ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុទ្ធតែអ្នកខ្លាំង…ទាស់សម្តី​តិចតួច​វាយ​ផ្អើល​រោងការ

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ មាន​ករណី​ហិង្សា​ដោយ​ចេតនា​មួយ​កើតឡើង​នៅ​ក្នុង​កម្មវិធី​ពិធី​អាពាហ៍ពិពាហ៍ ស្ថិត​ក្នុងភូមិ​រលៀក ឃុំ​តា​អូរ ស្រុក​គិរីវង់ ខេត្តតាកែវ បង្ក​ឡើង​ដោយ​ក្មេង​ទំនើង​ចំនួន​០១​ក្រុម​មាន​គ្នា​១៦​នាក់​(​ស្រី​០៤​នាក់​) កាលពី​វេលា​ម៉ោង​០៨​នឹង​៥០​នាទី​យប់ ថ្ងៃ​ទី​២៦…

ខេត្តតាកែវ ៖ មាន​ករណី​ហិង្សា​ដោយ​ចេតនា​មួយ​កើតឡើង​នៅ​ក្នុង​កម្មវិធី​ពិធី​អាពាហ៍ពិពាហ៍ ស្ថិត​ក្នុងភូមិ​រលៀក ឃុំ​តា​អូរ ស្រុក​គិរីវង់ ខេត្តតាកែវ បង្ក​ឡើង​ដោយ​ក្មេង​ទំនើង​ចំនួន​០១​ក្រុម​មាន​គ្នា​១៦​នាក់​(​ស្រី​០៤​នាក់​) កាលពី​វេលា​ម៉ោង​០៨​នឹង​៥០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ ដែល​បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​០១​ក្រុម​ទៀត​មាន​គ្នា​០៤​នាក់ មូលហេតុ​ដែល​ឈាន​ដល់​បង្ក​ហិង្សា​គឺ​បណ្តាល​មក​ពី​ទំនាស់​ពាក្យ​សម្ដី​គ្នា ។

លោក​អធិការ​នគរបាល​ស្រុក​គិរីវង់​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​តា​អូរ​បាន​ចុះ​អន្តរាគមន៍ និង​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ទាំង​ពីរ​ក្រុម​មាន​ចំនួន​១៦​នាក់​ត្រូវ​ធ្វើការ​សួរនាំ លុះ​ពេល​សួរនាំ​រួច​ជនសង្ស័យ​ទាំង​២​ក្រុម​មាន​តែ​៩​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​អំពើ​ហិង្សា​មួយ​នេះ ។
ក្រោយ​ពេល​បញ្ចប់​ការ​សាកសួរ​នៅ​ឯ​ស្រុក​រួច​ក៏​បាន​បញ្ជូន​ជន​ស​ង្ស៏​យ​ទាំង​៩​នាក់​នោះ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​បន្ត និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់កា​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ