ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាង​សារភាព​ថា មិន​បាន​យក​លុយ​ទៅ​ដោះ​ប្តី​ពី​គុក​ទេ(មានវីដេអូ)

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បាន​បន្ត​ថា ខណៈ​ពេល​នេះ​វេលា​ម៉ោង​៤​រសៀល​ខាង​សមត្ថកិច្ច​បាន​យក​ស្ត្រី​ដែល​សម្លាប់​អ្នកកាសែត​ទៅ​ធ្វើ​ត្រាប់​នៅផ្ទះ​សំណាក់​មោះ ពេល​ដែល​ធ្វើ​ត្រាប់​នោះ ពេល​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​បាន​សួរ​ថា «​ម៉េច​អូន​ឯង​ធ្វើ​ចឹ​ង​ដាក់​បង​» ហើយ​នាង​ថា​« ខ្ញុំ​សុំ​ទោស​ព្រោះ ខ្ញុំ​ខ្វះខាត…

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បាន​បន្ត​ថា ខណៈ​ពេល​នេះ​វេលា​ម៉ោង​៤​រសៀល​ខាង​សមត្ថកិច្ច​បាន​យក​ស្ត្រី​ដែល​សម្លាប់​អ្នកកាសែត​ទៅ​ធ្វើ​ត្រាប់​នៅផ្ទះ​សំណាក់​មោះ ពេល​ដែល​ធ្វើ​ត្រាប់​នោះ ពេល​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​បាន​សួរ​ថា «​ម៉េច​អូន​ឯង​ធ្វើ​ចឹ​ង​ដាក់​បង​» ហើយ​នាង​ថា​« ខ្ញុំ​សុំ​ទោស​ព្រោះ ខ្ញុំ​ខ្វះខាត ត្រូវការ​យក​លុយ​លស់​ប្តី​ចេញពី​គុក​» រួច​ជន​រង​គ្រោះ​និយាយ​ថា បង​ស្រលាញ់​អូន​ឯង អូន​ខ្វះខាត​ម៉េច​អូន​មិន​ប្រាប់​បង ទោះបីជា​ជន​រង​គ្រោះ​និយាយ​ចឹ​ង​ក៏​ដោយ នាង​ក៏​មិន​ខ្វល់ ហើយ​ថែម​ទាំង​ចាក់​បន្ត​ឲ្យ​ស្លាប់​តែ​ម្តង ។

នាង​និយាយ​ថា​« បើ​នាង​មិន​ចាក់​ឲ្យ​ស្លាប់​ខ្លាច​គាត់​ប្តឹង​ឲ្យ​នរ​គ​បាល​ចាប់ខ្លួន​នាង ។ ពេល​នាង​សម្លាប់​រួច​នាង​សារភាព​ថា នាង​យក​លុយ​ជន​រង​គ្រោះ​តែ​៦​រយ​ដុល្លារ​ទេ ហើយ​ខ្សែ​ករ​១​ខ្សែ​បាន​ជាង​៥​រយ​ដុល្លារ និង​ចិញ្ចៀន​បាន​១១៧០​ដុល្លារ ម៉ូតូ​បាន​១៤៥០​ដុល្លារ ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ពេល​នាង​ប្លន់ និង​សម្លាប់​ហើយ បាន​យក​ម៉ូតូ​ទៅ​លក់​នៅ​ព្រែក​ព្នៅ រួច​បន្ត​ជិះ​ម៉ូតូឌុប​ទៅ​លក់​ចិញ្ចៀន​ខ្សែ​ករ​ទាំងនោះ ហើយ​លក់​ទូរស័ព្ទ​នៅ​ផ្សា​រេ​ជម្ពូរ​១​វិញ ។
ចំណែក​លុយ​ដែល​នាង​ប្លន់​បាន​ទាំង​អស់នោះ ​មិន​បាន​យក​ទៅ​លស់​ប្តី​ទេ នាង​យក​ទៅ​ទិញ​កងដៃ​ពាក់ និង​មួយ​ចំ​នួ​ន​យក​លេងល្បែង ហើយ​និង​ដើរ​ស៊ីចាយ​អស់ ៕

បញ្ជាក់  តាម​រយៈ​ការ​ស្រាវជ្រាវ​បាន​ឈាន​ដល់​ការ​ចាប់ខ្លួន​ស្ត្រី​ជា​ឃាតករ​ដៃ​ឆៅ​ម្នាក់ ហើយ​មិនតែប៉ុណ្ណោះ​ជា​ឃាតករ​ត្រូវជា​ស្រី​ស្នេហ៍​របស់​ជន​រង​គ្រោះ​ប្រាកដ​មែន ។ ការ​បំបែកសំណុំរឿង​ខាងលើ​នោះ ក្រោយ​ពី​ការ​កើត​មាន​អំពើ​ឃាតកម្ម​លើ​បុរស​ជា​អ្នកកាសែត​កាលពី​៤​ថ្ងៃមុន ហើយ​ឃាតករ​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៤ ខែមករា​នេះ នៅ​ចំណុច​ផ្ទះ​ជួល​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​ស្ត្រី​ឃាតករ​នោះ​ឈ្មោះ ផេង ណា​ន អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ធ្លាប់​ជា​កូនចៅ​នៅ​ហាង​ម៉ាស្សា​របស់​ជន​រង​គ្រោះ​ផង និង​ជា​ស្រី​ស្នេហ៍​របស់​គាត់​ផង​ដែរ ។

ចំណែក​បុរស​រង​គ្រោះ​ដល់​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ នួន សុភាព អាយុ​៥៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើកហាង​កោស​ជប់ និង​ម៉ាស្សា​ផង និង​ជា​អ្នក​សារព័ត៌មាន​សម្លេង​ប្រជាជន ហើយ​ក៏​ជា​មន្ត្រី​យោធា​នៅ​អង្គភាព​ទ័ព ពិសេស​ឆ័​ត្រ​យោង​លេខ​៩១១​ផង​ដែរ ដែល​មាន​ទីលំនៅ​ក្នុងភូមិ​ស្រែ​អំពិល សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ត្រូវ​បាន​ស្រី​ស្នេហ៍​ចាក់​ប្រហារ​ចំនួន​១៧​កាំបិត ចំ​ត្រង់​ពោះ ចង្អុល​ដៃស្ដាំ ខ្នងដៃ​ខាងឆ្វេង បាតដៃ​ខាងឆ្វេង និង​ភ្លៅ​ស្ដាំ ។ តាម​យុវជន​ម្នាក់​ដែល​ជា​កូនប្រុស​គាត់​បាន​អះអាង​ថា បុរស​រង​គ្រោះជា​ឪពុក​បាត់បង់​ខ្សែ​ក​ប្លា​ទី​ន​១​ខ្សែ ទម្ងន់​២​តម្លឹង ចិញ្ចៀន​ត្រា​មាស​១​វង់ ទម្ងន់​១​ម្លឹ​ង លុយ​ចំនួន​១,២០០​ដុល្លារ និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ដែល​សរុប​ក្នុង​ការ​បាត់បង់​នេះ​មាន​ចំនួន​ប្រហែល​ជាង​៧​ពាន់​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ