពុង​ធ្លាក់​ខ្លាំង​លើ​ភ្នំភ្លើង ដែល​ផ្ទុះ​ពី​ពាក់កណ្តាល​ខែមករា មក​បញ្ចេញ​កំ​អែ ព្រមទាំង​ពពក​ផេះ​ក្តៅ​យ៉ាង​ខ្លាំង ។

ផេះភ្នំភ្លើង ដុំ​ថ្ម និង​ទឹកភ្លៀង អាច​បង្កើត​ការ​ហូរ​ភក់​យ៉ាង​ធំ និង​ដោយ​រហ័ស​ហៅ «LAHARS» ដែល​អាច​បំផ្លាញ​បណ្តា​ភូមិ​ទាំងមូល ។ វិទ្យាស្ថាន​ខាងលើ​គូសបញ្ជាក់​ថា LAHARS ទាំងនេះ​ជា​បាតុភូត​គួរ​ឱ្យ​ខ្លាច​នៅ​ហ្វ៊ី​លី​ពី​ន ព្រោះ​វា​អាច​ហូរ​ចូល​ក្នុង​បណ្តា​ខ្សែទឹក ហើយ​អំពាវនាវ​ដល់​អាជ្ញាធរ​ឱ្យ​ជម្លៀស​ចេញ​ប្រជាជន​រស់នៅ​ជិត​ស្ទឹង​ទាំង​ឡាយ ។

មនុស្ស​ជាង​៨៤.០០០​នាក់ ត្រូវ​បាន​ជម្លៀស​ចេញ​រួច​ហើយពី​តំបន់​៩​គីឡូម៉ែត្រ​ជុំវិញ​ភ្នំ​ភ្លើង MAYON ។ ផេះ និង​ដុំ​ថ្ម ព្រមទាំង​អ្វី​ៗ​ទៀត​ដែល​ភ្នំភ្លើង​នេះ​បាន​បញ្ចេញ​នា​ពេល​ថ្មីៗ​នេះមាន​ទំហំ​ប្រមាណ​ជា​២៥​លាន​ម៉ែត្រគូប ស្ថិត​នៅ​ចង្កេះភ្នំ ព្រមទាំង​បណ្តា​តំបន់​ក្បែរ​ៗ​ភ្នំភ្លើង ។ កាលពី​ខែសីហា ឆ្នាំ​១៩៨៦ ការ​ផ្ទុះ​ភ្នំភ្លើង MAYON ពុំ​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ដោយ​ផ្ទាល់​ឡើយ ក៏​ប៉ុន្តែ​ការ​បាក់​កាក​សំ​ណា​ល់​ភ្នំភ្លើង​នេះ​នៅ​ចង្កេះភ្នំ កើត​​មាន​៤​ខែ​ក្រោយមក ដោយសារ​ព្យុះ​មួយ​សម្លាប់​មនុស្ស​ដល់​ទៅ​ប្រមាណ​ជា​១.០០០​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ