ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សវន​ការ​រឿង​អ្នក​ថតរូប​២​នាក់ ត្រូវ​ប្រកាស​សាលក្រម​ថ្ងៃស្អែក

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ យុវជន​២​នាក់​ដែល​បាន​ដើរ​ថតរូប​នៅ​តំបន់​មាត់សមុទ្រ ក្នុងស្រុក​គី​រី​សាគរ ខេត្តកោះកុង ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំខ្លួន​កាលពី​ជាង​៤​ខែ​កន្លង​មក ត្រូវ​បាន​សាលាដំបូង​ខេត្តកោះកុង បើក​អង្គ សវនាការ​ជម្រះក្តី​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២៥…

ខេត្តកោះកុង ៖ យុវជន​២​នាក់​ដែល​បាន​ដើរ​ថតរូប​នៅ​តំបន់​មាត់សមុទ្រ ក្នុងស្រុក​គី​រី​សាគរ ខេត្តកោះកុង ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំខ្លួន​កាលពី​ជាង​៤​ខែ​កន្លង​មក ត្រូវ​បាន​សាលាដំបូង​ខេត្តកោះកុង បើក​អង្គ សវនាការ​ជម្រះក្តី​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៨​នេះ ក្រោម​ការ​ឃ្លាំមើល​យ៉ាង​យកចិត្ត ទុកដាក់​ពី​មេធាវី​ការពារ​ក្តី និង​អង្គការ​សង្គម​ស៊ី​វី​ល​មួយ​ចំនួន​ដូច​ជា ឧត្តមស្នងការ អង្គការ​អា​ដ​ហុ​ក និង​អង្គការ​លី​កាដូ ព្រមទាំង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ទៀត​។

សូម​រំលឹក​ថា យុវជន​ទាំង​២​រូប​ខាងលើ​១.​ឈ្មោះ ហ៊ុន វណ្ណៈ អាយុ​៣៥​ឆ្នាំ ២.​ឈ្មោះ ឌឹ​ម គុន​ឌី អាយុ​២១​ឆ្នាំ អតីត​ជា​សកម្មជន​របស់​អង្គការ​មាតា​ធម្មជាតិ ហើយ​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក ចាប់​រួច​បញ្ជូន​មក ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន អិ​ល​វ៉ា​យ​ភី គ្រូ​ប បន្ទាប់​ពី​ពួក​គាត់​ទាំង​២​បាន​ទៅ​ជិះទូក​កម្សាន្ត​រួច​បាន​ថតរូប និង​ថត​ឃ្លី​ប​វី​ដេ​អូរ​ផ្តិត​យក​រូបភាព ក្នុង​ចំណុច​ភូមិ​.​ឃុំ​ព្រែក​ខ្សាច់​ស្រុក​គី​រី​សាគរ ក្បែរ​ទីតាំង​បូម​ខ្សាច់​សេ​លី​ការ​របស់​ក្រុមហ៊ុន អិ​ល​វ៉ា​យ​ភី​។

មន្ត្រី​អង្គការ​អា​ដ​ហុ​ក​ប្រចាំ​ខេត្តកោះកុង​បញ្ជាក់​ថា បន្ទាប់​ពី​ការ​ចាប់ខ្លួន​យុវជន​ទាំង​២​រូប​រួច​បញ្ជូន​ទៅ តុលាការ ចៅក្រម​បាន​ចោទ​យុវជន​ទាំង​២​រូប​ពី​បទ “​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាថ៌​”​។ មន្ត្រី​ដដែល​បញ្ជាក់​ទៀត​ថា អង្គ​សវនាការ​ត្រូវ​បាន​បញ្ចប់ នៅ​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ហើយ​លើក​ការ​ប្រកាស​សាលក្រម​នៅ​ថ្ងៃស្អែក ទី​២៦ ខែមករា ឆ្នាំ​២០១៨៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ