ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​គ្រាប់ល្ង​ច្រើន​ពេកអាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ

6 ឆ្នាំ មុន
  • ភ្នំពេញ

ខណៈ​ពេល​ដែល​គ្រាប់ល្ង​ជា​អាហារ​ដែល​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ភាគច្រើន ដូច្នេះ​អ្នក​អាច​ញ៉ាំ​វា​ក្នុង​កម្រិត​មធ្យម​បាន​បើសិនជា​កំពុង​តែ​ប្រើ​ថ្នាំ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម ឬ​ថ្នាំ​លើស​សម្ពាធ​ឈាម ព្រោះថា​ការ​ដែល​ញ៉ាំ​គ្រាប់ល្ង​ច្រើន​ពេក អាច​មាន​ប្រតិកម្ម​ធ្ងន់​ជាមួយ​ថ្នាំ​នេះ ។ ថ្នាំ​ជំងឺ​ទឹកនោមផ្អែម ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា គ្រាប់ល្ង​អាច​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន ។…

ខណៈ​ពេល​ដែល​គ្រាប់ល្ង​ជា​អាហារ​ដែល​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ភាគច្រើន ដូច្នេះ​អ្នក​អាច​ញ៉ាំ​វា​ក្នុង​កម្រិត​មធ្យម​បាន​បើសិនជា​កំពុង​តែ​ប្រើ​ថ្នាំ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម ឬ​ថ្នាំ​លើស​សម្ពាធ​ឈាម ព្រោះថា​ការ​ដែល​ញ៉ាំ​គ្រាប់ល្ង​ច្រើន​ពេក អាច​មាន​ប្រតិកម្ម​ធ្ងន់​ជាមួយ​ថ្នាំ​នេះ ។

ថ្នាំ​ជំងឺ​ទឹកនោមផ្អែម
ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា គ្រាប់ល្ង​អាច​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន ។ វា​ដើរតួ​នាទី​ជា​ជាតិ​សរសៃ​ដែល​អាច​បន្ថយ​ការ​បឺត​ស្រូប​ជាតិ​ស្ករ​ពី​ក្នុង​អាហារ​ចូល​ទៅ​ក្នុង​ឈាម និង​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​ដែរ ។

ករណី​ភាគច្រើន ការ​ញ៉ាំ​គ្រាប់ល្ង​ក្នុង​កម្រិត​មធ្យម អាច​ជួយ​ដល់​អ្នកជំងឺ​ទឹកនោមផ្អែម​គ្រប់គ្រង​ជាតិ​ស្ករ​បាន ។ ប៉ុន្តែ​ការ​ញ៉ាំ​គ្រាប់ល្ង​ច្រើន​ពេក​អាច​បណ្តាល​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ខ្លាំង និង​អាច​គ្រោះថ្នាក់​បន្ថែម​ទៀត នៅ​ពេល​អ្នកជំងឺ​កំពុង​តែ​ប្រើ​ថ្នាំ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម ជា​ពិសេស​ការ​ចាក់​អាំង​ស៊ុ​យ​លី​ន​តែ​ម្តង ។

ថ្នាំ​ជំងឺ​លើស​សម្ពាធ​ឈាម
ក្រៅពី​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម គ្រាប់ល្ង​ក៏​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ដែរ ។ តាម​ការ​សិក្សា​មួយ​បាន​និយាយ​ថា ការ​ញ៉ាំ​គ្រាប់ល្ង​រយៈពេល​១២​ស​ប្តា​ហ៍ អាច​បន្ថយ​សម្ពាធ​ឈាម​ផង និង​ជាតិ​ស្ករ​ក្នុង​ឈាម​ផង ។ នេះ​ដោយសារ​តែ​គ្រាប់ល្ង​មាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​ខ្ពស់ ដែល​អាច​រំលាយ​កំណក​ឈាម និង​បញ្ចុះ​សម្ពាធ​ឈាម​បាន ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ អ្នក​ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់ ប្រហែលជា​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​គ្រាប់ល្ង​នេះ ប៉ុន្តែ​បើសិនជា​អ្នក​ជ្រើសរើស​ការ​ទទួល​គ្រាប់ល្ង​ច្រើន បូក​រួម​នឹង​ប្រើ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ទៀត នោះ​អាច​នាំ​ឲ្យ​ខ្វះ​សម្ពាធ​ឈាម​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ