ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូក្នុងល្បឿនលឿន​បុក​រថយន្ត​ស្លា.ប់​ពីរ​នាក់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជិះ​ម៉ូតូ​បុក​រថយន្ត​ស្លាប់​២​នាក់ នៅ​ស្រុក​ស្វាយចេក មនុស្ស​ចំនួន​២​នាក់​បាន​ស្លាប់​ៗ​នៅ​នឹង​កន្លែង ដោយហេតុ​ជិះ​ម៉ូតូ​បុក​រថយន្ត​ទំនើប​១​គ្រឿង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដ៏​ឲ្យ​រន្ធត់ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៦​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២៥…

ខេត្តបន្ទាយមានជ័យ ៖ ជិះ​ម៉ូតូ​បុក​រថយន្ត​ស្លាប់​២​នាក់ នៅ​ស្រុក​ស្វាយចេក មនុស្ស​ចំនួន​២​នាក់​បាន​ស្លាប់​ៗ​នៅ​នឹង​កន្លែង ដោយហេតុ​ជិះ​ម៉ូតូ​បុក​រថយន្ត​ទំនើប​១​គ្រឿង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដ៏​ឲ្យ​រន្ធត់ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៦​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៨ កំណាត់​ផ្លូវជាតិ​លេខ​៥៦ A ស្ថិត​ក្នុងភូមិ​គោក​តា​ឯក ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ទោ ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ស្លាប់​ទាំង​២​នាក់​ម្នាក់ ឈ្មោះ ប៉ុក មឿ​យ ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ​គោក​កី​ឃុំ​តា​ផូ ស្រុក​ស្វាយចេក បើកបរ​ម៉ូតូ​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ ១Q-៨០៤៣ អ្នក​រួម​ដំណើរ​ម្នាក់​ទៀត ឈ្មោះ នេ ឡា​ម ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា ជន​រង​គ្រោះ​មាន​ពាក់មួក​សុវត្ថិភាព ។

ចំណែក​អ្នក​បើ​រថយន្ត​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ លន់ ប៊ុ​ន​លើ​យ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​២ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ បើកបរ​រថយន្ត​ម៉ាក 4RUNNER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២I-៣០១៤ បើកបរ​ពី​ជើង​ទៅ​ត្បូង រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​បាត់ ។

លោក​អធិការ​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​ពី​ត្បូង​ទៅ​ជើង ហើយ​បាន​បើក​វ៉ា​ជែង​រថយន្ត​១​គ្រឿង​ទៀត ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បណ្តាល​ឲ្យ​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​ម៉ាក​ខាងលើ ច្រាសទិស​គ្នា​ពី​ជើង​ទៅ​ត្បូង ចំ​ពីមុខ​អ្នក​បើក​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ស្លាប់​ទាំង​២​នាក់ ។ ក្រោយ​កើតហេតុ ម៉ូតូ និង​រថយន្ត ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ