ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងសក់ក្រហមចិត្ត​កំណាច សម្លា.ប់សង្សារថាយកប្រាក់ដោះប្តីចេញពីគុក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​បំបែកសំណុំរឿង​ឃាតកម្ម​ចាក់​សម្លាប់​ភ្នាក់ងារ​ម្នាក់​នៃ​កាសែត​សម្លេង​ប្រជាជន ក្នុង​រយៈពេល​តែ​៤​ថ្ងៃ ។ តាម​រយៈ​ការ​ស្រាវជ្រាវក៏​ឈាន​ដល់​ការ​ចាប់ខ្លួន​ស្ត្រី​ជា​ឃាតករ​ដៃ​ឆៅ​ម្នាក់ មិនតែប៉ុណ្ណោះ​ឃាតករ​ត្រូវជា​ស្រី​ស្នេហ៍​របស់​ជន​រង​គ្រោះ​ទៀត​ផង ។…

រាជធានី​ភ្នំពេញ ៖ នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​បំបែកសំណុំរឿង​ឃាតកម្ម​ចាក់​សម្លាប់​ភ្នាក់ងារ​ម្នាក់​នៃ​កាសែត​សម្លេង​ប្រជាជន ក្នុង​រយៈពេល​តែ​៤​ថ្ងៃ ។ តាម​រយៈ​ការ​ស្រាវជ្រាវក៏​ឈាន​ដល់​ការ​ចាប់ខ្លួន​ស្ត្រី​ជា​ឃាតករ​ដៃ​ឆៅ​ម្នាក់ មិនតែប៉ុណ្ណោះ​ឃាតករ​ត្រូវជា​ស្រី​ស្នេហ៍​របស់​ជន​រង​គ្រោះ​ទៀត​ផង ។ ចំណែក​ការ​ចាក់​សម្លាប់​ជន​រង​គ្រោះ​នេះ គឺជា​ចេតនា​ប្លន់​យក​ទ្រព្យសម្បត្តិ​មាន​ជាប់​ខ្លួន​ដូច​ជា​គ្រឿងអលង្ការ លុយ​និង​ម៉ូតូ​១​គ្រឿង ។

ការ​បំបែកសំណុំរឿង​ខាងលើ​នោះ​ក្រោយ​ពី​ការ​កើត​មាន​អំពើ​ឃាតកម្ម​លើ​បុរស​ជា​ភ្នាក់ងារ​កាសែត​កាលពី​៤​ថ្ងៃមុន ហើយ​ឃាតករ​ត្រូវ​នគរបាល​ចាប់ខ្លួន​បាន កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៤ មក​រា នៅ​ចំណុច​ផ្ទះ​ជួល​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ គឺ​ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​មែន ។
ស្ត្រី​រូប​នោះ​ឈ្មោះ ផេង ណា​ន អាយុ​៣០​ឆ្នាំ លាប​សក់​អស់ទាស់ ។ ចំណែក​បុរស​រង​គ្រោះ​ដល់​ស្លាប់​បាត់បង់​ជីវិត​នោះ​ឈ្មោះ នួន សុភាព អាយុ​៥៨​ឆ្នាំ មុខរបរ​បើកហាង​កោស​ជប់​និង​ម៉ាស្សា​និង​ជា​អ្នក​សារព័ត៌មាន​សំឡេង​ប្រជាជន ដែល​មិន​ធ្លាប់​ឮឈ្មោះ ហើយ​ក៏​ជា​មន្ត្រី​យោធា​នៅ​អង្គភាព​ទ័ព​ពិសេស​ឆត្រយោង​លេខ​៩១១​ផង​ដែរ ។ ជន​រង​គ្រោះ​មាន​ទីលំនៅ​ក្នុងភូមិ​ស្រែ​អំពិល សង្កាត់​ស្នោរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ត្រូវ​បាន​ស្រី​ស្នេហ៍​ចាក់​ប្រហារ​ចំនួន​១៧​កាំបិត ចំ​ត្រង់​ពោះ​,​ចង្អុល​ដៃស្ដាំ​,​ខ្នងដៃ​ខាងឆ្វេង ,​បាតដៃ​ខាងឆ្វេង​,​និង​ភ្លៅ​ស្ដាំ ។

យុវជន​ម្នាក់​ដែល​ជា​កូនប្រុស​ជន​រង​គ្រោះ​បាន​អះអាង​ថា ឪពុក​របស់​ខ្លួន​បាត់បង់ ខ្សែ​ក​ប្លា​ទី​ន​១​ខ្សែ​ទម្ងន់​២​តម្លឹង ចិញ្ចៀន​ត្រា​មាស​១​វង់​ទម្ងន់​១​ម្លឹ​ង លុយ​ចំនួន​១,២០០​ដុល្លារ និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​ឆ្នាំ​២០១៨​ពណ៌​ខ្មៅ ដែល​សរុប​ក្នុង​ការ​បាត់បង់​នេះ​មាន​ចំនួន​ប្រហែល​ជាង​៧​ពាន់​ដុល្លារ ។
នគរបាល​បានឱ្យ​ដឹង​ថា ក្រោយ​ការ​ចាប់ខ្លួន​នាំ​ទៅ​សួរ​ចម្លើយ ស្ត្រី​ដែល​ជា​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាក់​សម្លាប់​បុរស​ជា​សង្សារ​មែន ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ​ទៅ​ដោះ​ប្តី​ដែល​ជាប់​ពន្ធនាគារ​ព្រៃ​ស ពី​បទ​ជួញដូរ​គ្រឿងញៀន ហើយ​ត្រូវការ​រក​លុយ​ចំនួន​២,៥០០​ដុល្លារ​ដើម្បី​យក​ទៅ​ឱ្យ​តុលាការ ។
មិនតែប៉ុណ្ណោះ​ស្ត្រី​រូប​នេះ​ឱ្យ​ដឹង​ដែរ​ថា បាន​ជំពាក់​លុយ​គេ​ច្រើន​ណាស់ គ្មាន​លទ្ធភាព​សង​គេ​ទេ ទើប​បែកគំនិត​ចាក់​សម្លាប​គាត់​ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ ។

ស្ត្រី​ជា​ឃាតករ​បាន​បន្ត​ទៀត​ថា កាលពីមុន​នាង​ធ្លាប់​ធ្វើ​ការងារ​ជា​ស្ត្រី​ម៉ាស្សា​របស់​បុរស​រង​គ្រោះ ប៉ុន្តែ​ក្រោយមក​បាន​ឈប់​វិញ​មួយ​រយៈ រហូត​ដល់​មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​បាន​បើកហាង​ម៉ាស្សា​កោស​ជប់​ថ្មី​មួយ​កន្លែង​ទៀត និង​ត្រូវការ​មនុស្ស​ស្រី​ធ្វើ​ការងារ​នៅ​ទីនោះ នាង​ក៏​បាន​ទំនាក់ទំនង​សុំ​ការងារ​ធ្វើ ក៏​ត្រូវ​ជន​រង​គ្រោះ​បាន​នាំ​នាង​ទៅ​ដេក នៅផ្ទះ​សំណាក់«​សំណាង​ណាស់​» ។ ពេល​នោះ​នាង​ក៏​បាន​ព្រមទៅ​ជាមួយ ព្រោះ​ជា​ឱកាសល្អ សម្រាប់​នាង​ប្លន់​យក​ទ្រព្យសម្បត្តិ​ពី​គាត់​ទៅ​ដោះ​ប្តី ។ពេល​ទៅ​ដល់​ក្នុង​បន្ទប់​ផ្ទះសំណាក់​នាង​បាន​យក​កូនកាំបិត​លាក់​នៅ​ក្រោម​ខ្នើយ ហើយ​ក្រោយ​ពេល​ងូតទឹក​សម្អាតខ្លួន​រួច​ហើយ ក៏​បាន​រួមរ័ក​គ្នា ដោយ​ជន​រង​គ្រោះ​ដេក​ឱ្យ​នាង​ចាត់ការ​ពីលើ ។ ឆ្លៀតពេល​ដែល​ជន​រង​គ្រោះ​កំពុង​ស្រណុក​ស្រួល ភ្លេចខ្លួន​នាង​ក៏​បាន​ទាញ​កូនកាំបិត​ពីក្រោម​ខ្នើយ​ចាក់​ពោះ​ភ្លាម ។ ពេល​នោះ​ជន​រង​គ្រោះ​បាន​ប្រកាច់​ធ្លាក់​ពីលើ​គ្រែ ទើប​នាង​ស្ទុះ​ទៅ​ចាក់​ថែម​ច្រើន​កាំបិត​ទៀត រហូត​ដល់​ស្លាប់​ទើប​ឈប់ ។ មុន​ពេល​ស្លាប់​ជន​រង​គ្រោះ​បាន​សួរ​នាង​ថា ហេតុ​អ្វី​បាន​ធ្វើ​បែប​នេះ ? ហើយ​នាង​ក៏​បាន​សុំ​ទោស​រួច​ប្រាប់​ថា ដើម្បី​យក​លុយ​ដោះ​ប្តី​ចេញពី​គុក ។

ឃាតករ​សារភាព​ទៀត​ថា ក្រោយ​ពេល​សម្លាប់​រួច នាង​ក៏​ប្រឡាក់​ឈាម​ដែរ ប៉ុន្តែ​នាង​បាន​ដោះ​យក​គ្រឿងអលង្ការ​និង​លុយ​ពី​ជន​រង​គ្រោះ​រួច បាន​លាង​សម្អាត​ឈាម​រួចរាល់​ទើប​ចេញ​មក​ក្រៅ ហើយ​បាន​ទៅ​អង្គុយ​លើ​ម៉ូតូ​ធ្វើ​ជា​និយាយ​ទូរស័ព្ទ ដើម្បី​កុំឱ្យ​ម្ចាស់ផ្ទះ​សំណាក់​ដឹង​ឬ​សង្ស័យ ។ បន្ទាប់​មក​ទើប​យក​ម៉ូតូ​ជិះ​គេចខ្លួន​ហើយ​បាន​យក​គ្រឿងអលង្ការ និង​ទូរស័ព្ទ​១​គ្រឿង​ផង ទៅ​លក់​នៅ​ក្នុង​ផ្សារ​ជម្ពូ​វ័ន​បាន​លុយ​មួយ​ចំនួន ។ ចំណែក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​១GG-៧៧៨៥​ទៅ​លក់​នៅ​កន្លែង ទិញ​លក់​យីហោ​«​សុខ ឃី​ម​»​លក់​-​ទិញ ម៉ូតូ​និង​រថយន្ត​គ្រប់​ប្រភេទ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ខាងជើង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ក្នុង​តម្លៃ​១,៤៥០​ដុល្លារ ។

ក្រោយមក​បាន​យក​លុយ​ចាយវាយ​និង​ទិញ​គ្រឿងអលង្ការ​សម្រាប់​ពាក់​លម្អរ​ខ្លួន​មួយ​ចំនួន និង​លេងល្បែង​ចាញ់​អស់ អត់​បាន​យក​លុយ​ទៅ​ដោះ​ប្ដី​ចេញពី​គុក​ឡើយ ។ បន្ទាប់​មក​បាន​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​ជួល ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​ក៏​ត្រូវ​បាន​នគរបាល​មក​ចាប់ខ្លួន​តែ​ម្តង ។
ដោយឡែក​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៨ នគរបាល​ស្រុក​អង្គស្នួល និង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល បាន​នាំ​ស្ត្រី​ជា​ឃាតករ​ទៅ​កាន់​កន្លែង​ដែល​យក​ម៉ូតូ​ទៅ​លក់ គឺ​ទីតាំង​លក់​-​ទិញ​ម៉ូតូ​និង​រថយន្ត​យីហោ​«​សុខ ឃី​ម លក់​-​ទិញ ម៉ូតូ​និង​រថយន្ត​គ្រប់​ប្រភេទ​»​ដើម្បី​យក​ម៉ូតូ​មក​វិញ ។ ប៉ុន្តែ​ពេល​ចុះ​ទៅ​ដល់​ត្រូវ​បាន​ស្ត្រី​ឈ្មោះ ចាន់ សុ​ឃី​ម អាយុ​ជាង​៣០​ឆ្នាំ ដែល​ជា​ម្ចាស់​ទីតាំង​បាន​បដិសេធ​ថា​មិន​បានដឹង មិន​បាន​ទិញ​ម៉ូតូ​នោះ​ទេ ព្រមទាំង​និយាយ​ឡូឡា​ដាក់​នគរបាល​ថែម​ទៀត ។
ទោះបីជា​នគរបាល​យក​ឃាតករ​ទៅ​និយាយ​តទល់​ជាមួយ​ហើយ​ក្ដី ខណៈនោះ​នគរបាល​បាន​សម្រេចចិត្ត​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ខាងលើ​រុញ​បញ្ចូល​ទៅ​ក្នុង​រថយន្ត ។ គ្រាន់តែ​រុញ​ចូល​ដល់​ក្នុង​រថយន្ត​ភ្លាម ស្រាប់តែ​ស្ត្រី​នោះ​លើកដៃ​សំពះ​សុំ​ឱ្យ​នគរបាល​ដោះ​លែងខ្លួន​វិញ និង​បាន​ប្រាប់​ត្រង់​ថា ខ្លួន​ពិតជា​បាន​ទិញ​ម៉ូតូ​នោះ​មែន ។

ស្ត្រី​នោះ​បាន​ប្រាប់​នគរបាល​ថា បាន​ទិញ​ម៉ូតូ​ខាងលើ​ពី​ឃាតករ​ក្នុង​តម្លៃ​១,៤៥០​ដុល្លារ​ព្រោះ​ឃើញ​មាន​ឯកសារ​គ្រប់គ្រាន់ បន្ទាប់​មក​នាង​បាន​យក​ម៉ូតូ​នោះ​ទៅ​លក់​ឱ្យ​អ្នក​ផ្សេង​ទៀត​នៅ​ខេត្តកំពង់ចាម​ក្នុង​តម្លៃ​១,៦៩០​ដុល្លារ ។ ស្ត្រី​រូប​នេះ​បាន​និយាយ​កុហក​នគរបាល​ច្រើន​ណាស់​ដោយ​អួតអាង​ម្ដង​ថា ប្ដី​នាង​ជា​អ្នកបើកបរ​រថយន្ត​ឱ្យ​ថ្នាក់ដឹកនាំ​និង​ម្ដងទៀត​និយាយ​ថា ប្តី​ធ្វើការ​ធនាគារ​គឺ​និយាយ​ម្ដង​អ​ញ្ចេះ ម្ដង​អ​ញ្ចុះ​រក​សាច់​ការ​មិន​បាន​ឡើយ ។ ពេល​នេះ​នគរបាល​បាន​ឃុំខ្លួន​ម្ចាស់​ទីតាំង​ទិញ​ម៉ូតូ​ចោរ​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ ចំណែក​ស្ត្រី​ជា​ឃាតករ​ត្រូវ​បាន​នគរបាល​នាំ​ទៅ​ធ្វើ​ត្រាប់​ពី​សកម្មភាព​ចាក់​សម្លាប់​ជន​រង​គ្រោះ​ខាងលើ​នៅ​ក្នុងផ្ទះ​សំណាក់​«​សំណាង​ណាស់​»​នា​វេលា​រសៀល​ថ្ងៃ​ទី​២៥ មក​រា ដដែល​នោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ