ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់ ! ធ្លាក់​ប្រឡាយ​កៀប​ជាប់​ក្នុង​ឡាន​ស្លា.ប់​យ៉ាង​អាណោចអាធ័ម​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ដោយសារ​តែ​បើករថយន្ត​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​ត្រូវ​កាប៊ី​ន​រថយន្ត​កៀប​ជាប់​ធ្វើ​ឱ្យ​ឈ្លក់ទឹក​ស្លាប់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​៨​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៣ និង​៥៤ ស្ថិត​ក្នុងភូមិ​វៃ​វេទ ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង…

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ដោយសារ​តែ​បើករថយន្ត​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​ត្រូវ​កាប៊ី​ន​រថយន្ត​កៀប​ជាប់​ធ្វើ​ឱ្យ​ឈ្លក់ទឹក​ស្លាប់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​៨​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៣ និង​៥៤ ស្ថិត​ក្នុងភូមិ​វៃ​វេទ ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី ២៥ ខែមករា ឆ្នាំ​២០១៨ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក វ៉េ​អង​ភ្លៅ​៥ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-២២៧៣ បើកបរ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ។ លុះ​មក​ដល់​កន្លែង​កើតហេតុ​បាន​រ៉េ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវ​ក្រឡាប់​ផ្ងា​ជើង​ចូល​ក្នុង​ទឹក​កៀប​ជាប់​អ្នកបើកបរ​បណ្តាល​ឲ្យ​ស្លាប់​នៅ​ក្នុង​រថយន្ត ។

លោក សឹម កុសល អធិការ​ស្រុក​ពារាំង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​អ្នកបើកបរ​ឈ្មោះ ឈឿ​ន ងួ​ន​ហេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរប​អ្នក​បើករថយន្ត រស់នៅ​ភូមិ​ស្រែអំបិល ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង ។

ក្រោយ​ពេល​កើតហេតុ​ប្រជាពលរដ្ឋ​ព្រមទាំង​សមត្ថកិច្ច​បាន​នាំ​គ្នា​គាស់​ទ្វា​រថយន្ត​យក​ជន​រង​គ្រោះ​ចេញពី​រថយន្ត​មក​ក្រៅ​ដើម្បី​ជួយ​សង្គ្រោះ​តាម​ពិត​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។ លោក​អធិការ​បន្ត​ថា មូលហេតុ​ដែល​បណ្ដាល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បែប​នេះ​គឺ​ដោយសារ បើកបរ​ម្នាក់ឯង​ងងុយដេក​ងោក​មួយភាំង​ធ្វើ​ឲ្យ​រថយន្ត​ជ្រុល​ចង្កូត​ធ្លាក់​ក្រឡាប់​ខាងត្បូង​ផ្លូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ