ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​ខាតបង់​ថវិកា​១៥​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ សម្រាប់​រថយន្តក្រុង​ដឹក​អ្នកដំណើរ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ឲ្យ​ដឹង​ថា រថយន្តក្រុង​ដឹក​អ្នកដំណើរ​នៅ​រាជធានី​ភ្នំពេញ​សព្វ​ថ្ងៃនេះ ត្រូវ​បាន​បាន​ខាតបង់​ក្នុង​មួយ​ខែ​ៗ​ប្រមាណ ១៥​ម៉ឺន​ដុល្លារ…

រាជធានី​ភ្នំពេញ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ឲ្យ​ដឹង​ថា រថយន្តក្រុង​ដឹក​អ្នកដំណើរ​នៅ​រាជធានី​ភ្នំពេញ​សព្វ​ថ្ងៃនេះ ត្រូវ​បាន​បាន​ខាតបង់​ក្នុង​មួយ​ខែ​ៗ​ប្រមាណ ១៥​ម៉ឺន​ដុល្លារ ដើម្បី​បម្រើសេវា​ដឹក​ជញ្ជូន​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ព្រះសង្ឃ ចាស់ជរា ជន​ពិការ សិស្សានុសិស្ស​ជាដើម​។ លោក ឃួ​ង ស្រេង បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ អភិបាល​ខណ្ឌ ប្រធាន​មន្ទីរ ចៅសង្កាត់ ស្មៀន​ទូ​ទាំង​រាជធានី​ភ្នំពេញ កាលពី​ពេល​ថ្មី​ៗ​នេះ​។

លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា ក្នុង​មួយ​ខែ​ៗ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចំណាយ​ថវិកា​ប្រមាណ​១៥​ម៉ឺន​ដុល្លារ ដើម្បី​ទូទាត់​ថ្លៃ​ខាតបង់​សម្រាប់​រថយន្តក្រុង​ដឹក​អ្នកដំណើរ​នៅ​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​បើ​ទោះបីជា​ខាតបង់ យ៉ាងនេះ​ក្តី រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​រុញ​រា​នោះ​ទេ សំខាន់​ឲ្យ​សេវា សេវា​ដឹក​ជញ្ជូន​សាធារណៈ​នេះ ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ ដែល​ប្រជាពលរដ្ឋ​ចង់បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ