ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អឹុង សូ​ឡា​ង និង​​ចាន់ ស្រី​រ័​ត្ន ដើរ​កម្សាន្ត ខណៈ​ត្រៀម​ចូល​តុលាការ​រឿង​ប្តឹង​នី មុន្នីនាថ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​រឿងរ៉ាវ​រវាង​កញ្ញា​នី មុ​នី្ន​នាថ និង​លោក​អ៊ឹ​ង សូ​ឡា​ង ជា​អតីត​គូ​ដណ្តឹង​ស្ថិត​ក្នុង​ដៃ​តុលាការ ស្រាប់តែ​ធ្លាយ​រូបថត​តារា​សម្តែង​ចាន់ ស្រី​រ័​ត្ន និង​លោក​សូ​ឡា​ង…

រាជធានី​ភ្នំពេញ ៖ ខណៈ​រឿងរ៉ាវ​រវាង​កញ្ញា​នី មុ​នី្ន​នាថ និង​លោក​អ៊ឹ​ង សូ​ឡា​ង ជា​អតីត​គូ​ដណ្តឹង​ស្ថិត​ក្នុង​ដៃ​តុលាការ ស្រាប់តែ​ធ្លាយ​រូបថត​តារា​សម្តែង​ចាន់ ស្រី​រ័​ត្ន និង​លោក​សូ​ឡា​ង នៅ​ស្រុក​ខ្មែរ​ដើរ​លេង​យ៉ាង​រីករាយ​ជាមួយ​គ្នា ។ ដូច្នេះ​ហើយ​គេ​ឆ្ងល់​ថា រវាង​ស្រី​រ័​ត្ន និង​លោក​សូ​ឡា​ង កសាង​ស្នេហ៍​ជាមួយ​គ្នា​ឬ​យ៉ាងណា ?

នា​ពេល ថ្មី​ៗ​កន្លង​មក​លើ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង​ឆោម និមល បាន​បង្ហាញ​ឱ្យ​ដឹង​ថា​នាង​មក​លេង​ស្រុក​ខ្មែរ ហើយ​មាន​លោក​អ៊ឹ​ង សូ​ឡា​ង អតីត​គូ​ដណ្តឹង​របស់​នី មុ​នី្ន​នាថ ចូល​រួម​ជា​ក្រុម​យ៉ាង​រីករាយ ។ អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង​នោះ គឺ​មាន​តារា​សម្តែង​ចាន់ ស្រី​រ័​ត្ន ចូលរួម​ជាមួយ​លោក​សូ​ឡា​ង ដែរ ។

កញ្ញា​ចាន់ ស្រី​រ័​ត្ន បាន​រលាស់​ខ្លួន​ថា នាង​មិន​ពាក់ព័ន្ធ​ជាមួយ​លោក​អ៊ឹង សូ​ឡា​ង ទេ ។​នាង​ទទួលស្គាល់​ថា​បាន​ថតរូប​ជាមួយ​គ្នា​មែន តែ​លក្ខណៈ​ក្រុម​ប៉ុណ្ណោះ មិនមែន​២​នាក់​ឡើយ ។ មាន​គេ​សួរនាំ​បណ្តាល​ឱ្យ​នាង​ភ្ញាក់ផ្អើល ដោយ​គេ​សង្ស័យ​នាង​ពាក់ព័ន្ធ​អ្វី​ពិសេស​ជាមួយ​អតីត​គូស្នេហ៍​នី មុនី​នាង គឺ​លោក​អុ​ឹ​ង សូ​ឡា​ង ។

ចាន់ ស្រី​រ័​ត្ន និយាយ​ថា «​យើង​ថត​ជា​ក្រុម​ដើរ​កម្សាន្ត​ជា​ក្រុម មិន​ដែល​គិត​ថា​ទៅ​ថត​២​នាក់​​នោះ សូមកុំ​យល់​ច្រឡំ​រឿង​មួយ​នេះ ខ្លាច​ថា​ជន​ទី​៣​ជា​រូប​នាង​ខ្ញុំ ។ យ៉ាងណា​នាង​ខ្ញុំ​មាន​គូស្នេហ៍ ហើយ​កំពុង​មើលចិត្ត​ថ្លើម​គ្នា នាំ​ឲ្យ​ប៉ះពាល់​ទេ​» ។

អតីត​គូ​ដណ្តឹង​នី មុ​នី្ន​នាថ ដែល​ជា​អាណិកជន​រស់នៅ​សហរដ្ឋអាមេរិក បាន​ជិះ​យន្ត​ហោះ មក​កម្ពុជា ។ ដំណើរ​មក​កាន់​កម្ពុជា​ជា​ថ្មី​នេះ ត្រូវ​គេ​ដឹង​ថា ដើម្បី​មក​ឆ្លើយ​បំភ្លឺ​មុខ​តុលាការ ជុំវិញ​ករណី​លោក​ប្តឹង​តារា​សម្តែង​នី មុ​នី្ន​នាថ ពី​បទ​បោកប្រាស់​ទ្រព្យ​លោក​អស់​ជា​ច្រើន​ម៉ឺន​ដុល្លារ អា​មេ​រិ​ក គ្រា​ដែល​នៅ​ស្រលាញ់​គ្នា​កន្លង​មក ។

លោក​អ៊ឹ​ង សូ​ឡា​ង ឈឺចិត្ត​រហូត​ដាក់​ពាក្យ​ប្តឹង​កញ្ញា​នី មុ​នី្ន​នាថ ព្រោះតែ​ចោទ​ថា​ចាញ់បោក​នាង បង់ប្រាក់​អស់​ជា​ច្រើន​ម៉ឺន​ដុល្លារ ។ លោក​បាន​ប្តឹង​ទៅ​តុលាការ​រយៈពេល​ជាង​បី​ខែ​មក​ហើយ តែ​តុលាការ​មិន​ទាន់​សម្រេច​យ៉ាងណា​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ