ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូស្រោចទឹកមន្តរំដោះគ្រោះ ចាប់រំលោ.ភអ្នកជំងឺ​​ក្នុង​អាស្រម​

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ គ្រូមន្តអាគម​ខាង​ស្រោចទឹក​ព្យាបាល​រំដោះគ្រោះ​ម្នាក់​ ដែល​គេ​ឱ្យឈ្មោះ​ថា​«​គ្រូ​បោ​៉​ក​»​ បាន​ត្រូវ​នគរបាល​ប៉ុស្តិ៍​សំរោង​ធំ​ឃាត់ខ្លួន តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ម្នាក់ កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា នៅ​នឹង​ផ្ទះ​ស្ថិត​ក្នុងភូមិ​ជ័យ​ឧត្តម​២ ឃុំ​សំរោង​ធំស្រុក​កៀនស្វាយ…

ខេត្តកណ្តាល ៖ គ្រូមន្តអាគម​ខាង​ស្រោចទឹក​ព្យាបាល​រំដោះគ្រោះ​ម្នាក់​ ដែល​គេ​ឱ្យឈ្មោះ​ថា​«​គ្រូ​បោ​៉​ក​»​ បាន​ត្រូវ​នគរបាល​ប៉ុស្តិ៍​សំរោង​ធំ​ឃាត់ខ្លួន តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ម្នាក់ កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា នៅ​នឹង​ផ្ទះ​ស្ថិត​ក្នុងភូមិ​ជ័យ​ឧត្តម​២ ឃុំ​សំរោង​ធំស្រុក​កៀនស្វាយ ពី​បទ​រំលោភ​សេពសន្ថវៈ​ក្នុង​អាស្រម​របស់​ខ្លួន ដែល​អាស្រម​នោះ​មើលទៅ​ពិតជា​គ្មាន​វាចា​នឹង​ថ្លែង​ឡើយ ។

បើ​តាម​ពាក្យបណ្តឹង​នោះ គឺ​ការ​រំលោភ​សេពសន្ថវៈ​បាន​កើត​មាន​តាំងពី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៧ នៅ​នឹង​ផ្ទះ​គ្រូ​ប៉ោក​ជាប់ចោទ​នេះ ។ គ្រូ​ចេះ​មន្តអាគម​ស្រោច​ទឹកតែ​បែរជា​ស្រោច​គល់​ខ្លួនឯង​នេះ​ឈ្មោះ ឯក កុសល ហៅ​ច​យ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ដែល​ក្រៅពី​ស្រោច​ទឹក​រំដោះគ្រោះ​ក៏​មានមុខ​របរ​រត់​រ៉ឺ​ម៉ក​កង់​បី​ដែរ មាន​ប្រពន្ធ​អាយុ​៣៦​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ។ ចំណែក​ស្ត្រី​ជាដើម​បណ្តឹង អាយុ​២៦​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​ដែរ និង​មានស្រុក​កំណើត​នៅ​ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។

នៅ​ក្នុង​ពាក្យបណ្តឹង​របស់​ស្ត្រី​រង​គ្រោះ​រៀបរាប់​ថា ដោយ​រូប​នាង​មាន​ជំងឺ​ប្រចាំ​កាយ​ក៏​បាន​មក​ស្នាក់​នៅផ្ទះ​គ្រូ​ស្រោច​ទឹក​រូប​នេះ ព្រោះ​ឮ​ល្បី​ថា​ពូកែ ។ ចំណែក​គ្រូ​បោ​៉​ក​ស្រោច​ទឹក​ក្នុង​ពេល​ទទួល​ការ​ព្យាបាល​បាន​ប្រាប់​នាង​ពេល​ចូល​រូប​ក្នុង​អាស្រម​ថា បារមី​កូន​របស់​ខ្លួន​បាន​ចូល​មក​សណ្ឋិត និង​និយាយ​ថា បើ​មិន​ព្រម​រួមរស់​ជាមួយ​គ្រូ​ស្រោច​ទឹក​ទេ គឺ​បារមី​នោះ​នឹង​កាច់​បងប្អូន​ឪពុក​ម្តាយ​នាង​ឲ្យ​ស្លាប់​ទាំងអស់ មិន​ខាន ។
គ្រូ​ចូល​រូប​នេះ​និយាយ​បណ្តើរ​បំពាន​លើ​រូប​កាយ​នាង​បណ្តើរ តែ​ដោយសារ​ឮ​គ្រូ​និយាយ​បែប​នេះ​នាង​ក៏​លែង​ហ៊ាន​មាត់ គឺ​សម្ងំ​ឲ្យ​គ្រូ​នេះ​ធ្វើ​សកម្មភាព​រួមរ័ក​បាន​សម្រេច​២​ទៅ​៣​ដង​ក្នុង​១​យប់​ជា​រៀង​រហូត​មក ។ លុះ​មក​ដល់​ថ្ងៃ​ទី​២២ ខែមករា នាង​សម្រេចចិត្ត​មក​ដាក់​ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​សំរោង​ធំ ទើប​មានការ​ឃាត់ខ្លួន​គ្រូ​ប៉ោក​រូប​នេះ​យក​មក​សាកសួរ​នៅ​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ដដែល និង​បាន​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​តាម​នីតិវិធី ។

ដោយឡែក បើ​តាម​ស្ត្រី​ឈ្មោះ នុ​ត ច​ន្ធី ជា​ប្រពន្ធ​គ្រូ​ស្រោច​ទឹក​នេះ​និយាយ​ថា គាត់​ទៅ​ធ្វើការ​មិនសូវ​បាន​នៅផ្ទះ​ទេ ប៉ុន្តែ​បើ​និយាយ​តាម​ការ​ពិត ស្ត្រី​រង​គ្រោះ​មិនមែន​មក​ព្យាបាល​ជំងឺ​ទេ គឺ​គាត់​ក៏​ជា​អ្នក​ចូល​រូប​ដែរ និង​បាន​វេច​ខោអាវ​មក​ស្នាក់​នៅ​ជាមួយ​ប្តី​គាត់ ។ ចំពោះ​រូប​គាត់ យូរ​ៗ​មក​លេង​ផ្ទះ​ម្តង ឃើញ​ស្ត្រី​រូប​នេះ និង​ប្តី​ដេក​នៅ​ក្នុង​មុង​ជាមួយ​គ្នា ឱប​គ្នា​លើស​ប្តី​ប្រពន្ធ​ទៅ​ទៀត ប៉ុន្តែ​រូប​គាត់​ជា​ប្រពន្ធ​មិន​ប្រកាន់​ទេ​ដោយសារ​នឹកឃើញ​ថា ពួក​គាត់​ទាំង​២​នាក់​ជា​អ្នក​ចូល​រូប​ដូច​គ្នា ។ ចំណែក​ស្ត្រី​រង​គ្រោះ​ក៏​ធ្លាប់​ប្រាប់​រូប​គាត់​ដែរ​ថា រូបគេ​គ្រាន់តែ​ចូល​រូប​ទេ មិន​ចង់បាន​ប្តី​គាត់​ទេ ។

ស្ត្រី​ជា​ប្រពន្ធ​គ្រូ​ប៉ោក​រូប​នោះ​និយាយ​ទៀត​ថា​តាម​ពិត​ស្ត្រី​រូប​នេះ​ប្តឹង​ប្តី​របស់​គាត់ គឺ​ចង់បាន​លុយ​រហូត​ដល់​ទៅ​២.០០០​ដុល្លារ តែ​គ្រួសារ​គាត់ក្រីក្រ​គ្មាន​លុយ​ឯណា​បង់​ឲ្យ​ទេ ។ សព្វថ្ងៃ គ្រួសារ​គាត់​រស់នៅ​ក្នុង​ខ្ទម​តូច​មួយ​រក​ព្រឹក​ខ្វះ​ល្ងាចបាន​ល្ងាច​ខ្វះ​ព្រឹក ចុះបើ​ចង់​ប្តឹង​ពី​បទ​រំលោភ​កាលពី​ដំបូង​ម៉េច​ក៏​មិន​ប្តឹង ?

ទោះជា​យ៉ាងណា ករណី​នេះ​លោក វង សែ អធិការរង​នគរបាល​ស្រុក​កៀនស្វាយ​ទទួលផែន​យុត្តិធម៌ បាន​ឲ្យ​ដឹង​ថា លោក​កំពុង​ប្រមូលផ្តុំ​ឯកសារ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​គ្រូ​បោ​៉​ក​ជនសង្ស័យ​បន្ត​ទៅ​ស្នងការ​ដ្ឋាន​​ខេត្ត​នៅ​ថ្ងៃ​ទី​២៤ ខែមករា ៕

អត្ថបទសរសេរ ដោយ