ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ព្រ​លាន​យន្តហោះថ្មី​មិន​ទាន់​បង្ក​ផល​ប៉ះពាល់​ដល់​សកម្មភាព និង​តម្លៃ ដីធ្លី​តំបន់​ផ្សេង​ទេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​លេចឮ​ព័ត៌មាន​ពី​គម្រោង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នៅ​ក្នុង​ទឹកដី​ខេត្តកណ្តាល បាន​ធ្វើ​ឲ្យ​សកម្មភាព និង​តម្លៃ​ដីធ្លី​នៅ​តំបន់​នោះ​ស្ទុះ​ងើបឡើង​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ក៏​មាន​អ្នក​លើក​ឡើង​ខុស​ៗ​គ្នា​ពី​អនាគត​អចលន​ទ្រព្យ​នៅ​តំបន់​ព្រ​លាន​យន្តហោះ​ថ្មី ។ ទោះជា​យ៉ាងណា រហូត​មក​ដល់​ពេល​នេះ តាម​រយៈ​ការ​ស្រាវជ្រាវ​នៅ​តំបន់​ផ្សេង​ៗ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​លេចឮ​ព័ត៌មាន​ពី​គម្រោង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នៅ​ក្នុង​ទឹកដី​ខេត្តកណ្តាល បាន​ធ្វើ​ឲ្យ​សកម្មភាព និង​តម្លៃ​ដីធ្លី​នៅ​តំបន់​នោះ​ស្ទុះ​ងើបឡើង​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ក៏​មាន​អ្នក​លើក​ឡើង​ខុស​ៗ​គ្នា​ពី​អនាគត​អចលន​ទ្រព្យ​នៅ​តំបន់​ព្រ​លាន​យន្តហោះ​ថ្មី ។ ទោះជា​យ៉ាងណា រហូត​មក​ដល់​ពេល​នេះ តាម​រយៈ​ការ​ស្រាវជ្រាវ​នៅ​តំបន់​ផ្សេង​ៗ គឺ​គ្មាន​ការ​ប៉ះពាល់​ទៅ​លើ​សកម្មភាព​និង​តម្លៃ​ដីធ្លី​ឡើយ ពោល​គឺ​សកម្មភាព​ទិញ​-​លក់ និង​តម្លៃ​នៅ​ដដែល ។ ជាក់ស្ដែង ការ​ពុះ​ដី​ឡូត៍​នៅ​តំបន់​ជាយ​រាជធានី​ភ្នំពេញ​នៅ​តែ​កើត​មាន ។

លោក ចេ សុ​ន អ្នកគ្រប់គ្រង​ផ្នែក​លក់​នៃ​គម្រោង​ពុះ​ដី​ឡូត៍​មួយ​កន្លែង​នៅ​ភាគ​ខាងលិច​រាជធានី បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ គ្មាន​សញ្ញា​ណាមួយ​បង្ហាញ​ពី​ការ​ប៉ះ​ពាល់​​លើ​អាជីវកម្ម​ដីធ្លី​ក្រៅពី​តំបន់​ព្រ​លាន​យន្តហោះ​ថ្មី​ទេ ពោល​គឺ​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ទាប និង​មធ្យម ក៏​ដូច​ជា​ប្រជាពលរដ្ឋ​មាន​បំណង​វិនិយោគ​លើ​វិស័យ​ដី​ឡូត៍ នៅ​តែ​បន្ត​ស្វែងរក​ការ​ទិញ​ដី​ឡូត៍​នៅ​ជាយក្រុង​ដដែល ។ ជាក់ស្ដែង ដី​ឡូត៍​នៅ​ភ្នំ​ប្រសិទ្ធ​នៅ​តែ​មាន​សកម្មភាព​ទិញ​-​លក់​ជា​ហូរហែ ហើយ​តម្លៃ​ក៏​នៅ​តែ​មាន​ស្ថិរភាព​ដដែល គ្មាន​ការ​ប៉ះពាល់​ណាមួយ​ឡើយ ។

លោក​បន្ត​ថា តាំងពី​មុន​លេចឮ​ព័ត៌មាន​គម្រោង​អភិវឌ្ឍន៍​ព្រ​លាន​យន្តហោះ ប្រជា​ពល​រដ្ឋ​ដែល​ស្វែងរក​ការ​វិនិយោគ និង​រក​ដី​សម្រាប់​សង់​លំនៅ​ឋាន បាន​គិតគូរ​រួច​ហើយ​ទៅ​លើ​ទីតាំង និង​ភាព​ច្បាស់លាស់​របស់​អ្នក​អភិវឌ្ឍន៍ ។ លោក​ថា ៖« កាលពីមុន​នេះ ពល​រដ្ឋ​ដែល​ស្វែងរក​ដីធ្លី​សម្រាប់​សង់​លំនៅ​ឋាន ក៏​បាន​មើល និង​សិក្សា​ច្បាស់លាស់​ផង​ដែរ​ទៅ​លើ​ម្ចាស់​ដី​ឡូត៍​នោះ ព្រោះ​កន្លង​មក តែងតែមាន​គម្រោង​ខ្លះ​មិន​ច្បាស់លាស់ ។ ដូចនេះ ពួក​គាត់​ត្រូវ​ប្រយ័ត្ន​មុន​នឹង​សម្រេច ចិត្ត​ទិញ » ។

លោក ឌឹ​ត ច​ណ្ណា អ្នក​វាយតម្លៃ​អចលនវត្ថុ​មួយ​រូប​នៅ​កម្ពុជា ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា តាម​ធម្មតា ដីធ្លី​នៅ​តំបន់​ព្រ​លាន​យន្តហោះ មិន​ចេះ​តែ​អាច​អភិវឌ្ឍន៍ និង​សាងសង់​បាន​គ្រប់​វិស័យ​ទេ នៅ​តំបន់​ក្បែរ​ព្រ​លាន​យន្តហោះ​មានច្បាប់​ត្រឹមត្រូវ ។ ជាក់ស្ដែង មិន​អនុ​ញ្ញាត​ឲ្យ​សង់​អគារ​ខ្ពស់​ៗ​ជាដើម ដូចនេះ ការ​ឡើងថ្លៃ​ដីធ្លី ក៏​គួរតែ​មាន​កម្រិត​មួយ​ដែរ។

លោក​បន្ត​ថា អ្នក​អភិវឌ្ឍន៍ និង​អ្នក​ចង់​ទិញ​ដីធ្លី​នៅ​តំបន់​ព្រ​លាន​យន្តហោះ​ថ្មី ក៏​គួរតែ​គិត​និង​ពិចារណា​ថា តើ​ទិញ​ដី​នោះ​ទុក​ធ្វើ​អ្វី អភិវឌ្ឍន៍​ជា​អ្វី តើ​អាជីវកម្ម​បែប​ណា​ដែល​អាច​មាន​សក្ដានុពល​ក្រោយ​ព្រ​លាន​យន្តហោះ​ចាប់ផ្ដើម​ដំណើរការ​នៅ​ថ្ងៃ​អនាគត ។

ដោយឡែក អ្នកជំនាញ និង​សេដ្ឋី​អចលន ទ្រព្យ​មួយ​ចំនួន​ទៀត ក៏​បាន​ផ្ដល់​មតិ​ដល់​ពល​រដ្ឋ ក៏​ដូច​ជា​វិនិយោគិន​នានា​ពី​កា​រវិ​និ យោគ​នៅ​តំបន់​ក្បែរ​ព្រ​លាន​យន្ត ហោះ​ថ្មី​របស់​កម្ពុជា ។ អ្នកជំនាញ​វិស័យ​អចលន ទ្រព្យ ក៏​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ចំពោះ​សកម្ម​ភាព និង​ការ​ឡើងថ្លៃ​នៃ​តម្លៃ​ដីធ្លី​នៅ​តំបន់​ព្រ​លាន​យន្តហោះ​ថ្មី ដោយសារ​តែ​មានការ​ឃោសនា​លើស​ពី​ការ​ពិត​ពី​សំណាក់​អ្នករក​ស៊ីក្នុង​វិស័យ​ដីធ្លី​មួយ​ចំនួន ។

គួរ​បញ្ជាក់​ថា គម្រោង​អាកាសយានដ្ឋាន​ថ្មី​របស់​កម្ពុជា​បាន​ចុះហត្ថលេខា​រួចរាល់​រវាង កម្ពុជា និង​ភាគី​ចិន ក្នុង​នោះ​ទុន​វិនិយោគ​មាន​ចំនួន​១.៥០០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​ផ្ទៃដី​រហូត​ដល់​២.៦០០​ហិ​កតា ស្ថិត​នៅ​ក្នុងស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ