ខេត្តសៀមរាប៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា យុវជនម្នាក់ខឹងម្តាយវ៉ៃ២ដើមដំឡូង ស្រាប់តែទៅទិញសាំងមកចាក់ដុតខ្លួនឯងស្លាប់យ៉ាងអាណោចអាធម៌ក្នុងភ្នក់ភ្លើង បង្កការភ្ញាក់ផ្អើល កាលពីថ្ងៃទី២៣ មករា ស្ថិតនៅអូរគោល ក្នុងភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។ ជនរងគ្រោះឈ្មោះ គង់ ចា អាយុ១៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
បើតាមប្រភពពីសមត្ថកិច្ចនគរបាលស្រុកអង្គរជុំថា ដោយមានការផ្តល់ព័ត៌មានពីអាជ្ញាធរមូលដ្ឋានថាមានករណីដុតមនុស្សស្លាប់ ខណៈពេលនោះ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ឃើញជនរងគ្រោះបានដេកស្លាប់ក្នុងភ្នក់ភ្លើងបាត់ទៅហើយ ។ ក្រោយពិនិត្យសាកសពរួច បានប្រគល់ទៅឱ្យម្តាយធ្វើបុណ្យតាមប្រពៃណី ។
ស្ត្រីម្តាយជនរងគ្រោះបានប្រាប់ដែរថា មូលហេតុដែលកូនប្រុសគាត់ដុតខ្លួនឯងនោះ គឺបណ្តាលមកពីគាត់ចង់ឱ្យកូនចេះអក្សរនឹងគេ ហើយក៏បានទិញម៉ូតូឱ្យជិះទៅរៀន បែរជាកូនគាត់លួចទៅស៊ីឈ្នួលកាប់ដំបូងគេទៅវិញ មិនព្រមចូលរៀន ដោយគាត់ខឹងក៏យកដើមដំឡូងមកវាយចំនួន២ដើមដំឡូង និងមិននឹកស្មានថា កូនគាត់ចិត្តដាច់ទៅទិញសាំងសាក់ដុតខ្លួនឯងដូច្នេះសោះ។
ចែករំលែកព័តមាននេះ