ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​កាំកុងត្រូល​ខេត្តសៀមរាប​ចុះ​ត្រួតពិនិត្យ​ម្ហូបអាហារ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ មន្ត្រី​កាំ​ត្រូល​សាខា​ខេត្តសៀមរាប​បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អ្នក​ពាក់ព័ន្ធ​ផ្សារ​ដឹកនាំ​ដោយ​លោក ង៉ែត ចេក ប្រធាន​កាំកុងត្រូល​សាខា​ខេត្តសៀមរាប​បាន​ចុះ​ត្រួតពិនិត្យ​ម្ហូបអាហារ​ប្រចាំ​ថ្ងៃមួយ​ចំនួន​ដែល​បាន​ដាក់​តាំង​លក់​នៅ​ក្នុង​ផ្សារ​ដើម​ក្រឡាញ់ ខេត្តសៀមរាប ពុំ​បាន​រក​ឃើញ​នៅ​សារធាតុ​គីមី​ឡើយ ។…

ខេត្តសៀមរាប ៖ មន្ត្រី​កាំ​ត្រូល​សាខា​ខេត្តសៀមរាប​បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អ្នក​ពាក់ព័ន្ធ​ផ្សារ​ដឹកនាំ​ដោយ​លោក ង៉ែត ចេក ប្រធាន​កាំកុងត្រូល​សាខា​ខេត្តសៀមរាប​បាន​ចុះ​ត្រួតពិនិត្យ​ម្ហូបអាហារ​ប្រចាំ​ថ្ងៃមួយ​ចំនួន​ដែល​បាន​ដាក់​តាំង​លក់​នៅ​ក្នុង​ផ្សារ​ដើម​ក្រឡាញ់ ខេត្តសៀមរាប ពុំ​បាន​រក​ឃើញ​នៅ​សារធាតុ​គីមី​ឡើយ ។ ហេតុ​ការ​ចុះ​ត្រួតពិនិត្យ​ម្ហូបចំណី​អាហារ​គ្មាន​ជាតិ​គីមី​នោះ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប ខេត្តសៀមរាប ។

  

លោក ង៉ែត ចេក ប្រធាន​កាំកុងត្រូល​សាខា​ខេត្តសៀមរាប​បាន​លើក​ឡើង​ថា យើង​បាន​ត្រួតពិនិត្យ​ទៅ​លើ​ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ដាក់​តាំង​លក់​នៅ​ក្នុង​ផ្សារ​ដើម​ក្រឡាញ់​មួយ​ចំនួន​ដើម្បី​ស្វែងរក​សារធាតុ​គីមី និង​ធ្វើការ​ហាមឃាត់​ក្នុង​ម្ហូបអាហារ​ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព និង​ទំនុកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តសៀមរាប​ផង​ដែរ ។

លោក​បាន​បន្ត​ថា ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ទៅ​លើ​ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​នៅ​ផ្សារ​តេ​ជោ ហ៊ុន សែន ដើម​ក្រឡាញ់ ក្នុង​នោះ​រួម​មាន គុយទាវ​សរសៃ​តូច គុយទាវ​សរសៃ​ធំ មី​លឿង សណ្តែកបណ្តុះ ប្រហិត​សាច់​ត្រី ប្រហិត​សាច់​គោ សាច់ក្រក់ ត្រីងៀត ប្រហុក ផ្អក​ត្រី គ្រឿង​សមុទ្រ​ក្លា​សេ ប្រភេទ​ជ្រក់​ផ្សេង​ៗ ត្រូវ​បាន​យក​មក​ធ្វើការ​ពិសោធន៍ និង​ពិនិត្យ​លើ​គុណភាព​ដើម្បី​វិភាគ​រក​សារ​ធាតុគីមី​ហាមឃាត់ ។ ជាក់ស្តែង​ជា​លទ្ធផល​នៃ​ការ​វិភាគ​ជាបឋម​យើង​ឃើញ​ថា ម្ហូបអាហារ​​ទាំងនោះ​ដែល​បាន​យក​មក​ពិនិត្យ​នេះ​មាន​អនុលោម​ភាព សុវត្ថិភាព​ទាំងអស់ បាន​ន័យ​ថា គ្មាន​ជាតិ​គីមី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ