ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ Update​ ចុង​ក្រោយ​លើ​ iPhone​ អាច​ដោះស្រាយ​បញ្ហា​ថ្ម​បាន

6 ឆ្នាំ មុន

នាយក​ប្រតិបត្តិ​របស់ Apple លោក Tim Cook បាន​និយាយ​ថា ការ Update នៃ​ប្រព័ន្ធ iOS…

នាយក​ប្រតិបត្តិ​របស់ Apple លោក Tim Cook បាន​និយាយ​ថា ការ Update នៃ​ប្រព័ន្ធ iOS ថ្មី​លើ​ទូរស័ព្ទ iPhone អាច​នឹង​ចេញ​ក្នុង​ខែ​ក្រោយ ហើយ​វា​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​មើលឃើញ​ពី​សុខភាព​នៃ​ថ្ម​ទូរស័ព្ទ​របស់​ខ្លួន ។

ការ Update នេះ ក៏​នឹង​ផ្តល់​ជា​ជម្រើស​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ការ​បិទ​ចំណុច​ពិសេស​ៗ​ជា​ច្រើន ដែល​ក្រុមហ៊ុន​បាន​ចេញ​កាលពី​ឆ្នាំ​មុន ដើម្បី​ធ្វើ​ឲ្យ​ទូរស័ព្ទ​ស៊េរី​ចាស់​ៗ​មិន​ប្រើប្រាស់​ថ្ម​អស់​លឿន​ដូច​មុន​ទៀត ។

លោក Cook បាន​និយាយ​ថា ៖« ពួក​យើង​មិន​ផ្តល់​យោបល់​ឲ្យ​ប្រើប្រាស់​វា​ទេ » ។ លោក​កត់​សម្គាល់ថា ក្រុមហ៊ុន​បាន​ធ្វើ​ដូច្នេះ​ដើម្បី​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ប្រើ​ទូរស័ព្ទ​ខ្លួន​បាន​យូរ​ជាង​មុន ពេល​ណា​ដែល​ពួក​គេ​ត្រូវការ ។

លោក​បាន​បន្ថែម​ថា ៖« សកម្មភាព​របស់​ពួក​យើង​ទាំងអស់ គឺ​សម្រាប់​ផ្តល់​ជា​សេវា​ដល់​អ្នក​ប្រើប្រាស់ ។ ប្រហែលជា​យើង​គួរតែ​ប្រាប់​ឲ្យ​ច្បាស់​ពេល​នេះ ប៉ុន្តែ​សកម្មភាព​របស់​ពួក​យើង​តែងតែ​ធ្វើ​ឡើង​ដោយ​ភាព​បរិសុទ្ធ » ។

លោក​បាន​និយាយ​ទៀត​ថា ការ Update ថ្មី​នេះ​នឹង​ប្រាប់​ដល់​អ្នក​ប្រើប្រាស់ មុន​ពេល​វា​ចាប់ផ្តើម​កាត់​បន្ថយ​ដំណើរការ​របស់​ទូរស័ព្ទ​ពេល​ដែល​វា​ជិត​អស់​ថ្ម ។

បច្ចុប្បន្ន​នេះ វា​ជា​វិធី​សម្រាប់ Apple ក្នុង​ការ​សាកល្បង​ចំណុច​ពិសេស​ៗ​ថ្មី​ៗ និង​ការ Update កម្មវិធី Software មុន​ពេល​ចេញ​ឲ្យ​អ្នក​ប្រើប្រាស់​ទាញ​វា​បានជា​សាធារណៈ ។

បញ្ហា​ថ្ម​ទូរស័ព្ទ​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​កន្លង​មក ហើយ​វា​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ជា​ច្រើន​ខឹងសម្បា ។ Apple បាន​សុំ​អភ័យទោស​ពី​អ្នក​ប្រើប្រាស់ ហើយ​ប្រកាស​ថា ពួក​គេ​នឹង​កាត់​បន្ថយ​តម្លៃ​សម្រាប់​ការ​ប្តូរ​ថ្ម​ទូរស័ព្ទ iPhone ពី​៧៩​ដុល្លារ​មក​ត្រឹម​២៩​ដុល្លារ​ផង​ដែរ​ក្នុង​ឆ្នាំ​២០១៨​នេះ ។

ប៉ុន្តែ​វា​នៅ​តែ​មិន​គ្រប់គ្រាន់​ក្នុង​ការ​ផ្គាប់​តាម​ចិត្ត​អ្នក​ប្រើប្រាស់ ឬ​បញ្ឈប់​ពួក​គេ​មិន​ឲ្យ​ប្តឹង​ក្រុមហ៊ុន​បាន​ដដែល ។ អ្នក​បង្កើត​ច្បាប់​មួយ​ចំនួន​ក្នុង​សហរដ្ឋអាមេរិក​ក៏​បាន​ស្នើ​ឲ្យ Apple ព្យាយាម​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ