ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បែក​ថ្នាំ រត់​ចូល​ទៅ​ក្នុង​រោងចក្រ​បង្ក​ការ​ភ្ញាក់ផ្អើល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​រហូត​ដល់​ថ្នាក់​បែក​ថ្នាំ​លែង​ដឹង​ខុស​ត្រូវ បន្ទាប់​មក​ន​បាន​រត់​ចូល​ទៅ​ក្នុង​រោងចក្រ​បោះពុម្ព​អាវ​មួយ​កន្លែង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ​។ ខណៈនោះ​នគរបាល​បាន​ចុះ​អន្តរាគមន៍​ឃាត់ ដើម្បី​នាំ​ទៅ​សាកសួរ ប៉ុន្តែ​ត្រូវ​បុរស​នោះ​វាយ​តដៃ បណ្ដាល​ឲ្យ​នគរបាល​រង​របួស​ម្នាក់​ផង​ដែរ​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៣០៥​នាទី​រសៀល…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​រហូត​ដល់​ថ្នាក់​បែក​ថ្នាំ​លែង​ដឹង​ខុស​ត្រូវ បន្ទាប់​មក​ន​បាន​រត់​ចូល​ទៅ​ក្នុង​រោងចក្រ​បោះពុម្ព​អាវ​មួយ​កន្លែង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ​។ ខណៈនោះ​នគរបាល​បាន​ចុះ​អន្តរាគមន៍​ឃាត់ ដើម្បី​នាំ​ទៅ​សាកសួរ ប៉ុន្តែ​ត្រូវ​បុរស​នោះ​វាយ​តដៃ បណ្ដាល​ឲ្យ​នគរបាល​រង​របួស​ម្នាក់​ផង​ដែរ​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៣០៥​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៨​នេះ នៅ​ក្នុង​រោងចក្រ​បោះពុម្ព​អាវ ស្ថិត​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ បុរស​ខាងលើ​នោះ​ឈ្មោះ លាភ អាយុ​៣៤​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​។

តាម​ប្រភព​ពី​កម្មករ កម្ម​ការ​នី​រោងចក្រ​ខាងលើ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​ចេញ​ហូប​បាយ​ថ្ងៃត្រង់ ចូល​ធ្វើការ​វិញ ស្រាប់តែ​ឃើញ​បុរស​រូប​នោះ នៅ​ក្នុង​បន្ទប់​ដាក់​អីវ៉ាន់​។ ខណៈនោះ​ពួក​គាត់​ស្មាន​តែ​ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ និង​សម្ភារ​នៅ​ក្នុង រោងចក្រ​ក៏​បាន​ស្រែ​កថា​ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។ ពេល​នោះ​ពួក​គាត់​បាន​នាំ​គ្នា​ចាប់ ប៉ុន្តែ​ចាប់​មិន​បាន​ឡើយ ព្រោះ​បុរស​នោះ​បាន​យក​អំបែង​កញ្ចក់​មក​គប់​លើ​ពួក​គាត់ ហើយដោយ​ខ្លាច មាន​គ្រោះថ្នាក់ ទើប​យក​បំពង់​ពន្លត់អគ្គីភ័យ​ទៅ​បាញ់​ទៅ​លើ​បុរស​បែក​នោះ ដើម្បី​ចូលចាប់​។

ប៉ុន្តែ​នៅ​តែ​ចាប់​មិន​បាន​ដដែល តែ​ដោយសារ​បុរស​រូប​នោះ​ព្យាយាម​តដៃ​មិន​ឈប់​ទើប រាយការណ៍​ជូន នគរបាល​ខណ្ឌដង្កោ​ចុះ​ទៅ​បង្ក្រាប​។ ពេល​នោះ​នគរបាល​ប្រដាប់​ដោយ​ខែល​បាន​ចុះ​ទៅ​កាន់​ទីនោះ ហើយ​ត្រូវ​បាន​ជន​ខាងលើ​តដៃ​បណ្ដាល​ឲ្យ​រង​របួស​ម្នាក់​ទើប​ចាប់ខ្លួន​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​អ​ធ​ការដ្ឋាន​ខណ្ឌ​។ ប៉ុន្តែ​ពេល​សួរនាំ​មិន​បាន​ចេញ​ជា​សាច់​ការ​នោះ​ឡើយ ហើយ​នគរបាល​បាន​ឃុំខ្លួន​បណ្ដោះ អាសន្ន​រង់ចាំ​ស្វាង​ពី​សារធាតុ​ញៀន​ទើប​ដោះ​លែង​ទៅ​វិញ​៕


https://youtu.be/kFT3ALu5nn0

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ