ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឹម សេរី និង​រឿង សា​រ័​ត្ន ទៅ​រួច​អត់​ពេល​ជួប​ជើង​ខ្លាំង​ថៃ​ថ្ងៃ​សុក្រ​នេះ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហ៊ឹ​ម សេរី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​រឿង សា​រ័​ត្ន មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​​ទូរទស្សន៍​MyTV​នា​ថ្ងៃ​សុក្រ ទី​២៦…

រាជធានី​ភ្នំពេញ ៖ ហ៊ឹ​ម សេរី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​រឿង សា​រ័​ត្ន មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​​ទូរទស្សន៍​MyTV​នា​ថ្ងៃ​សុក្រ ទី​២៦ មក​រា ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​នេះ​អាច​សម្រេច​គោល​ដៅ​របស់​ខ្លួន​ឬ​យ៉ាងណា​ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​នា​ពេល​នេះ​សុទ្ធតែ​ជា​ជើង​ខ្លាំង​ក្នុង​ពិភព​ប្រដាល់​បែប​នេះ​។

ហ៊ឹ​ម សេរី ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ប៉ា
សក្ដិ​ឡេ​ក ផ​.​ភិត​សាយ​ឈុ​ន ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​ប៉ុន្តែ​បើ​មើល​លើ​ប្រវត្តិ​ប្រកួត​របស់​គេ​វិញ​ពិតជា​មិនជា​ធម្មតា ។ មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​លោក មាស សុខ​គ្រី បានឱ្យ​ដឹង​ថា កីឡាករ​ថៃ​ម្នាក់​នេះ​ធ្លាប់​ប្រកួត​រហូត​ដល់​ទៅ​៧០​ដង ឈ្នះ​៥០​ដង ស្មើ​៣​ដង ចាញ់​១៧​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១២​ដង ក្នុង​ពេល​កីឡាករ​កម្ពុជា​ហ៊ឹ​មសេរី ធ្លាប់​ប្រកួត​បាន​ត្រឹមតែ​៦២​ដង ឈ្នះ​៥៦​ដង ស្មើ​១​ដង ចាញ់​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៦​ដង ។ ទោះបី​យ៉ាងណា លោក​មាស សុខ​គ្រី ប្រាប់​ថា ដោយសារ​តែ​មួយ​រយៈ​នេះ ហ៊ឹ​ម សេរី ព្យាយាម​ហ្វឹកហាត់​មិន​ដែល​ខាន​នោះ ប្រហែលជា​អាច​ស៊ីសង​គ្នា​បាន ។

ចំណែក រឿង សា​រ័​ត្ន វិញ​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ឆា​ណា​ក់​សឹក​ឡេ​ក តូង​ប្រាសាទ​ហ៊ី​ន ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​។​កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​បាន​រហូត​ដល់​ទៅ​៧២​ដង ឈ្នះ​៥២​ដង ស្មើ​២​ដង ចាញ់​១៨​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៨​ដង​។ ចំណែក​រឿង សា​រ័​ត្ន​វិញ ធ្លាប់​ប្រកួត​បាន​រហូត​ដល់​ទៅ​៨៩​ដង ឈ្នះ​៦៣​ដង ស្មើ​៥​ដង ចាញ់​២១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១១​ដង ។ កីឡាករ​ថៃ​ម្នាក់​នេះ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប៉ុន្មាន​លើក​ដែរ តែ​មិន​ធ្លាប់​ជួប​ប្រកួត​ជាមួយ​រឿង សា​រ័​ត្ន ពី​មុន​មក​ទេ ដូច្នេះ​ចាំ​មើល​គូ​នេះ​អ្នក​ណា​ខ្លាំង​ជាង​។

រីឯ​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​នោះ​មានកីឡាករ សុខ វាសនា មក​ពី​ក្លិប​ឃ្លាំងមឿង​​កីឡា ប្រកួត​ជាមួយ​កីឡាករ យ៉ុ​ន ដា​រ័​ត្នមក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ និង​កីឡាករ​ចៅ ចេក មក​ពី​ក្លិប​យុវ​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅប្រកួត​ជាមួយ​កីឡាករ សូរ ចាន់​រាជ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ