ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​មិន​គោរព​ភ្លើងស្តុប​បុក​ម៉ូតូ​សង​១០​ម៉ឺន​រៀល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង​បើក​បបរ​បំពាន​ភ្លើងស្តុប បាន​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង ដែល​កំពុង​តែ​ជិះ​ក្នុង​ទិស​ដៅ​ខ្វែងគ្នា បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​តិចតួច តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នក​មនុស្ស​នោះ​ទេ ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង​បើក​បបរ​បំពាន​ភ្លើងស្តុប បាន​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង ដែល​កំពុង​តែ​ជិះ​ក្នុង​ទិស​ដៅ​ខ្វែងគ្នា បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​តិចតួច តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នក​មនុស្ស​នោះ​ទេ ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៨ ចំណុច​ផ្លូវ​១៩៩ កែង​នឹង​ម៉ៅ​សេង​ទុង សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​មិនដឹង​ថា​គោលបំណង​ទៅ​ណា​នោះ​ទេ គឺ​បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​២០១៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ បាត់ដំបង ១A-០២៧០ ធ្វើ​ដំណើរ​តាម​ផ្លូវ​១៩៩ ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ផ្លូវបំបែក​ជា​បួន ព្រមទាំង​មាន​ភ្លើងស្តុប​ផង​នោះ ក៏​ស្រាប់តែ​មាន​ប្តី​ប្រពន្ធ​ពីរ​នាក់ មិនដឹង​ថា​ប្រញាប់​ទៅ​ណា​នោះ​ទេ គឺ​បាន​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX៣៣០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AN-៣០៩៧ ធ្វើ​ដំណើរ​តាម​ផ្លូវ​ម៉ៅ​សេង​ទុង ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ហើយ​បំពាន​ភ្លើងស្តុប ផង​នោះ​បាន​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​ហុងដា​ឌ្រី​ម​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួសរ​លាត់ដៃរ​លាត់ជើង​តិចតួច ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​បែក​ក្បាំង​ចំហៀង​ខាងស្តាំ ។ ដោយឡែក​ខាង​រថយន្ត​វិញ​រង​ការ​ខូចខាត​ក្រ​ពិត​កាង​ខាង​មុខ​ចំហៀង​ខាងឆ្វេង តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ដែល​ជិះ​ក្នុង​រថយន្ត​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ហើយ​បាន​ឲ្យ​ភាគី​ទាំង​សងខាង​សម្របសម្រួល​គ្នា ដោយ​ខាង​រថយន្ត​ដឹងខ្លួន​ខុស​បាន​សង​សំណង​ទៅ​ខាង​ម៉ូតូ​ចំនួន​១០​ម៉ឺន​រៀល ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ