ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ពលរដ្ឋ​លួច​ដាំ​កញ្ឆា​ខុសច្បាប់​ចំនួន​៥៦​ទីតាំង

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៩​កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែមករា…

ខេត្តតាកែវ ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៩​កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៦ និង​៣០​នាទី លោក ភិន សុ​ភ័ក្ត្រ អភិបាលរង​ស្រុក​គិរីវង់ បាន​សហ​ការណ៍​ជាមួយ​លោក​វរសេនីយ៍ទោ ម៉ាក់ សេរី​វ​ឌ្ឍ​នា នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន ខេត្តតាកែវ លោក​វរសេនីយ៍ឯក យុគ សា​រ៉ាត់ អធិការ​ស្រុក​គី​រី​វង់ បាន​ដឹក​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​ទីតាំង ដែល​ប្រជាពលរដ្ឋ​លួច​ដាំ​កញ្ឆា​ខុសច្បាប់​ចំនួន​៥៦​ទីតាំង​ស្មើនឹង​២១,៣៧១​ដើម អណ្តូង​ប្រស់​ទឹក​ចំនួន ៦៣​អណ្តូង ដែល​ស្ថិត​នៅ​ចំណុច ជ្រោះ​ឃ្លៃ ដុម​កំ​រ៉ែ​ង ដា​ខ្មៅ នៅ​ខាងក្រោម​ជួរ​ភ្នំ​បា​យ៉ង់​កោ និង​គុហា​ចិន ដែល​ស្ថិ​នៅ​ក្នុងភូមិ​ជ្រោយ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង់ ខេត្តតាកែវ ដាំ​ដុះ​នៅ​លើ​ផ្ទៃដី​ចំនួន​៨,០៩២ ម៉ែត្រ​ការេ​។

លោក​វរ​សេនី​ឯក អធិការ​ស្រុក​គី​រី​វង់​បាន​ឲ្យ​ដឹង​ថា ដំណាំ​កញ្ឆា​ដែល​កម្លាំង​ជំនាញ បាន​កាប់​បំផ្លាញ ហើយ​ប្រមូល​ដុត​ចោល​នៅ​នឹង​កន្លែង បន្ទាប់​មក​កម្លាំង​ដុត​កម្ទេច​ចោល​ហើយ លោក​បាន​ដាក់​បញ្ជា​ឲ្យ​កម្លាំង​របស់​លោក​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​មុខ​ម្ចាស់​ដំណាំ​កញ្ឆា​នេះ ដើម្បី​យក​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់​ឲ្យ​ខាង​តែ​បាន​។ ម្យ៉ាងទៀត​លោក​បាន​បញ្ជាក់​បន្ថែម​ថា ចំពោះ​ការ​បង្ក្រាប​ដំណាំ​កញ្ឆា​នេះ គឺ​ដោយ​មានការ​ចង្អុលបង្ហាញ នឹង​ដាក់​បញ្ជា​ដូច​ភ្លៀងរលឹម​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ជា​ពិសេស​បញ្ហា​គ្រឿងញៀន ហើយ​ចាប់ពី​ចូល​ខែមករា ឆ្នាំ​២០១៨ មក​ដល់​ថ្ងៃ​ទី​២៥ ខែមករា កម្លាំង​ជំនាញ​បង្ក្រាប​បាន​សរុប​ចំនួន ៣៣,៥៨៧​ដើម អណ្តូង​ចំនួន​១០៩​អណ្តូង និង​១០១​ទីតាំង​ផង​ដែរ​។ ក្នុង​នោះ​អ្នកចូលរួម​មាន​លោក​អធិការរង​ទាំង​០៤​នាក់ លោកនាយ នាយ​រង​ផ្នែក​ទាំង​០៨ លោកនាយ នាយ​រង​ប៉ុស្តិ៍​ទាំង​១២ និង​មានការ​ចូលរួម​ពី​ក្រុមប្រឹក្សា​ឃុំ​ព្រះបាទ​ជាន់ជុំ សរុប​រួម​៧១​នាក់​។ គួ​បញ្ជាក់​ផង​ដែរ​ថា នៅ​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ កម្លាំង​ប៉ូលិស​ស្រុក​គី​រី​វង់​បាន​ដក និង​ដុត​ដំណាំ​កញ្ឆា​បាន​រាប់​សែន​ដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ