ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​ព្រាង​ច្បាប់​ស្តី​ពី​សិទ្ធ​ទទួល​ព័ត៌មាន បញ្ចប់​ដោយ​ជោគជ័យ

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កិច្ចប្រជុំ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សារព័ត៌មាន​ជំហាន​ដំបូង ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ ក្រោយ​ពី​មានការ​ជជែក​វែកញែក​រយៈពេល​៣​ថ្ងៃ បន្ទាប់​ពី​ច្បាប់​នេះ​ត្រូវ​បាន​រៀបរាង​តាក់តែង អស់​រយៈពេល​ជាង​១៤​ឆ្នាំ នេះ​បើ​យោង​តាម​កិច្ច​សម្ភាសន៍​មួយ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​របស់ លោក ខៀវ…

ខេត្ត​ព្រះ​សីហ​នុ ៖ កិច្ចប្រជុំ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សារព័ត៌មាន​ជំហាន​ដំបូង ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ ក្រោយ​ពី​មានការ​ជជែក​វែកញែក​រយៈពេល​៣​ថ្ងៃ បន្ទាប់​ពី​ច្បាប់​នេះ​ត្រូវ​បាន​រៀបរាង​តាក់តែង អស់​រយៈពេល​ជាង​១៤​ឆ្នាំ នេះ​បើ​យោង​តាម​កិច្ច​សម្ភាសន៍​មួយ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​របស់ លោក ខៀវ កញ្ញា​រិ​ទ្ឋ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។

ថ្លែង​បញ្ជាក់​ប្រាប់​បណ្តាញសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ លោក​បាន​គូសបញ្ជាក់​ថា វា​គឺជា​ជោគជ័យ​មួយ​ដ៏​វិសេសវិសាល ដែល​កម្ពុជា​បាន​នឹង​កំពុង​អនុវត្តន៍​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សារព័ត៌មាន ដែល​មាន​អង្គការ និង​សង្គម​ស៊ី​វិល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ ដែល​ពិភពលោក​កម្រ​នឹង​ធ្វើ​បាន​ដូច​កម្ពុជា ។

ច្បាប់​ស្តី​សារព័ត៌មាន​នេះ នឹង​ចេញ​ក្នុង​ពេល​ឆាប់​នេះ បន្ទាប់​ពី​ការ​សម្រេច​បាន​នា​កិច្ចប្រជុំ​នេះ​ដាក់​ជូន​ទៅ សម្តេច​នាយក​រដ្ឋមន្ត្រី ដើម្បី​ស្នើ​សុំ​បើក​កិច្ច ប្រជុំ​អន្តរក្រសួង​រួច​ដាក់​ចូល​គណៈរដ្ឋមន្ត្រី នឹង​ចុង​ក្រោយ​សេចក្តីព្រាងច្បាប់​នេះ​ដាក់​ជូន​រដ្ឋសភា​សម្រេច​ចុង​ក្រោយ ។

កិច្ចប្រជុំ​រយៈពេល​នេះ​ដែរ យើង​បាន​ផ្លាស់​ប្តូរ​យោបល់ និង​ទស្សនៈ​ផ្សេង​ៗ​គ្នា​មក​ច្របាច់​ប​ញ្ជូ​ល​គ្នា បង្កើត​បាន​សេចក្តីព្រាងច្បាប់​មួយ​បែប​ស្តង់ដា​អន្តរជាតិ ។ (​ឃ្លឹ​ប​សំឡេង​លោក ខៀវ កញ្ញា​រិ​ទ្ឋ រដ្ឋមន្ត្រីក្រសួង​ព័​ត៏​មាន​) ស្ថិត​ក្នុង​ឱកាស​នោះ​ដែរ លោក Anne Lemaistre តំណាង​អង្គការ​យូ​នី​ស្កូ​រ បាន​គូសបញ្ជាក់​ថា វា​ជា​ភាព​ជោគជ័យ​សម្រាប់​កម្ពុជា ហើយ​វា​ក៏​ជា​លើក​ទី​មួយ​ដែរ ដែល​កម្ពុជា​រៀបចំ​កិច្ចប្រជុំ​ពង្រៀង​ច្បាប់ ស្តី​ពី​សិទ្ធ​ទទួល​បាន​ព័ត៌មាន ដែល​មាន​សង្គម​ស៊ី​វិល និង​អង្គការក្រៅរដ្ឋាភិបាល ដែល​បាន​ចូល​រូ​ម​លើ​សេចក្តីព្រាងច្បាប់​នេះ ។ វា​គឺជា​គំរូ​ដ៏​ល្អ​មួយ​របស់​កម្ពុជា​ក្នុង​តំបន់​អាស៊ាន ក៏​ដូច​ជា​ពិភពលោក ដែល​កម្ពុជា​អាស​ម្រេច​វា​គឺ​សមិទ្ធផល​ដ៏​អស្ចារ្យ ដែល​យើង​សម្រេច​បាន ដោយ​ពុំ​នឹក​ស្មាន​ដល់​ប្រកបដោយ​ស្តង់ដា​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ