ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តង​គេ​ម្តង​យើង​មិន​គួរ​ប្រឆាំង​ម្លឹ​ង​ៗ​ទេ​…

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​រស់នៅ​ក្នុង​ក្រុងប៉ៃលិន​បាន​នាំ​គ្នា​និយាយ​រិះគន់​ទៅ លើ​លោក នុ​ត សោ​ភិ​រក្ស ជា​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ទើបនឹង​ឡើង​តំណែង​ថ្មី​ៗ​ថា បាន​សង់រោង​ការកូន​ស្រី​របស់​ខ្លួន​ដោយ​បិទផ្លូវ​សាធារណៈ​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ចេញចូល​ទៅ​មក…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​រស់នៅ​ក្នុង​ក្រុងប៉ៃលិន​បាន​នាំ​គ្នា​និយាយ​រិះគន់​ទៅ លើ​លោក នុ​ត សោ​ភិ​រក្ស ជា​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ទើបនឹង​ឡើង​តំណែង​ថ្មី​ៗ​ថា បាន​សង់រោង​ការកូន​ស្រី​របស់​ខ្លួន​ដោយ​បិទផ្លូវ​សាធារណៈ​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ចេញចូល​ទៅ​មក ។ ការ​សង់​រោងការ​នេះ​ស្ថិត​នៅ​ទល់មុខ​នឹង​កាកបាទក្រហម​សាខា​ខេត្ត​ប៉ៃលិន កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​រិះគន់​នៅ​តាម​ហាង​កាហ្វេ​ខ្លាំង​ៗ​ថា ផ្លូវ​ក្រាល​កៅស៊ូ​ដែល​មាន​ទំហំ​ធំ​ស្មើ​ផ្លូវជាតិ​ហើយ​ធ្លាប់តែ​ប្រជាពលរដ្ឋ​បើកបរ​ម៉ូតូ និង​រថយន្ត​ចេញចូល​ទៅ​មក​រាល់ថ្ងៃ មិន​គួរ​ណា​លោក​ប្រធាន​សេដ្ឋកិច្ច​ខេត្ត​ប៉ៃលិន​ដែល​ទើបនឹង​ឡើង​កាន់​តំណែង​ក្តៅ​ៗ​បាន​មួយសន្ទុះ​យក​ផ្លូវ​នេះ​សង់រោង​ការកូន​ស្រី​របស់​ខ្លួន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​បែប​នេះ​ទេ ។ ប្រភព​បន្ត​ទៀត​ថា បើ​ប្រជាពលរដ្ឋ​ធម្មតា​ៗ​ប្រហែលជា​គេ​មិន​ហ៊ាន​អនុ​ញ្ញា​ឱ្យ​សង់រោង​បិទផ្លូវ​បែប​នេះ​ឡើយ ប្រហែល​ដោយសារ​តែ​គាត់​ជា​មន្ត្រីរាជការ​ហើយ​ទើប​អាជ្ញាធរ​មូលដ្ឋាន​ហ៊ាន​ចេញ​លិខិត​​ឱ្យ​គាត់​បិទផ្លូវ​បែប​នេះ ។ ចំណែក​អ្នកខ្លះ​ទៀត​មានការ​ធុញទ្រាន់​ក្នុង​ការ​ជិះ​ម៉ូតូ និង​រថយន្ត​ផ្លូវ​វាង​ឆ្ងាយ​នាំ​ឱ្យ​ខាត​ពេលវេលា​អស់​ជា​ច្រើន ហើយ​នឹក​ខឹង​តែ​ក្នុង​ចិត្ត​មិន​ហ៊ាន​ចេញ​ស្តី​អ្វី​នោះ​ឡើយ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ភ្នាក់ងារ​យើង​បាន​ទាក់ទង​ទៅ​លោក ហែម ឫ​ទ្ធី នាយក​រដ្ឋបាល សាលាខេត្ត​ប៉ៃលិន​ដែរ តែ​លោក​បាន​ឆ្លើយ​ថា មិន​ពាក់ព័ន្ធ​ខាង​លោក​ទេ​គឺ​គេ​សុំ​ច្បាប់​ទៅ​ខាង​ចៅសង្កាត់ និង​មេ​ប៉ុស្តិ៍​រដ្ឋបាល​ប៉ៃលិន ។ ក្រោយមក​ភ្នាក់ងារ​យើង​បាន​ទាក់​ទៅ​ទៅ​លោក ព្រហ្ម សា​រ៉ាត់ ចៅសង្កាត់​ប៉ៃលិន​ដែរ​កាល​វេលា​ម៉ោង​១​និង​២៧​នាទី​រសៀល​ថ្ងៃ​ដដែល​តែ​លោក​បាន​បិទ​ទូរស័ព្ទ​មិន​អាច​បំភ្លឺ​បាន​ឡើយ ។ ចំណែក​លោក ថី អៀន នាយ​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​សង្កាត់​ប៉ៃលិន​វិញ​បានឱ្យ​ដឹង​ថា ខាង​លោក​អត់​ដឹង​រឿង​នេះ​ទេ​ហើយ​មិន​បាន​អនុញ្ញាត​ឱ្យ​យក​រោងការ​ទៅ​សង់​លើ​ផ្លូវ​សាធារណៈ​ដែរ ប្រហែលជា​គេ​សុំ​ច្បាប់​ខាងលើ​ហើយ​មើលទៅ ។ ខ្លះ​និយាយ​ថា ម្តង​គេ​ម្តង​យើង រឿង​សង់រោង​បុណ្យ​ឬ​ការ​មិន​គួរ​ចិត្តចង្អៀត​ពេក​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ