ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​ប្រ​យោជន៍​​ជួយ​ដល់​សុខ​ភាព​ទាំង​7​យ៉ាង​​ដែល​បាន​មក​ពី​ការ​ទទួល​ទាន​ខ្ទឹម​ស​

11 ឆ្នាំ មុន

បើ​ទោះ​ណា​មាន​រស​ជាតិ​មិនឆ្ងាញ់​ តែ​មើម​ខ្ទឹម​ស​ក៏​មាន​ការ​និ​យម​ណាស់​ដែរ​ក្នុង​អា​ហារ​ប្រ​ចាំ​ថ្ងៃ​រ​បស់មនុស្ស​​ ។ ខាង​ក្រោម​នេះ​ជា​អត្ថ​ប្រ​យោជន៍​សុខ​ភាព​៧​យ៉ាង​ដែល​យើង​គួរតែ​ដឹង​អំ​ពី​មើម​ខ្ទឹម​ស ៖

បើ​ទោះ​ណា​មាន​រស​ជាតិ​មិនឆ្ងាញ់​ តែ​មើម​ខ្ទឹម​ស​ក៏​មាន​ការ​និ​យម​ណាស់​ដែរ​ក្នុង​អា​ហារ​ប្រ​ចាំ​ថ្ងៃ​រ​បស់មនុស្ស​​ ។ ខាង​ក្រោម​នេះ​ជា​អត្ថ​ប្រ​យោជន៍​សុខ​ភាព​៧​យ៉ាង​ដែល​យើង​គួរតែ​ដឹង​អំ​ពី​មើម​ខ្ទឹម​ស ៖

១- កាត់​បន្ថយ​អត្រា​ប្រ​ឈម​​​ជំ​ងឺ​ម​ហារីក ៖
ក្រុម​អ្នក​ជំ​នាញ​ជឿ​ថា ខ្ទឹម​ស​ផ្ទុក​សារ​ធាតុ​​ពិ​សេស​ដែល​អាច​កាត់​បន្ថយ​អត្រា​ប្រ​ឈម​ដោយ​ជំ​ងឺ​មហារីក​ក្រពះ​ជា​ពិ​សេស​ ។ ការ​សិក្សា​​ជា​ច្រើន​​បាន​បង្ហាញ​ ទទួល​ទាន​ខ្ទឹម​ស​អាចធ្វើ​ជា​ខែល​​ឱ្យ​អ្នក​ប្រ​ឆាំង​នឹង​ជំ​ងឺ​មួយ​នេះ ។

២- បំ​បាត់​ការ​រមាស់​បំពង់​ក​ ៖
 សារ​ធាតុ​ប្រ​ឆាំង​នឹង​បាក់​តេរី​របស់​ខ្ទឹម​ស​មាន​​ប្រ​សិទ្ធ​ភាព​បំ​ផុត​ក្នុង​ការ​ព្យា​បាល​បំពង់​ក ។ នៅ​​ពេល​ដែល​អ្នក​ក្អក​ឬ​រលាក​បំពង់​ក​ បៀម​វា​ក្នុង​មាត់​ដោយ​ខាំ​បន្តិច​និង​លេប​ទឹក​វា​ចូល​ ។

៣- ផ្តល់​ផល​ប្រ​យោជន៍​ចំពោះ​បេះ​ដូង ៖
ទទួល​ទាន​ខ្ទឹម​ស​នឹង​ធ្វើ​ឱ្យ​ឈាម​រាវ ។ នេះ​ពិត​ជា​មាន​ប្រ​យោជន៍​បំ​ផុត​ក្នុង​​បញ្ចៀស​ជំ​ងឺ​ដែល​​ទាក់​ទង​នឹង​បេះ​ដូង​ ។ លើស​ពី​នេះ​ទៀត​មាន​​អត្ថ​ប្រ​យោជន៍​គ្រប់​គ្រង​សម្ពាធ​ឈាម ។ ការ​ទទួល​ទាន​ខ្ទឹម​ស​២​កំពឹស​រាល់​ថ្ងៃ​ពិត​ជា​អាច​កាត់​បន្ថយ​បាន​នូវ​ហានី​ភ័យ​លក្ខខណ្ឌ​វេជ្ជ​សាស្ត្រ Arteriosclerosisទប់​ស្កាត់​ការ​គាំង​បេះ​ដូង​និង​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល ។​

៤- បំបាត់​ការ​ឈឺ​ធ្មេញ ៖
 តាម​អ្នក​ជំ​នាញ​ថា វា​មាន​ប្រ​សិទ្ធ​ភាព​ព្យា​បាល​​ការ​ឈឺ​ធ្មេញ ។ អ្នក​អាច​បន្តក់​ប្រេង​របស់​វា​ដែល​រក​បាន​តាម​ទី​ផ្សារឬ​ក៏​បុក​ខ្ទឹម​ស្រស់​ឱ្យ​ម៉ត់។

៥- ជួយ​ជំ​រុញ​កម្លាំង​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ៖
ដោយ​សារ​តែ​ខ្ទឹម​សផ្ទុក​ទៅ​ដោយ​សមាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​​មួយ​ចំ​នួន​ ដូច្នេះ​វា​មាន​ប្រ​សិទ្ធ​ភាព​បំ​ផុត​ជួយ​ជំ​រុញ​កម្លាំង​ការ​ពារ​ប្រ​ព័ន្ធ​រាង​កាយ។ ទទួល​ទាន​វា​ជា​ប្រ​ចាំ​អាច​ផ្តល់​កម្លាំង​​ដល់​រាង​កាយ​ដើម្បី​ប្រ​ឆាំង​នឹង​ជំ​ងឺ​ឆ្លង​ព្រម​ទាំង​វី​រុស​ផ្សេង​ៗ ។

៦- កាត់​បន្ថយ​កម្រិត​ខ្លាញ់​កូ​ឡេស្តេរ៉ូល​អា​ក្រក់ ៖
 ទទួល​ទាន​ខ្ទឹម​ស​ត្រូវ​គេ​ដឹង​ថា​អាច​ជួយ​គ្រប់​​គ្រង​កម្រិត​កូ​ឡេស្តេរ៉ូល​ក្នុង​រាង​កាយ​ ។ វា​ផ្ទុក​សារ​​ធាតុ​ពិ​សេស​ដែល​អាច​បញ្ឈប់​បាន​នូវ​ការ​បង្កើត​ជា​ដុំ​ខ្លាញ់​កូ​ឡេស្តេរ៉ូល​​ក្នុង​រាង​កាយ កាត់​បន្ថយ​បាន​កូ​ឡេស្តេរ៉ូល​អា​ក្រក់​ ។

៧- ប្រ​ឆាំង​នឹងជំ​ងឺ​ផ្តា​សាយ ៖ 
មាន​ការ​សិក្សា​ជា​ច្រើន​ដែល​បាន​រក​ឃើញ​ថា ខ្ទឹម​​ស​មាន​ឥទ្ធិ​ពល​លើ​ជំ​ងឺ​ផ្តាសាយ ។ មាន​ជំ​នឿ​ថា ទទួល​ទាន​មើម​ខ្ទឹម​ស​នៅ​ពេល​ដែល​ដឹង​ថា​​អ្នក​មាន​សញ្ញា​មិន​ស្រួល​ខ្លួន​អាច​នឹង​​ផ្តាសាយ​​​កាត់​បន្ថយ​បាន​អាការ​ធ្ងន់​​​​បាន​ ៕