ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​សម្លា.ប់​សង្សារ​បាន​លុយ ដោះ​ប្តី​ចេញពី​គុក

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ នគរ​បាន​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្តកណ្ដាល បាន​បំបែកសំណុំរឿង​ឃាតកម្ម​ចាក់​សម្លាប់​ភ្នាក់ងារ​កាសែត​សម្លេង​ប្រជាជន​ហើយ ។ តាម​រយៈ​ការ​ស្រាវជ្រាវ​បាន​ឈាន​ដល់​ការ​ចាប់ខ្លួន​ស្ត្រី​ជា​ឃាតករ​ដៃ​ឆៅ​ម្នាក់ ហើយ​មិនតែប៉ុណ្ណោះ​ជា​ឃាតករ​ត្រូវជា​ស្រី​ស្នេហ៍​របស់​ជន​រង​គ្រោះ​ប្រាកដ​មែន ។ ការ​បំបែកសំណុំរឿង​ខាងលើ​នោះ ក្រោយ​ពី​ការ​កើត​មាន​អំពើ​ឃាតកម្ម​លើ​បុរស​ជា​អ្នកកាសែត​កាលពី​៤​ថ្ងៃមុន…

ខេត្តកណ្ដាល ៖ នគរ​បាន​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្តកណ្ដាល បាន​បំបែកសំណុំរឿង​ឃាតកម្ម​ចាក់​សម្លាប់​ភ្នាក់ងារ​កាសែត​សម្លេង​ប្រជាជន​ហើយ ។ តាម​រយៈ​ការ​ស្រាវជ្រាវ​បាន​ឈាន​ដល់​ការ​ចាប់ខ្លួន​ស្ត្រី​ជា​ឃាតករ​ដៃ​ឆៅ​ម្នាក់ ហើយ​មិនតែប៉ុណ្ណោះ​ជា​ឃាតករ​ត្រូវជា​ស្រី​ស្នេហ៍​របស់​ជន​រង​គ្រោះ​ប្រាកដ​មែន ។

ការ​បំបែកសំណុំរឿង​ខាងលើ​នោះ ក្រោយ​ពី​ការ​កើត​មាន​អំពើ​ឃាតកម្ម​លើ​បុរស​ជា​អ្នកកាសែត​កាលពី​៤​ថ្ងៃមុន ហើយ​ឃាតករ​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៤ ខែមករា​នេះ នៅ​ចំណុច​ផ្ទះ​ជួល​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

 

ស្ត្រី​ឃាតករ​នោះ​ឈ្មោះ ផេង ណា​ន អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ធ្លាប់​ជា​កូនចៅ​នៅ​ហាង​ម៉ាស្សា​របស់​ជន​រង​គ្រោះ​ផង និង​ជា​ស្រី​ស្នេហ៍​របស់​គាត់​ផង​ដែរ ។ ចំណែក​បុរស​រង​គ្រោះ​ដល់​ស្លាប់​បាត់បង់​ជីវិត​​ឈ្មោះ នួន សុភាព អាយុ​៥៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើកហាង​កោស​ជប់ និង​ម៉ាស្សា​ផង និង​ជា​អ្នក​សារព័ត៌មាន​សម្លេង​ប្រជាជន ហើយ​ក៏​ជា​មន្ត្រី​យោធា​នៅ​អង្គភាព​ទ័ព ពិសេស​ឆ័​ត្រ​យោង​លេខ​៩១១​ផង​ដែរ ដែល​មាន​ទីលំនៅ​ក្នុងភូមិ​ស្រែ​អំពិល សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
ជន​រង​គ្រោះ​ត្រូវ​បាន​ស្រី​ស្នេហ៍​ចាក់​ប្រហារ​ចំនួន​១៧​កាំបិត ចំ​ត្រង់​ពោះ ចង្អុល​ដៃស្ដាំ ខ្នងដៃ​ខាងឆ្វេង បាតដៃ​ខាងឆ្វេង និង​ភ្លៅ​ស្ដាំ ។ តាម​យុវជន​ម្នាក់​ដែល​ជា​កូនប្រុស​គាត់​បាន​អះអាង​ថា បុរស​រង​គ្រោះជា​ឪពុក​បាត់បង់​ខ្សែ​ក​ប្លា​ទី​ន​១​ខ្សែ ទម្ងន់​២​តម្លឹង ចិញ្ចៀន​ត្រា​មាស​១​វង់ ទម្ងន់​១​ម្លឹ​ង លុយ​ចំនួន​១,២០០​ដុល្លារ និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ដែល​សរុប​ក្នុង​ការ​បាត់បង់​នេះ​មាន​ចំនួន​ប្រហែល​ជាង​៧​ពាន់​ដុល្លារ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​ចាប់ខ្លួន​នាំ​ទៅ​ធ្វើការ​សាកសួរ​ស្ត្រី​ដែល​ជា​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាក់​សម្លាប់​បុរស​រង​គ្រោះ​មែន ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ​ខាងលើ ព្រោះ​ប្ដី​នាង​ជាប់​ពន្ធនាគារ​គ្មាន​អ្នក​រកស៊ី​ចិញ្ចឹម ហើយ​នាង​ជំពាក់​លុយ​គេ​ច្រើន​ណាស់​គ្មាន​លទ្ធភាព​សង​គេ ក៏​បាន​បែកគំនិត​ប្លន់ ហើយ​ខណៈ​ពេល​ដែល​បុរស​នោះ​នាំ​នាង​ទៅ​ដែក​ផ្ទះសំណាក់​ខាងលើ នាង​ក៏​បាន​ចាក់​សម្លាប់​ប្លន់​តែ​ម្ដង ។

នគរបាល​បាន​នាំ​ឃាតករ​ទៅ​កន្លែង​លក់​ម៉ូតូ​នៅ​ជិត​សាលា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ថា​លក់​ក្នុង​តម្លៃ​១៤៦០​ដុល្លារ ហើយ​ក្រោយមក​អ្នកទិញ​បាន​លក់​បន្ត​ទៅ​ទៀត នៅ​ក្នុង​ខេត្តកំពង់ចាម​លក់​ក្នុង​តម្លៃ​១៧៥០​ដុល្លារ ។ ពេល​កម្លាំង​ចុះ​ទៅ​ដល់​ស្ត្រី​អ្នកទិញ​ម៉ូតូ​ចោរ​បាន​លាក់លៀម ក៏​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​នាំ​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​រង់ចាំ​ការ​ចាត់ការ​តាម​ច្បាប់ ៕

https://www.youtube.com/watch?v=JbWvPY43htA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ