ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លៀត​ឃើញ​នាង​នៅផ្ទះ​ម្នាក់ឯង ចូលចាប់​រហូត​សម្រេច

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ មន្ត្រី​នគរបាល​ស្រុក​ពារាំង បាន​ចាប់ខ្លួន​បុរស​ម្នាក់​បញ្ជូន​ទៅ​តុលាការ បន្ទាប់​ពី​មាន​នារី​ម្នាក់​បាន​ប្តឹង​ដោយ​ចោទប្រកាន់​ថា បុរស​រូប​នោះ​ចាប់​នាង​រំលោភ​រហូត​សម្រេច​កាលពី​មួ​យស​ប្តា​ហ៍​មុន គឺ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៨​។ ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៧…

ខេត្តព្រៃវែង ៖ មន្ត្រី​នគរបាល​ស្រុក​ពារាំង បាន​ចាប់ខ្លួន​បុរស​ម្នាក់​បញ្ជូន​ទៅ​តុលាការ បន្ទាប់​ពី​មាន​នារី​ម្នាក់​បាន​ប្តឹង​ដោយ​ចោទប្រកាន់​ថា បុរស​រូប​នោះ​ចាប់​នាង​រំលោភ​រហូត​សម្រេច​កាលពី​មួ​យស​ប្តា​ហ៍​មុន គឺ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៨​។

ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែមករា ស្ថិត​នៅ​ចំណុច​ភូមិ​ត្រកៀត ឃុំ​រកា​ស្រុក​ពារាំង ខេត្តព្រៃវែង ដោយ​ជនសង្ស័យ​ឈ្មោះ សុង សី អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ ដោយឡែក​នារី​រង​គ្រោះ​អាយុ​៣៣​ឆ្នាំ ជា​មនុស្ស​ពិការ​សុខភាព ។

យោង​តាម​ប្រភព​ពី​លោក ស៊ឹ​ម កុសល អធិការ​នគរបាល​ស្រុក​ពារាំង បានឱ្យ​ដឹង​ថា នៅ​ក្នុង​ពាក្យបណ្តឹង​របស់​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​បាន​អះអាង​ថា កាលពី​ថ្ងៃ​ទី​២០ មក​រា វេលា​​​ម៉ោង​៨​និង​៣០​នាទី​យប់ ខណៈ​ពេល​ដែល​នារី​រង​គ្រោះ​នៅផ្ទះ​ម្នាក់ឯង ជនសង្ស័យ​បាន​ចូល​ទៅ​ចាប់​នាង​រំលោភ​រហូត​សម្រេច រួច​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​មិន​បាន​រត់​គេច​​​ទៅ​ណា​ទេ ។ ចំណែក​នារី​រង​គ្រោះ​ក្រោយ​ពី​ត្រូវ​គេ​រំលោភ​ភ្លាម នាង​មិន​បាន​ប្រាប់​អ្នក​ផ្ទះ​ទេ គឺ​រហូត​ដល់​៤​ថ្ងៃ​ក្រោយមក ទើប​នាង​ប្រាប់​អ្នក​ផ្ទះ ក៏​មានការ​ភ្ញាក់ផ្អើល រួច​នាំ​គ្នា​ទៅ​ដាក់​ពាក្យ​ប្តឹង​សមត្ថកិច្ច ហើយ​៣​ថ្ងៃ​បន្ទាប់​មក​ទៀត ទើប​សមត្ថកិច្ច​នាំ​ខ្លួន​ជន​សង្ស័យ​ទៅ​សាកសួរ និង​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង​។

លោក​អធិការ​បាន​បញ្ជាក់​ប្រាប់​ថា ពេល​ហៅ​មក​សាកសួរ ជនសង្ស័យ​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​រំលោភ​នារី​រង​គ្រោះ​នោះ​ទេ ប៉ុន្តែ​ដោយ​យោង​លើ​ចម្លើយ​របស់​នារី​រង​គ្រោះ ព្រមទាំង​ចម្លើយ​របស់​ប្រពន្ធ​ជនសង្ស័យ​ផង ធ្វើ​ឱ្យ​ជនសង្ស័យ​ជាប់ពិរុទ្ធ​ដែល​អាច​ដាក់​បន្ទុក​បាន ទើប​សមត្ថកិច្ច​ឆ្លង​យោបល់​ទៅ​លោក​ព្រះរាជអាជ្ញា ក៏​ធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ​តែ​ម្តង គឺ​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២៧ មក​រា ហើយ​បច្ចុប្បន្ន​នេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

នេះ​ដូច​ពាក្យ​មួយ​ពោលថា ត្រី​ងៀត​ឆ្លៀត​ពង​មែន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ