ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​សន្លប់​បែប​នេះ​ទៀត​ហើយ(មានវីដេអូ)

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ មាន​សិស្សសាលា​នៅ​វិទ្យាល័យ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ​ចំនួន​១២​នាក់ បាន​ដួល​សន្លប់​បន្តបន្ទាប់​គ្នា ដោយ​មិនដឹង​មូលហេតុ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​សាលា កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា​នេះ ។ លោក​ស៊ុម…

ខេត្តពោធិ៍សាត់ ៖ មាន​សិស្សសាលា​នៅ​វិទ្យាល័យ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ​ចំនួន​១២​នាក់ បាន​ដួល​សន្លប់​បន្តបន្ទាប់​គ្នា ដោយ​មិនដឹង​មូលហេតុ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​សាលា កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា​នេះ ។

លោក​ស៊ុម ផា​រិ​ទ្ធ នាយក​វិទ្យាល័យ​បាក់​ចិញ្ចៀន​ឲ្យ​ដឹង​ថា សិស្ស​ទាំង​១២​នាក់ ខាងលើ​ក្នុង​នោះ​ស្រី​១១​នាក់ ។ ដោយនៅ​ព្រឹក​នោះ​សិស្ស​ចេញលេង​ពេល​ចូល​វិញ​ស្រាប់តែ មាន​៣​ទៅ​៤​នាក់​ទន់​ដៃជើង សន្លប់​នៅ​ខាង​មុខ​ថ្នាក់ ហើយ​ក៏​ដួល​បន្តបន្ទាប់​គ្នា​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។ ការ​ដួល​សន្លប់​នេះ​មិនដឹង​មូលហេតុ​មក​ពី​អ្វី​ទេ ព្រោះ​ចំណីអាហារ​ដែល​លក់​ក្នុង​សាលា​សិស្ស​ផ្សេង​ហូប​ដែរ​មិន​អី ។

បន្ទាប់​មក​បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្ត គ្រូពេទ្យ​បញ្ជាក់​ថា មិនមែន​ករណី​ពុល​អាហារ​ទេ អាច​មាន​២​ទៅ​៣​នាក់​កើត​ជំងឺស្រឺត ទើប​ធ្វើ​ឲ្យ​សិស្ស​ផ្សេង​ស្លុត​ដួល​ត​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ