ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្លា.ប់​នេះ​ពេទ្យ​សង្ស័យ​ពុល​អាហារ

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​បាន​ប្រកាច់​បែកពពុះមាត់​ស្លាប់​ភ្លាម​ៗ​មិន​អាច​ជួយ​សង្គ្រោះ​ទាន់ ដោយ​អាការ​ក្អួត និង​មាន​ធំក្លិន​ថ្នាំ​ទៀត​ផង​នោះ​ត្រូវ​បាន​អាជ្ញាធរ​ក៏​ដូច ជា​ក្រុម​គ្រូពេទ្យ​ជំនាញ​សន្និដ្ឋាន​ថា ការ​ស្លាប់​របស់​ជន​រង​គ្រោះ​អាច​បណ្តាល​មក​ពី​ពុលអារ​ហារ ។ បុរស​រង​គ្រោះជា​ជនជាតិ​ចិន​មាន​អាយុ​៣២​ឆ្នាំ ជា​បុគ្គលិក​បម្រើ​ការងារ​ក្នុង​កាស៊ីណូ…

ខេត្តក្រចេះ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​បាន​ប្រកាច់​បែកពពុះមាត់​ស្លាប់​ភ្លាម​ៗ​មិន​អាច​ជួយ​សង្គ្រោះ​ទាន់ ដោយ​អាការ​ក្អួត និង​មាន​ធំក្លិន​ថ្នាំ​ទៀត​ផង​នោះ​ត្រូវ​បាន​អាជ្ញាធរ​ក៏​ដូច ជា​ក្រុម​គ្រូពេទ្យ​ជំនាញ​សន្និដ្ឋាន​ថា ការ​ស្លាប់​របស់​ជន​រង​គ្រោះ​អាច​បណ្តាល​មក​ពី​ពុលអារ​ហារ ។

បុរស​រង​គ្រោះជា​ជនជាតិ​ចិន​មាន​អាយុ​៣២​ឆ្នាំ ជា​បុគ្គលិក​បម្រើ​ការងារ​ក្នុង​កាស៊ីណូ ហេង ហេង មា​នទី​តាំងនៅ​ជាប់​ព្រំដែន​វៀតណាម ក្នុងភូមិ​ត្រ​ពាំ​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល និង បាន​ជួប​ហេតុ​ការ​ក្អួ​ប្រកាច់​បែកពពុះមាត់​រហូត​ដល់​ស្លាប់ ។ នេះ​បើ​តាម​សម្តី​របស់​កម្មករ​ជន ជាតិចិន​ដូច​គ្នា​ដែល​បាន​​ប្រាប់​មក​នគរបាល​ស្រុក ។

តាម​ក្រុម​បុគ្គលិក​ជនជាតិ​ចិន​នៅ​ក្នុង​កាស៊ីណូ​ដូច​គ្នា​បាន​ប្រាប់​មក​នគរបាល​ថា មុន​ពេល កើតហេតុ​កាលពី​ព្រលប់​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៨ គឺ​ជន​រង​គ្រោះ​បាន​ហូប​គ្រឿង​សមុទ្រ លាយ​ជាមួយ​តៅហ៊ូ​ជា​ម្ហូប​ចិន ក្នុង​ហាង​មួយ​ដែល​មាន​លក់​បាយ​ម្ហូប​នៅ​ក្បែរ និង​ទីតាំង​កាស៊ីណូ​នោះ ។ ក្រោយ​ពី​ហូប​ភ្លាម​ៗ​ស្រាប់តែ​បុរស​រង​គ្រោះ​កើត​អាការ​ប្រកាច់​បែកពពុះមាត់ និង​បាន​ស្លាប់ ក្រោយ​ពី​ដឹក​ជញ្ជូន​មក​សង្គ្រោះ​នៅ​នឹង​មន្ទីរពេទ្យ​ក្នុងស្រុក​ស្នួល ។

អធិការ​នគរបាល​ស្រុក​ស្នួល​លោក​វរសេនីយ៍ឯក ចាន់ សុ​គី​ម បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្នុង អាការ​ស្លាប់​រប​ស់បុរសជន​ជាតិចិន​ម្នាក់​នេះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​សន្និដ្ឋាន​ថា អាច​បណ្តាល​មក​ពី​ការ​ពុល​អារ​ហារ​ច្រើន​ជាង​ករណី​អ្វី​ផ្សេង​ដែល​នេះ​គ្រាន់តែ​ជា​កា​សន្និដ្ឋាន ពី​ក្រុម​គ្រូពេទ្យ​លើ​អាការ​របស់​អ្នកជម្ងឺ​នោះ​ទេ ។ លោក​អធិការ​បាន​បញ្ជាក់​ទៀត​ថា នគរបាលបាន​ចុះ​ពិនិត្យ​លើ​សាក​​សព​របស់​ជន​រង​គ្រោះ​យ៉ាង​ល្អិតល្អន់​លើ​ករណី​មួយ​នេះ​តែ​មិន​បាន រក​ឃើញ​មាន​ស្លាក​ស្នាម​​អ្វី​ណាមួយ​ពាក់ព័ន្ធ និង​ការ​ស្លាប់​នេះនោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ