ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ម៉ា​រ៉ា​តុង​ចូល​មក​កម្ពុជា​នៅ​ពេល​ណា ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កីឡា​ម៉ា​រ៉ា​តុង​ចូល​មក​កម្ពុជា​នៅ​ឆ្នាំ​១៩៣៣ ដែល​នាំ​ចូល​ដោយ​ប្រទេស​បារាំង ហើយ​កីឡា​នេះ​មាន​លក្ខណៈ​ស្តង់ដា​ចម្ងាយ​៤២​គីឡូម៉ែត្រ​១៩៥​ម៉ែត្រ ។ សេចក្តីរាយការណ៍​បន្ត​ថា កីឡា​ម៉ា​រ៉ា​តុង​នេះ​មាននៅ​ប្រទេស​កម្ពុជា​មុនគេ ហើយ​មាន​ភាព​ល្បីល្បាញ​ជាងគេ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កីឡា​ម៉ា​រ៉ា​តុង​ចូល​មក​កម្ពុជា​នៅ​ឆ្នាំ​១៩៣៣ ដែល​នាំ​ចូល​ដោយ​ប្រទេស​បារាំង ហើយ​កីឡា​នេះ​មាន​លក្ខណៈ​ស្តង់ដា​ចម្ងាយ​៤២​គីឡូម៉ែត្រ​១៩៥​ម៉ែត្រ ។

សេចក្តីរាយការណ៍​បន្ត​ថា កីឡា​ម៉ា​រ៉ា​តុង​នេះ​មាននៅ​ប្រទេស​កម្ពុជា​មុនគេ ហើយ​មាន​ភាព​ល្បីល្បាញ​ជាងគេ នៅ​តាម​បណ្តា​ប្រទេស​ជិតខាង​ទៀត​ផង ។ សូ​ម្បី​តែ​ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម គឺ​មិន​អាច​ប្រកួត​យកឈ្នះ​ប្រទេស​ខ្មែរ​បាន​ឡើយ ព្រោះ​នៅ​ប្រទេស​ខ្មែរ​មាន​អ្នក​បង្ហាត់​មក​ពី​ប្រទេស​បារាំង​បាន​យ៉ាង​ល្អ ។

ព្រឹត្តិការណ៍​កីឡា​ម៉ា​រ៉ា​តុង​នេះ​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ក្រសួងទេសចរណ៍​បាន​ប្រែក្លាយ​ព្រឹត្តិការណ៍​នេះ​ទៅ​ជា «​ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​» ក្រោយ​ពី​ប្រទេស​កម្ពុជា​បាន​រួច​ពី​ការ​រំដោះ​ឡើង​វិញ ហើយ​នៅ​ឆ្នាំង​១៩៩៦ រហូត​ដល់​ពេល​នេះ​មាន​រយៈពេល​២២​ឆ្នាំ​ហើយ ដែល​រួម​ជាមួយ​កីឡា​ជា​ច្រើន​ទៀត​មាន​ដូច​ជា ចោលដុំដែក ចោល​ថាស ហែល​ទឹកជា​ដើម ហើយ​កីឡា​នេះ​មានការ​រីក​ចម្រើន​នៅ​តំបន់​អាស៊ាន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ