ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​អ្នក​រស់​លើ​កោះ ឡើងគោកម្តងៗ​លំបាកណាស់​

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ នៅ​ក្នុងអំឡុងពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ អាជីព​អ្នក​រត់​ «​អូ​ប៊័រ​»​ សមុទ្រ​ត្រូវ​ «​កាណូត​ដ​» ដណ្តើម​អតិថិជន​ស្ទើរតែ​ទាំងស្រុង​នៅ​ក្នុង​តំបន់​កោះ​ចំនួន​ពីរ​នៃ​ទឹកដី​ខេត្តកោះកុង ។ តំបន់​ទាំងនោះ​មាន​ពលរដ្ឋ​រស់នៅ​រាប់រយ​គ្រួសារ…

ខេត្តកោះកុង ៖ នៅ​ក្នុងអំឡុងពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ អាជីព​អ្នក​រត់​ «​អូ​ប៊័រ​»​ សមុទ្រ​ត្រូវ​ «​កាណូត​ដ​» ដណ្តើម​អតិថិជន​ស្ទើរតែ​ទាំងស្រុង​នៅ​ក្នុង​តំបន់​កោះ​ចំនួន​ពីរ​នៃ​ទឹកដី​ខេត្តកោះកុង ។ តំបន់​ទាំងនោះ​មាន​ពលរដ្ឋ​រស់នៅ​រាប់រយ​គ្រួសារ ហើយ​មិន​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវគោក​បាន​ទេ ។ កោះ​ទាំង​២​នោះ​ជា​តំណាង​ឱ្យឈ្មោះ​ភូមិ​កោះ​ស្រឡៅ និង​ភូមិ​កោះ​កាពិ ស្ថិត​នៅ​ក្នុង​ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌល​សីមា ។

កោះ​ដែល​ជា​តំណាង​ភូមិ​ទាំង​២​នោះ​ជាទី​ទួល​ហ៊ុម​ព័ទ្ធ​ដោយ​ទឹកសមុទ្រ មាន​ចម្ងាយ​ប្រមាណ​ជាង​៣០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត ។ អ្នក​ភូមិ​ភាគច្រើន​ប្រកប​របរ​នេសាទ និង​មួយ​ចំនួន​តូច​លក់ដូរ ។ ការ​ចរាចរ​ផ្លាស់​ប្តូរ​ទំនិញ​គឺ​គ្មាន​ជម្រើស​អាច​គេច​ផុត​ពី​ផ្សារ​ដងទង់​ទីរួមខេត្ត​ឡើយ ។

អ្នកដំណើរ​ជា​ច្រើន​ដែល​កំពុង​អង្គុយ​លើ​កាណូត​ដ ត្រៀម​ចេញដំណើរ​ត្រលប់​ទៅ​ផ្ទះ​វិញ​បានឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ក្នុង​រយៈពេល​២​ឆ្នាំ​មុន ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​មក​តាម​អូ​ប័​៊​រ មាន​តម្លៃ​ពី​១៥​មុ​ឺ​ន​ទៅ​២០​មុ​ឺ​ន​រៀល​ទាំង​ទៅ​ទាំង​មក ទោះ​មាន​អ្នក​ជិះ​តិច ឬ​ច្រើន​ក៏​ដោយ ហើយ​អាច​ជិះ​បាន​ពី​៦​ទៅ​៨​នាក់ ។ ដូច្នេះ​អ្នក​ជិះ​ត្រូវ​ប្រមូល​លុយ​ឱ្យ​គ្រប់​១៥​មុ​ឺ​ន​រៀល បើ​ផ្ទៃមេឃ​ស្ងប់​រលក តែបើ​ធាតុអាកាស​ធ្លាក់​ខ្យល់​មាន​រលក​ធំ​ល្មម តម្លៃ​មួយ​ជើង​ឡើង​ដល់​២០​មុ​ឺ​ន​រៀល ។

នៅ​ក្នុងអំឡុងពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ពួក​គាត់​ថា​ថ្លៃ​សោហ៊ុយ​ធ្វើ​ដំណើរ​បាន​ធូរស្រាល​ច្រើន​ណាស់ ដោយ​មាន​អ្នក​ភូមិ​បាន​បង្កើត​មុខរបរ​រត់​កាណូត​ឈ្នួល ដែល​មាន​ទ្រង់ទ្រាយ​វែង​ជាង​អូ​ប័​៊​រ និង​បំពាក់​ម៉ា​សុ​ី​ន​រថ​យន្ត​ហុ​ី​ណូ មាន​កម្លាំង​ខ្លាំង អាច​ផ្ទុក​មនុស្ស​បាន​ដល់​ទៅ​២០​នាក់ និង​អាច​ដាក់​អីវ៉ាន់​បាន​មួយ​ចំនួន​ធំ​ទៀត ដោយ​យក​ថ្លៃ​ឈ្នួល​តែ​៥​ពាន់​រៀល​ប៉ុណ្ណោះ​ក្នុង​មនុស្ស​ម្នាក់ ។

ចំណែក​ទំនិញ​បើ​មាន​ចំនួន​ច្រើ​ត្រូវ​បង់ថ្លៃ​ឈ្នួល​ដូច​មនុស្ស តែ​នៅ​តែ​ធូរ​ថ្លៃ​ជាង​អូ​ប័​៊​រ ។ ហេតុនេះ​នៅ​អំឡុង​ពេល​ចុង​ក្រោយ​នេះ​ពួក​គាត់​ចូល​ចិត្ត​ជិះ​តែ​កាណូត ហើយ​ត្រូវ​បោះបង់​អូ​ប៊័រ ។ អ្នក​រត់​កាណូត​ដ​ម្នាក់​ចាប់​អាជីព​ជាង​២​ឆ្នាំ​មក​ហើយ ។ គេ​ឲ្យ​ដឹង​ថា​នៅ​ក្នុងភូមិ​ទាំង​២​នោះ​មាន​កាណូត​ចំនួន​៥​គ្រឿង កោះ​ស្រឡៅ​៤​គ្រឿង និង​កោះ​កាពិ​១​គ្រឿង កោះ​ទាំង​២​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន​ឡើយ ។ ក្នុង​មួយ​ថ្ងៃ​រូបគេ​អាច​រត់​ដ​កាណូត​បាន​តែ​មួយ​ជើងទេ គឺ​នៅ​ពេល​ព្រឹក​ត្រូវ​ដឹក​អ្នកដំណើរ​ពីលើ​កោះ​ទៅ​កាន់​ផ្សារ​ដងទង់​ទីរួមខេត្ត ប៉ុន្តែ​កាណូត​ត្រូវ​ចូល​ចត​នៅ​កំពង់​ផែ​ក្នុងភូមិ​បាង​កា​យ៉ាក ហើយ​អ្នកដំណើរ​បន្តដំណើរ​ដោយ​ម៉ូតូឌុប ឬ​ម៉ូតូ​រុ​ឺ​ម៉ក​កង់​៣​ចម្ងាយ​៥​គីឡូម៉ែត្រ​ទៀត​ទើប​ដល់ផ្សារ​។ អ្នកដំណើរ​តែងតែ​ត្រលប់​ទៅ​វិញ​នៅ​ពេល​រសៀល ។

ក្នុង​មួយ​ថ្ងៃ​អាច​រក​ចំណូល​បាន​ពី​១៥​ទៅ​២៥​មុ​ឺ​ន​រៀល ហេតុនេះ​អ្នក​រត់​កាណូត​ដ​រូប​នោះ​និយាយ​ថា​«​ខ្ញុំ​មិន​ធុញទ្រាន់​នឹង​មុខរបរ​នេះ​ទេ​។ ខ្ញុំ​រំពឹង​ថា​មុខរបរ​មួយ​នេះ​នឹង​អាច​បន្ត​អាជីព​យូរអង្វែង​ទៅ​មុខ ទោះបី​រាជរដ្ឋាភិបាល​មានការ​អភិវឌ្ឍ​យ៉ាងណា​ក៏​មិន​អាច​សង្ឃឹមថានឹង​មាន​ផ្លូវ​ស្ពាន​ឆ្លងកាត់​ផ្ទៃសមុទ្រ​មក​ផ្តាច់​អាជីព​អ្នក​រត់​កាណូត​ដ​សមុទ្រ​ដូច​អ្នក​រត់​ទូកដ​ទន្លេ ដែល​មាននៅ​ក្នុង​បទ​ចម្រៀង​បាន​ឡើយ​» ៕

អត្ថបទសរសេរ ដោយ