ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឲ្យ​អនិច្ចា​ណាស់ ! ត្រូវ​រថយន្ត​កិន​បែកក្បាល​ចេញ​ខួរ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៨​នេះ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ភ្នំពេញ​កំ​បូល ស្ថិត​នៅ​ក្នុងភូមិ​បឹង​ធំ​ទី​៣ សង្កាត់​បឹង​ធំ…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៨​នេះ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ភ្នំពេញ​កំ​បូល ស្ថិត​នៅ​ក្នុងភូមិ​បឹង​ធំ​ទី​៣ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ មាន​ករណី​គ្រោះថ្នាក់ ចរាចរណ៍​មួយ​បាន​កើតឡើង បណ្ដាល​ឲ្យ​បុរស​ម្នាក់​បែកក្បាល​ចេញ​ខួរ ស្លាប់​ភ្លាម​ៗ មួយ​រំពេច​នៅ កន្លែង​កើតហេតុ​។ ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា គេ​បានឃើញ​បុរស​ម្នាក់​ជិះ ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ ផលិត​ឆ្នាំ​២០១៦​មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ១FP-៩៩៧៣ ក្នុង​ទិស​ដៅ​ពី​លិច ទៅ​កើត​។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ត្រង់​ផ្លូវបំបែក ដោយ​ឃើញ​មាន​រថយន្ត​ឆ្លងកាត់​ច្រើន ក៏​ឈប់​សិន​រង់ចាំ​ឲ្យ​រថយន្ត​ទៅ​ផុត ខណៈនោះ​ក៏​មាន​ម៉ូតូ​ម៉ា​កឌុក​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ១CZ-៥២៥៥ ជិះ​គ្នា​២​នាក់ ធ្វើ​ដំណើរ​មក​ពីក្រោយ​បើកបរ​មិន​បាន​ប្រយ័ត្ន​ក៏​បាន​បុក​ពេញទំហឹង​។បណ្ដាល​ឲ្យ​បុរស​ម្នាក់​ដែល​ជិះ​ម៉ូតូ​ម៉ា​កឌុក ខ្ទាត​ទៅ​កណ្ដាល​ថ្នល់ ខណៈនោះ​រថយន្ត​មួយ​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ ៣C-១១៤៣ ដឹក​គ្រឿងចក្រ ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ ពី​ជើង​ទៅ​ត្បូង កិន​ជន​រង​គ្រោះ​បែកក្បាល​ចេញ​ខួរ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​។

ចំណែកឯ​អ្នក​រួម​ដំណើរ​ជាមួយ និង​ជន​ង​គ្រោះ​ម្នាក់​ទៀត​ដែល​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម បាន​រង​របួសធ្ងន់ ឆ្លៀត​ក្នុង​ឱកាស​នោះ​ជន​បង្ក​បើកបរ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ បាន​បន្ថែម​ល្បឿន​បញ្ជា​រថយន្ត​ទៅ​មុខ​ទៀត​ដើម្បី​គេចខ្លួន តែ​ធ្វើ​ដំណើរ​បាន​ប្រហែល ២០០​ម៉ែត្រ ត្រូវ​បាន​ក្រុម​សន្តិសុខ​ដែល​ប្រចាំការ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ ស្ទាក់​ឃាត់​ជាប់ តែ​អ្នកបើកបរ​បាន​ចុះ​ពីលើ​រថយន្ត​គេចខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​ឲ្យ​សមត្ថកិច្ច ធ្វើការ​ដោះស្រាយ​។ ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​នោះ​មានឈ្មោះ មុន្នី សិលា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ​កោះ​ខែល ឃុំ​ទេព​អក​ជូរ ស្រុក​ស្អាង ខេត្តកណ្ដាល​។ ហើយ​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​នេះ និង​ជន​រង​គ្រោះ​ដែល​របួសធ្ងន់​បើកបរ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​ទៀត​ផង​៕


https://youtu.be/czwMZDitYw0

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ