ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ NOCC​ មាន​ផែនការ​យុទ្ធសាស្ត្រ​អ្វីខ្លះ ​ដើម្បី​សម្រេច​គោលដៅ​​?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១ កុ​ម្ភៈ ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) នឹង​រៀបចំ​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៦​បន្ត​អាណត្តិ​ទី​៧ (២០១៨-​២០២២)​របស់​ខ្លួន​ជា​បន្ត​ទៀត ហើយ​មន្ត្រីជាន់ខ្ពស់​របស់​NOCC​ចាត់​ទុក​អាណត្តិ​ថ្មី​នេះ ជា​អាណត្តិ​យុទ្ធសាស្ត្រ​ដើម្បី​ត្រៀមខ្លួន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​។…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១ កុ​ម្ភៈ ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) នឹង​រៀបចំ​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៦​បន្ត​អាណត្តិ​ទី​៧ (២០១៨-​២០២២)​របស់​ខ្លួន​ជា​បន្ត​ទៀត ហើយ​មន្ត្រីជាន់ខ្ពស់​របស់​NOCC​ចាត់​ទុក​អាណត្តិ​ថ្មី​នេះ ជា​អាណត្តិ​យុទ្ធសាស្ត្រ​ដើម្បី​ត្រៀមខ្លួន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​ថា អាណត្តិ​ថ្មី​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា មាន​លក្ខណៈ​ពិសេស​បំផុត ព្រោះ​ការងារ​ស្ទើរតែ​ទាំងអស់​ធ្វើ​ឡើង​សម្រាប់​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ដែល​មាន​លោក​បណ្ឌិត ថោ​ង ខុន ជា​ប្រធាន បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​សំខាន់​២​សម្រាប់​ប្រកាស​ចេញ​នៅ​ក្នុង​អង្គ​មហា​សន្និ​បាត ​គឺ​ទី​១​សេចក្ដី​ប្រកាស​សកម្មភាព​មុន​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម និង​ទី​២​សេចក្ដី​ប្រកាស​​ពី​ការ​ប្ដេជ្ញា​ចិត្ត​ឱ្យ​សហព័ន្ធ​នីមួយ​ៗ​សម្រេច​ឱ្យ​បាន​នូវ​ការ​ដណ្ដើម​មេដាយ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ។ លោក​បញ្ជាក់​ថា​កាលណា​យើង​បាន​ដាក់​ចេញ​នូវ​ចំនួន​មេដាយ​រួច​ហើយ សហព័ន្ធ​កីឡា​ជាតិ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ក៏​ដូច​ជា​ក្រសួង​អប់រំ យុវជន​និង​កីឡា ត្រូវ​ប្រមូល​ផ្គុំ​កម្លាំង​គ្នា​ធ្វើ​ឱ្យ​សម្រេច​នូវ​សន្ទុះ​មេដាយ​តាម​ការ​កំណត់ ។

លោក​បានឱ្យ​ដឹង​ថា មហាសន្និបាត​បញ្ចប់​អាណត្តិ​ថ្មី​នេះ​ជា​មហាសន្និបាត​ដ៏​ពិសេស​និង​ជា​ចម្បង​រៀបចំ​ឱ្យ​មានដំណើរ​សកម្មភាព​ឆ្ពោះទៅ​រក​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ដោយ​រលូន ។ មហាសន្និបាត​នេះ​នឹង​ធ្វើការ​បូក​សរុប​នូវ​បញ្ហា​ក៏​ដូច​ជា​របាយការណ៍​មួយ​ចំនួន និង​ផ្ដោត​ការ​យកចិត្តទុកដាក់​លើ​បញ្ហា​ប្រឈមវឌ្ឍនភាព​របស់​សហព័ន្ធ​កីឡា​ជាតិ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​បណ្ឌិត​ថោ​ង ខុន នៅ​ក្នុង​ការ​ប្រជុំ​ជាមួយ​សហ​ព័ន្ធ​កីឡា​ជាតិ​នា​ពេល​កន្លង​មក​មុន​ពេល​ធ្វើ​មហាសន្និបាត ។

ការ​ប្រជុំ​នេះ​ទៀត​សោត​ដើម្បី​បាន​ស្ដាប់​នូវ​ផែនការ​យុទ្ធសាស្ត្រ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហព័ន្ធ​នីមួយ​ៗ​ដើម្បី​ធ្វើ​ជា​យុទ្ធសាស្ត្រ​សម្រាប់​ដាក់​ចេញ​នៅ​ពេល​ធ្វើ​មហាសន្និបាត ។ ទាំង​អស់នេះ​ជា​ដំណើរការ​យ៉ាង​ទៀងទាត់​នូវ​រាល់​សកម្មភាព​របស់​សហព័ន្ធ​កីឡា​ជាតិ ដើម្បី​លើកកម្ពស់​វឌ្ឍនភាព សកម្មភាព​ទាំង​អស់នោះ ដោយ​ផ្អែក​ទៅ​លើ​សកម្មភាព​៣​ចម្បង​គឺ​សកម្មភាព​ការ​អភិវឌ្ឍ​ធនធានមនុស្ស សកម្មភាព​ការ​អភិវឌ្ឍ​បច្ចេកទេស​ក្នុង​ការ​ហ្វឹកហាត់ និង​សកម្មភាព​នៃ​ការ​គ្រប់គ្រង​ដឹកនាំ​ដែល​ជា​ផែន​ការណ៍យុទ្ធសាស្ត្ររ​របស់​សហព័ន្ធ​កីឡា​ជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ