ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​វ៉ា​រថយន្ត​ជ្រុល​ទៅ​បុក​រថយន្ត​១​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​ស្លា.ប់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង ៣​និង​០៥​នាទី ថ្ងៃ​ច័ន្ទ ៩​កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១…

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង ៣​និង​០៥​នាទី ថ្ងៃ​ច័ន្ទ ៩​កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​២៥ ខែមករា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​មុខ វិទ្យាល័យ ហ៊ុន សែន មង្គល​បូ​រី ក្នុងភូមិ​ជំទាវ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​។ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ដោយ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។ នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​មានឈ្មោះ ហន ចំ​រ៉ុ​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​វត្ត​ចែង ឃុំ​អូរ​ដំបង ស្រុក​សង្កែ ខេត្តបាត់ដំបង ជិះ​ម៉ូតូ​គ្រឿង​ម៉ាក ហុងដា​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង ១​ខ​.៨៤៨០​។

នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ អ្នកបើកបរ​ឈ្មោះ ហន ចំ​រ៉ុ​ង នេះ​ពាក់មួក​សុវត្ថិភាព ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​កន្លែង​កើតហេតុ​ខាងលើ​បាន​ឡើង​ជែង​រថយន្ត​មួយ​គ្រឿង ដែល​បើក​ពីមុខ ហើយ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​សាំ​យ៉ុ​ង ប្រភេទ​ទេសចរណ៍ ពណ៌​ស ដែល​មាន​ពាក់​ស្លាក​លេខ បាត់ដំបង 1A.8749 ដែល​ធ្វើ​ដំណើរ​ច្រាស់ទិស​គ្នា បុក​ចំ​ពីមុខ​ថ្ពាល់​ខាងឆ្វេង បណ្តាល​ឲ្យ​ស្លាប់​។ ចំណែកឯ​ម៉ូតូ​ខូចខាត​ធ្ងន់​មួយ​គ្រឿង រថយន្ត​ខូចខាត​ស្រាល អ្នកបើកបរ​ត្រូវ​បាន មិន​ស្គាល់​អត្តសញ្ញាណ​បាន​គេចខ្លួន​បាត់​។ ចំពោះ​មូលហេតុ​បង្ក​ឲ្យ​គ្រោះថ្នាក់​នេះ​គឺ​ដោយ​អ្នកបើកបរ​ម៉ូតូ​ឡើង​ប្រជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ