ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​អញ្ជើញ​ទស្សនកិច្ច​មជ្ឈមណ្ឌល​អភិវឌ្ឍ​កុំព្យូទ័រ​ទំនើប​ឥណ្ឌា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​អញ្ជើញ​ទស្សនកិច្ច​មជ្ឈមណ្ឌល​អភិវឌ្ឍ​កុំព្យូទ័រ​ទំនើប​ឥណ្ឌា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​បាន​ធ្វើការ​តាមដាន​ស្តាប់​យ៉ាង​យកចិត្តទុកដាក់​លើ​បទ​បង្ហាញ​ស្តី​ពី​គម្រោង​ផលិតផល​បច្ចេកវិទ្យា​របស់​មជ្ឈមណ្ឌល​អភិវឌ្ឍ​កុំព្យូទ័រ​ទំនើប​របស់​សាធារណរដ្ឋ​ឥណ្ឌា ។ រដ្ឋមន្ត្រីក្រសួង​អេ​ឡិច​ត្រូ​និក និង​បច្ចេកវិទ្យា​ព័ត៌មាន​ឥណ្ឌា​បាន​ឲ្យ​ដឹង​ថា មជ្ឈមណ្ឌល​នេះ​គឺជា​ទីកន្លែង​ប្រមូលផ្តុំ​ដោយ​ការ​សិក្សា​ស្រាវជ្រាវ និង​កា​អនុវត្ត​ជាក់ស្តែង​ក៏​ដូច​ជា​ការ​រក្សា​ទុក​បណ្តា​ទិន្នន័យ​នានា​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ក្នុង​ការ​គ្រប់គ្រង​លើ​គ្រប់​ផ្នែក និង​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​ឥណ្ឌា…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​អញ្ជើញ​ទស្សនកិច្ច​មជ្ឈមណ្ឌល​អភិវឌ្ឍ​កុំព្យូទ័រ​ទំនើប​ឥណ្ឌា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​បាន​ធ្វើការ​តាមដាន​ស្តាប់​យ៉ាង​យកចិត្តទុកដាក់​លើ​បទ​បង្ហាញ​ស្តី​ពី​គម្រោង​ផលិតផល​បច្ចេកវិទ្យា​របស់​មជ្ឈមណ្ឌល​អភិវឌ្ឍ​កុំព្យូទ័រ​ទំនើប​របស់​សាធារណរដ្ឋ​ឥណ្ឌា ។

រដ្ឋមន្ត្រីក្រសួង​អេ​ឡិច​ត្រូ​និក និង​បច្ចេកវិទ្យា​ព័ត៌មាន​ឥណ្ឌា​បាន​ឲ្យ​ដឹង​ថា មជ្ឈមណ្ឌល​នេះ​គឺជា​ទីកន្លែង​ប្រមូលផ្តុំ​ដោយ​ការ​សិក្សា​ស្រាវជ្រាវ និង​កា​អនុវត្ត​ជាក់ស្តែង​ក៏​ដូច​ជា​ការ​រក្សា​ទុក​បណ្តា​ទិន្នន័យ​នានា​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ក្នុង​ការ​គ្រប់គ្រង​លើ​គ្រប់​ផ្នែក និង​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​ឥណ្ឌា និង​ក៏​ជា​ការ​ភ្ជាប់​ទំនាក់ទំនង​ទៅ​កាន់​បណ្តា​ប្រទេស​មួយ​ចំនួន​ទាំង​ក្នុង​តំបន់ និង​ក្រៅ​តំបន់ ។

ជាមួយ​គ្នា​នេះ​សម្តេច​បាន​ស្នើ​ដល់​ភាគី​ឥណ្ឌា​ធ្វើការ​សិក្សា និង​ផ្តល់​លទ្ធភាព​ក្នុង​កា​រត​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ដើម្បី​ឲ្យ​កម្ពុជា​បាន​ធ្វើការ​ត​ភ្ជាប់ និង​ផ្តល់​នូវ​ព័ត៌មាន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ដ៏​មាន​សារៈសំខាន់​នេះ ។

បន្ទាប់​មក​សម្តេច​តេ​ជោ​បាន​អញ្ជើញ​ទស្សនា​នូវ​ការ​បង្ហាញ​ជាក់ស្តែង​ស្តី​ពី​កា​រត​ភ្ជាប់​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ការ​គ្រប់គ្រង​ទិន្នន័យ ការ​តម្លើង​ប្រព័ន្ធ Software ការ​ចុះបញ្ជី​ដីធ្លី និង​ឯកសារ​ផ្សេង​ៗ​ពិសេស​កា​រត​ភ្ជាប់​ពី​ប្រទេស​ឥណ្ឌា​ទៅ​កាន់​ប្រទេស​ដ៏​ទៃ​ទៀត​លើ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ