ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​តែ​មួយ​ថ្ងៃ​ដោះ​លែង​វិញ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្រុម​អ្នក​លួច​ឆក់​ត្រី​ពេល​យប់​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​ប៉ូលិស​រដ្ឋបាល​ឃុំ​ធា​យ ចេញ​បង្ក្រាប និង​ចាប់ខ្លួន​បាន​រួម​ជាមួយ និង​វត្ថុ​តាង​ដែល​ជា​ឧបករណ៍​សម្រាប់​ឆក់​ត្រី​មួយ​ចំនួន​ផង​ដែរ ។ សកម្មភាព​ចុះ​បង្ក្រាប​ក្រុម​អ្នក​ឆក់​ត្រី​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦…

ខេត្តព្រៃវែង ៖ ក្រុម​អ្នក​លួច​ឆក់​ត្រី​ពេល​យប់​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​ប៉ូលិស​រដ្ឋបាល​ឃុំ​ធា​យ ចេញ​បង្ក្រាប និង​ចាប់ខ្លួន​បាន​រួម​ជាមួយ និង​វត្ថុ​តាង​ដែល​ជា​ឧបករណ៍​សម្រាប់​ឆក់​ត្រី​មួយ​ចំនួន​ផង​ដែរ ។ សកម្មភាព​ចុះ​បង្ក្រាប​ក្រុម​អ្នក​ឆក់​ត្រី​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែមករា​នេះ នៅ​ចំណុច​វាល​បឹង​កំពង់​ក្អុក ដែល​ស្ថិត​ក្នុងភូមិ​ស្នេហ៍ ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។ ដែល​សកម្មភាព​នេះ​ទទួល​បានការ​គាំទ្រ​ជា​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ។

ជនសង្ស័យ​ជា​ក្រុម​អ្នក​ឆក់​ត្រី​ត្រូវ​ចាប់ខ្លួន​បាន​នោះ​ទី​១- ឈ្មោះ សឿ​ន សា​រ៉​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ធ្វើស្រែ និង​ទី​២- ឈ្មោះ ដៀប វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ធ្វើស្រែ អ្នក​ទាំង​២​មាន​ទីលំនៅ ក្នុងភូមិ​ខ្សាច់​ស ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។ ចំណែក​វត្ថុ​តាង​ដែល​ដកហូត​បាន​រួម​មាន ទូក​ជ័រ​ព​ណ៍​សលាយ​ខៀវ ទំហំ​៦​តឹក គុណ​៧​ម៉ែត្រ ចំនួន​២​គ្រឿង ម៉ាស៊ីន​សាំង​៦​សេស ចំនួន​ពីរ​គ្រឿង អា​គុយ​ចំនួន​៣​គ្រឿង ដង​ឬ​ស្សី​ភ្ជាប់​ដែក​ឆក់​ចំនួន​៤ និង​ដុំ​សំរាប់​ឆក់​ចំនួន​ពីរ​គ្រឿង ។

ក្រោយ​ពី​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​បាន សមត្ថកិច្ច​ប៉ូលិស​រដ្ឋបាល​ឃុំ​ធា​យ កសាង​សំណុំរឿង និង​ប្រគល់​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​ទៅ​ឲ្យ​មន្ត្រី​ជំនាញ​ខណ្ឌ​ជលផល​ខេត្ត ជា​អ្នកចាត់ការ​បន្ត ប៉ុន្តែ​ក្រោយ​ពី​មន្ត្រី​ជលផល​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​២​ទៅ​បាត់ បាន​តែ​១​ថ្ងៃ ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់ ត្រឡប់​មក​ផ្ទះ​វិញ​យ៉ាង​ស្រួល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ងឿងឆ្ងល់ និង​ហួស​ចិត្តជា​ខ្លាំង ។

ជុំវិញ​បញ្ហា​នេះ​ត្រូវ​បាន​លោក អូន ស៊ី​ណាត ប្រធាន​ខណ្ឌ​ជលផល​ខេត្តព្រៃវែង បញ្ជាក់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​នោះ​មិនមែន​ត្រូវ​បាន​គេ​ដោះ​លែង​នោះ​ទេ គឺ​គេ​គ្រាន់តែ​អនុញ្ញាតិ​ឲ្យ​នៅ​ក្រៅ​ឃុំ ហើយ​អ្នក​អនុញ្ញាតិ​នោះ​មិនមែន​មន្ត្រី​ជលផល​ទេ គឺ​ព្រះរាជអាជ្ញា​ជា​អ្នក​អនុញ្ញាតិ ហើយ​តុលាការ​នៅ​តែ​បន្ត​នីតិវិធី និង​មានការ​កោះហៅ​ជនសង្ស័យ​ឲ្យ​ចូលខ្លួន​ក្នុង​ពេល​ណាមួយ ដោយ​មិន​ឲ្យ​រួចខ្លួន​ស្រួល​ៗ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ