ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់តែ​ឃើញ​បង្ហូរញើស​​លើ​តារាង​បាល់ ដល់​មក​ស្លៀក​ខោ​ទ្រនាប់ចឹង​ម្យ៉ាងដែរ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ទូទៅ​កីឡាករ​បាល់ទាត់​ល្បីឈ្មោះ មិន​ត្រឹមតែ​មានការ​ចាប់​អារម្មណ៍​នៅ​ពេល​ពួក​គេ​ប្រកួត​នៅ​លើ​ទីលាន​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​ជីវិត​ឯកជន​របស់​កីឡាករ​ទាំងនោះ​ក៏​ត្រូវ​បាន​មហាជន​ផ្ដោត​ការ​តាមដាន​ផង​ដែរ មិន​ថា​រឿងរ៉ាវ​ស្នេហា ឬ​រឿងរ៉ាវ​ផ្សេង​ៗ​នៅ​ជុំវិញ​ខ្លួន​ពួក​គេ​នោះ​ទេ ។ ជាក់ស្ដែង សម្រាប់​កីឡាករ​ល្បីឈ្មោះ​៤​រូប…

រាជធានី​ភ្នំពេញ ៖ ជា​ទូទៅ​កីឡាករ​បាល់ទាត់​ល្បីឈ្មោះ មិន​ត្រឹមតែ​មានការ​ចាប់​អារម្មណ៍​នៅ​ពេល​ពួក​គេ​ប្រកួត​នៅ​លើ​ទីលាន​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​ជីវិត​ឯកជន​របស់​កីឡាករ​ទាំងនោះ​ក៏​ត្រូវ​បាន​មហាជន​ផ្ដោត​ការ​តាមដាន​ផង​ដែរ មិន​ថា​រឿងរ៉ាវ​ស្នេហា ឬ​រឿងរ៉ាវ​ផ្សេង​ៗ​នៅ​ជុំវិញ​ខ្លួន​ពួក​គេ​នោះ​ទេ ។

ជាក់ស្ដែង សម្រាប់​កីឡាករ​ល្បីឈ្មោះ​៤​រូប ដែល​បាន​បង្ហាញខ្លួន​ក្នុង​ស្ព​ត​ខោ​ទ្រនាប់ អម​ដោយ​ការ​បង្ហាញ​រូបរាង​សិច​ស៊ី​នោះ ក៏​ត្រូវ​បាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មានការ​ចាប់​អារម្មណ៍​​ផង​ដែរ ។ កីឡាករ​ទាំងនោះ​ត្រូវ​គេ​ឃើញ​បង្ហាញ​រូបរាង​សិច​ស៊ី​រំលេច​ភាព​សង្ហារ​មិនធម្មតា​នោះ​ទេ ថ្វី​ដ្បិតតែ​អ្នកខ្លះ​បាន​លើក​ឡើង​ថា បើ​កីឡាករ​ទាំង​៤​រូប​មាន​សាច់ដុំ​ជាង​នេះ​នឹង​កាន់តែ​សង្ហារ​អាច​ទាក់ទាញ​ស្ព​ត​ពាណិជ្ជកម្ម​ធំ​ៗ​បាន​ច្រើន​ឡើង​មិន​ខាន​។

កីឡាករ​ដែល​បាន​បង្ហាញខ្លួន​ក្នុង​ស្ព​ត​ខោ​ទ្រនាប់ ហើយ​បង្ហាញ​ភាព​សិច​ស៊ី​នោះ​ត្រូវ
គេ​ឃើញ​សុទ្ធតែ​ជា​កីឡាករ​ក្នុង​ក្រុម​ក្រសួង​ការពារ​ជាតិ និង​ជា​កីឡាករ​ល្បី​ក្នុង​ក្រុម​ជម្រើសជាតិ​ផង​ដែរ ។ ការ​បង្ហាញខ្លួន​ថត​ស្ព​តរបស់​កីឡាករ​ទាំងនោះ​គឺជា​រឿង​កម្រ ដោយសារ​តែ​ស្ព​ត​ដែល​អ្នក​ទាំង​៤​បាន​បង្ហាញ​នោះ​មាន​ភាព​សិច​ស៊ី ធ្វើ​ឱ្យ​អ្នកគាំទ្រ​ភាគច្រើន​ផ្ដោត​ការ​ចាប់អារម្មណ៍ ប៉ុន្តែ​ក៏​មានការ​បញ្ជាក់​ថា អ្នក​ទាំង​៤​មានការ​អៀន​ៗ​ផង​ដែរ​នៅ​ពេល​រូបភាព​ទាំងនោះ​ត្រូវ​បាន​បង្ហោះ​ឡើងជា​សាធារណៈ ។

មានការ​បញ្ជាក់​ថា ស្ព​ត​ខោ​ទ្រនាប់​បុរស​ដែល​តម្រូវ​ឱ្យ​អ្នក​ទាំង​៤​រំលេច​ដងខ្លួន​យ៉ាង​សិច​ស៊ី​នេះ ត្រូវ​បាន​ចេញ​ថត​យូរ​ក្រែល​មក​ហើយ គ្រាន់តែ​គ្មាន​ការ​ផ្សព្វផ្សាយ​ហើយ​មិនសូវ​មានការ​ចាប់អារម្មណ៍​នា​អំឡុង​ពេល​មុន ។ រូបភាព​ដែល​បង្ហាញ​នេះ​ទើបតែ​កន្ត្រាក់​បាន​នូវ​ការ​ចាប់អារម្មណ៍​នា​ពេល​ថ្មី​ៗ​ប៉ុណ្ណោះ ជា​ពិសេស​ក្នុង​ចំណោម​អ្នកគាំទ្រ​បាល់ទាត់​មិន​ថា​បុរស​ឬ​នារី​សុទ្ធតែ​មានការ​ចែកចាយ​នូវ​រូបភាព​របស់​អ្នក​ទាំង​៤​ដោយ​អះអាង​ថា អ្នក​ទាំង​៤​ដ្បិតថា​ជា​កីឡាករ​បាល់ទាត់ ប៉ុន្តែ​ក៏​សង្ហារ​មិន​ចាញ់​តារា​សម្ដែង​ប៉ុន្មាន​ដែរ ។

កីឡាករ​ទាំងនោះ​រួម​មាន​ ៖
+ ច្រឹង ពលរដ្ឋ ៖ ជា​កីឡាករ​ខ្សែបម្រើ​របស់​ក្រុម​ក្រសួងការពារជាតិ ដោយ​ក្នុង​ចំណោម​កីឡាករ​ល្បី​ៗ​នៅ​កម្ពុជា លោក​ក៏​ជា​កីឡាករ​ដែល​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ​រហូត​មាន​ទីផ្សារ​ថត​ស្ព​ត ជា​ពិសេស​គឺ​ការ​ឡើង​ឆាក​ទូរទស្សន៍ ។ លោក​ធ្លាប់​ត្រូវ​បាន​បង្ហាញខ្លួន​ក្នុង​ឆាក​ទូរទស្សន៍​ច្រើន​លើក​មក​ហើយ តាម​រយៈ​ការ​បង្ហាញ​សមត្ថភាព​ច្រៀង និង​លេង​ហ្គេ​ម​ជាមួយ​កីឡាករ​ដូច​គ្នា និង​តារា​សម្ដែង​សិល្បៈ ។

លោក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​កីឡាករ​វ័យក្មេង​និង​ល្បីឈ្មោះ​ខាង​មាន​រូបរាង​សង្ហារ​ជាង​ស្នាដៃ​ដែល​ទទួល​បាន​នៅ​ក្នុង​ពិភព​បាល់ទាត់ បើ​ធៀប​នឹង​កីឡាករ​លេចធ្លោ​ផ្សេង​ទៀត​ដូច​ជា ចាន់ វឌ្ឍនាកា ជាដើម​។ លោក​ក៏​ជា​កីឡាករ​ដែល​មាន​អ្នកគាំទ្រ​ច្រើន​មិន​អន់​នោះ​ដែរ អ៊ីចឹង​ហើយ​ទើប​ភាព​សិច​ស៊ី​ដែល​កីឡាករ​វ័យក្មេង​រូប​នេះ​បាន​បង្ហាញ​ក្នុង​ស្ព​ត ក៏​កន្ត្រាក់​អារម្មណ៍​អ្នកគាំទ្រ​មិនធម្មតា ។

លោក​បាន​បញ្ជាក់​ប្រាប់​មិត្ត​រួម​ក្រុម​ថា ការ​បង្ហាញខ្លួន​ថត​ស្ព​ត​ខោ​ទ្រនាប់​បែប​នេះ មិន​មែន​​ជា​រឿង​ដែល​លោក​ត្រូវ​ខ្មាស​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​រូបភាព​ដែល​លោក​បាន​ថត​ត្រូវ​បង្ហោះ ហាក់​ធ្វើ​ឱ្យ​លោក​អៀន​ៗ​យ៉ាងម៉េច​ទេ បើ​ធៀប​នឹង​ការ​ថត​ស្ព​ត​បែប​នេះ​ដូច​គ្នា​ជា​វី​ដេ​អូ​ដែល​អ្នក​ទស្សនា​មិនសូវ​បាន​មើលឃើញ​ច្បាស់​នោះ​។

+ ឈិ​ន ឈឿ​ន ៖ ខ្សែបម្រើ​របស់​ក្រុម​ក្រសួងការពារជាតិ​រូប​នេះ ក៏​កម្រ​បង្ហាញខ្លួន​ក្នុង​ស្ព​ត​នានា​ផង​ដែរ ទើប​ស្ព​ត​ខោ​ទ្រនាប់​ដែល​លោក​បាន​បង្ហាញ​គឺជា​រឿង​មួយ​ថ្មី ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ភាគច្រើន​ចាប់អារម្មណ៍ ។

លោក​គឺជា​កីឡាករ​ដែល​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង ហើយ​បើ​និយាយ​ពី​ស្នាដៃ​នៅ​ក្នុង​ពិភព​បាល់ទាត់​ក៏​មិន​ណ​យ​នោះ​ដែរ ទើប​លោក​ក៏​មាន​អ្នកគាំទ្រ​ច្រើន​មិន​តិច​ដូច​គ្នា ។ តាម​រយៈ​ស្ព​ត​ដែល​បាន​បង្ហាញ លោក ឈិ​ន ឈឿ​ន ក៏​អាច​រំលេច​រូបរាង​សង្ហារ​បាន​មួយ​ផ្នែក​ផង​ដែរ ដោយ​មុខមាត់ និង​ទម្រង់​រូបរាង​របស់​លោក​ត្រូវ​គេ​កត់​សម្គាល់ថា​មិន​ខុស​ពី​តារា​សម្ដែង​នោះ​ផង​។

ក្នុង​ចំណោម​កីឡាករ​ដែល​បាន​ចូលរួម​ថត​ស្ព​ត​ជាមួយ លោក​ត្រូវ​អ្នកគាំទ្រ​សរសើរ​ថា មាន​​រាង​កាយ​មាំមួន និង​សក្ដិ​សមជា​បុរស​ខ្មែរ​ជាង​មិត្ត​រួម​ក្រុម​នោះ​ផង បើ​ទោះជា​មើល​ទៅ​ឃើញ​លោក​មាន​សម្រស់​រាង​ស្រគត់ស្រគំ​បែប​ខ្មែរ​ជាងគេ​ក្ដី​។

+ អ៊ុំ វិចិត្រ ៖ អ្នកចាំទី​ដែល​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​រូប​នេះ ក៏​មិនធម្មតា​នោះ​ដែរ នៅ​ពេល​បង្ហាញខ្លួន​ថត​ស្ព​ត​ខោ​ទ្រនាប់​ដែល​បាន​បង្ហោះ​ជាមួយនឹង​ការ​ស្លៀកពាក់​សិច​ស៊ី។

លោក​គឺជា​កីឡាករ​ដែល​មាន​រូបរាង​ខ្ពស់​សង្ហារ​ទាំង​ក្នុង​ពេល​ស្លៀក​សម្លៀក​បំពាក់​កីឡា និង​ទាំង​ក្នុង​ពេល​ស្លៀកពាក់​ជា​យុវវ័យ ។ នៅ​លើ​ហ្វេ​ស​ប៊ុ​ក​គេ​ឃើញ​មានការ​ចែកចាយ​រូបភាព​សិច​ស៊ី​របស់​លោក​ច្រើន​មិនធម្មតា ថែម​ទាំង​មានការ​សរសើរ​ថា លោក​ជា​កីឡា​ករ​ដែល​មាន​រូបរាង​មិន​ចាញ់​អ្នក​ហាត់ប្រាណ​ជាប់លាប់​ទេ ។

យ៉ាងណាមិញ លោក​ថា ខ្លួន​មិនសូវ​មាន​ចំណូលចិត្ត​នៅ​ក្នុង​វិស័យ​សិល្បៈ​នោះ​ទេ ដោយ​​ការ​បង្ហាញខ្លួន​ថត​ស្ព​ត​ក្នុង​ទម្រង់​ជា​តួ​ស្លៀកខោ​ស្ល៊ី​បរប​ស់លោក គឺ​ដោយសារ​តែ​មិត្ត​រូ​ម​ក្រុម​ច្រើន​នាក់​ត្រូវ​បាន​ក្រុមហ៊ុន​នេះ​ទទួលយក​ដែរ​ប៉ុណ្ណោះ ។ ទោះជា​មានការ​សរសើរ​ថា​លោក​មាន​រូបរាង​ល្អ​នៅ​ពេល​បញ្ចេញ​ភាព​សិច​ស៊ី តែ​លោក​ថា ការ​បង្ហាញ​ទម្រង់​ខ្លួន​បែប​នេះ ក៏​មិនសូវ​ជា​ចង់​ប៉ុន្មាន​ដែរ ជា​ពិសេស​ការ​ថត​ស្ព​ត​ដែល​​មាន​លក្ខណៈ​ននលគក​បែប​នេះ​។

+ អ៊ុំ សេរី​រ័​ត្ន ៖ មិន​ខុស​គ្នា​ពី​មិត្ត​រួម​ក្រុម កីឡាករ​អ្នកចាំទី​ដែល​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​រូប​នេះ ក៏​មិនសូវ​ជា​ចង់​បង្ហាញ​រូបរាង​ក្នុង​លក្ខណៈ​ស្លៀក​ខ្យល់​ដណ្ដប់មេឃ​នៅ​សល់​តែ​ខោ​ក្នុង​បែប​នេះ​ដែរ ។ លោក​ថា មិនសូវ​ចង់​ល្បី​បែប​ហ្នឹង​ឡើយ​ប៉ុន្តែ​ដោយសារ​តែ​នោះ​ជា​ស្ព​តដែល​គ្រាន់តែ​ថត​បង្ហាញ​រូបរាង​សង្ហារ ហើយ​ក៏​បាន​លុយ​ផង ទើប​លោក​សម្រេចចិត្ត​ទទួល​ថត​។

លោក​បាន​បង្ហើប​ប្រាប់​អ្នក​រួម​អាជីព​ថា ក្នុង​ពេល​រូបថត​នេះ​មិន​ទាន់​ត្រូវ​បាន​ចែកចាយ​គ​គ្រឹ​គ​គគ្រេង លោក​ហាក់​មិនសូវ​មានការ​ចាប់អារម្មណ៍​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​គេ​យក​មក​បង្ហាញ​ច្រើន​ក៏​រាង​អៀន​ៗ​ផង​ដែរ ជា​ពិសេស​នៅ​ពេល​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​បុរស​ដែល​បានឃើញ​រូបរាង​របស់​លោក​ក្នុង​ស្ព​ត​នេះ​ហើយ ក៏​បាន​បញ្ចេញមតិ​ក្នុង​ន័យ​សរសើរ​មិន​ប្រក្រតី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ