ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទំនាក់ទំនង​ភាព​ជា​ដៃគូ​សន្ទនា​អាស៊ាន​-​ឥណ្ឌា​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​រំលឹក​ខួប​អនុស្សាវរីយ៍​២៥​ឆ្នាំ នៃ​ទំនាក់ទំនង​ភាព​ជា​ដៃគូ​សន្ទនា​អាស៊ាន​-​ឥណ្ឌា​បាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ​« កិច្ច​សហប្រតិបត្តិការ​លំហ​សមុទ្រ និង​សន្តិសុខ » ។ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ដ៏​មាន​សារៈសំខាន់​នោះ អ្នកដឹកនាំ​អាស៊ាន​-​ឥណ្ឌា​បាន​ប្តេជ្ញា​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង…

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​រំលឹក​ខួប​អនុស្សាវរីយ៍​២៥​ឆ្នាំ នៃ​ទំនាក់ទំនង​ភាព​ជា​ដៃគូ​សន្ទនា​អាស៊ាន​-​ឥណ្ឌា​បាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ​« កិច្ច​សហប្រតិបត្តិការ​លំហ​សមុទ្រ និង​សន្តិសុខ » ។ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ដ៏​មាន​សារៈសំខាន់​នោះ អ្នកដឹកនាំ​អាស៊ាន​-​ឥណ្ឌា​បាន​ប្តេជ្ញា​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង និង​សហការ​អនុវត្តន៍​ផែនការ​សកម្មភាព ដើម្បី​អនុវត្ត​ភាព​ជា​ដៃគូ​អាស៊ាន ឥណ្ឌា​សម្រាប់​សន្តិភាព វឌ្ឍនភាព និង​វិបុលភាព​រួម​(២០១៦-២០២០)​ឲ្យ​បាន​ពេញលេញ​មាន​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា ។

មេដឹកនាំ​ទាំងអស់​ក៏​បាន​បន្ត​គាំទ្រ និង​ចូលរួម​ចំណែក​ដល់​សមាហរណកម្ម​អាស៊ាន និង​ដំណើរការ​កសាង​សហគមន៍​អាស៊ាន​ឆ្ពោះទៅ​រក​ការ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥ ។ ជាមួយ​គ្នា​នេះ​មេដឹកនាំ​ទាំងអស់​បាន​បញ្ជាក់​សារ​ជា​ថ្មី ពី​សារៈសំខាន់​នៃ​ការ​ថែរក្សា និង​លើកកំពស់​សន្តិភាព ស្ថិរភាព សុវត្ថិភាព និង​សន្តិសុខ​លំហ​សមុទ្រ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍ និង​ការ​ហោះហើរ​នៅ​ក្នុង​តំបន់ និង​ការ​ប្រើប្រាស់​ដែនសមុទ្រ​ស្របច្បាប់​ដ៏​ទៃ​ទៀត និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​លំហ​សមុទ្រ​ដោយ​មិន​មានការ​រារាំង ដើម្បី​លើកកម្ពស់​ដំណោះស្រាយ​ដោយ​សន្តិវិធី​នៃ​ជម្លោះ​ស្រប​តាម​គោលការណ៍​ទទួលស្គាល់​ជាស​កល​នៃ​ច្បាប់​អន្តរជាតិ​រួម​ទាំង​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ ( UNCLOS) និង​ស្តង់ដារ​ពាក់ព័ន្ធ នឹង​ការ​អនុវត្ត​ដោយ​អង្គការ​អាកាសចរណ៍​ស៊ី​វិល​អន្តរជាតិ​(ICAO) និង​អង្គការ​សមុទ្រ​អន្តរជាតិ​(IMO) ។

បញ្ជាក់​សារ​ជា​ថ្មី នូវ​ការ​ប្តេជ្ញា​ចិត្តការ​ប​ងើ្ក​ន​កា​រត​ភ្ជាប់​រូប​វន្ត និង​ឌី​ជី​ថ​ល ស្រប​តាម​ផែនការមេ​ស្តី​ពី​កា​រត​ភ្ជាប់​អាស៊ាន​ឆ្នាំ​២០២៥ និង​ផែនការមេ​ស្តី​ពី​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍​ឆ្នាំ​២០២០ តាម​រយៈ​ការ​ប្រើប្រាស់​ឥណទាន​១​ប៊ី លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​ឥណ្ឌា​បាន​ប្រកាស ដើម្បី​លើកកម្ពស់​កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រូប​វន្ត និង​ឌី​ជី​ថ​ល ។ ជាមួយ​គ្នា​នេះ​មេដឹកនាំ​អាស៊ាន​បាន​ស្វាគមន៍​ការ​បន្ត​គាំទ្រ​របស់​ឥណ្ឌា​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន​តាម​រយៈ​ការ​អនុវត្ត​ផែនការ ការងារ​ទី​៣​នៃ​គំនិត​ផ្តួចផ្តើម​សម្រាប់​សមាហរណកម្ម​អាស៊ាន ។ ថ្លែង​ទៅ​កាន់​បណ្តា​មេដឹកនាំ​អាស៊ាន​-​ឥណ្ឌា​ក្នុង​កិច្ចប្រជុំ​កំពូល​ដ៏​មាន​សារៈសំខាន់​នោះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​គូសបញ្ជាក់​ថា សមិទ្ធិ​ផល​ដែល​បាន​ឡើង​ក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លង​មក ជា​មោទនភាព​មួយ​សម្រាប់​រូប​សម្តេច​ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា​លើក​ទី​១​កាលពី​ឆ្នាំ​២០០២ នៅ​ទីក្រុង​ភ្នំពេញ​នឹង​បាន​ដើរតួ​នាទី​ជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​អាស៊ាន​-​ឥណ្ឌា​ពី​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១២ ក្នុង​ខណៈ​ដែល​ឥណ្ឌា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ឥណ្ឌា​លើក​ទី​១​នៅ​ឆ្នាំ​២០១២ និង​បាន​ចូលរួម​ចំណែក​ដល់​ការ​លើកកម្ពស់​ភាព​ជា​ដៃគូ​អាស៊ាន -​ឥណ្ឌា​ទៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ ។ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឲ្យ​មានការ​ទាញអារម្មណ៍​ពី​មេដឹកនាំ​អាស៊ាន​ឥណ្ឌា​ក្នុង​ការ​ពិចារណា​កំណត់​ទិស​ដៅ​អនាគត​លើ​ការងារ​សំខាន់​ៗ​ចំនួន​៦ ដែល​ជា​ទិស​ដៅ និង​ចក្ខុវិស័យ​ដ៏​ត្រចះត្រចង់​នៃ​ទំនាក់ទំនង​អាស៊ាន​ឥណ្ឌា ។

សម្តេច​តេ​ជោ​ក៏​បាន​ថ្លែង​ដែរ​ថា កម្ពុជា​គាំទ្រ និង​បន្ត​ចូលរួម​ក្នុង​សកម្មភាព​នានា និង​តាម​រយៈ​យន្តការ​នានា​ដែល​មាន​ស្រាប់​នាំមុខ​ដោយ​អាស៊ាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​ក្នុង​បញ្ហា​លំហ​សមុទ្រ​បង្កើន​ទំនុកចិត្ត និង​លើ​ល​កម្ពស់​កិច្ច​សន្ទនា ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​តាម​សមុទ្រ​ក្នុង​ការ​ជួយ​សង្គ្រោះ​ការ​រុករក​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ការ​ប្រយុទ្ធ​ប្រឆាំង​ចោរកម្ម​នៅ​ក្នុង​លំហ​សមុទ្រ ។

ជាមួយ​គ្នា​នេះ​កម្ពុជា​ស្វាគមន៍​ទស្សនទាន​សេដ្ឋកិច្ច​ពណ៌​ខៀវ​(Blue Economy) ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​លំហ​សមុទ្រ​រវាង​ប្រទេស​មា​ជិ​ក​អាស៊ាន និង​ដៃគូ​សន្ទនា​ក្នុង​ន័យ​បង្កើន​ការ​អភិវឌ្ឍ និង​កំណើនសេដ្ឋកិច្ច​តំបន់​តាម​រយៈ​ការ​លើក​ស្ទួយ​សកម្មភាព​រួម និង​គម្រោង​អភិវឌ្ឍរ​លើកកម្ពស់​ការ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ