ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​វេទិការ​ទេសចរណ៍​អាស៊ាន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ទេសចរណ៍​នឹង​ទៅ​ចូលរួម​ប្រជុំ​វេទិការ ទេសចរណ៍​អាស៊ាន ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ទី​ក្រុ​ងឺ​ៀ​ង​ម៉ែ ប្រទេស ថៃ…

រាជធានី​ភ្នំពេញ ៖ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ទេសចរណ៍​នឹង​ទៅ​ចូលរួម​ប្រជុំ​វេទិការ ទេសចរណ៍​អាស៊ាន ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ទី​ក្រុ​ងឺ​ៀ​ង​ម៉ែ ប្រទេស ថៃ ចាប់ពី​ថ្ងៃ​ទី​២២- ២៦ ខែមករា​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមករា​នេះ ។ ក្នុង​វេទិកា​មាន​កិច្ចប្រជុំ​សំខាន់​ៗ ថ្នាក់រ​ដ្ខ​មន្ត្រី​ទេសចរណ៍​អាស៊ាន បូក​៣ អាស៊ាន​បូក​ឥណ្ឌា កិច្ចប្រជុំ​ជាមួយ​មជ្ឈមណ្ឌល​អាស៊ាន ចិន ជប៉ុន កូរ៉េ ដែល​នឹង​ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៥ មក​រា​នេះ ។

ក្នុង​វេទិការ​ទេ​ចរណ៍​នេះ​ក៏​មាន​កិច្ចប្រជុំ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ជា​អាទិ កម្ម​វ​ធី​ជួប​ប្រជុំ​សមាគម​ឧ​ស្សហកម្ម​ទេសចរណ៍​អាស៊ាន ការ​ប្រគល់​រង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត អាស៊ាន រង្វាន់​សណ្ឋាគារ​បៃតង​អាស៊ាន រង្វាន់ ASEAN MICE Venue Standard និង​រង្វាន់​និរន្តរភាព​ទេសចរណ៍​អាស៊ាន ដល់​ប្រទេស​សមាជិក​អាស៊ាន និង​កម្ម​វី​ធី​ពិ​ពណ៌​ទេសចរណ៍ អាស៊ាន ដែល​មានការ​ចូលរួម​របស់​ប្រត្តិបត្តិ​ការណ៍​ទេសចរណ៍​អាស៊ាន អ្នកលក់ និង​អ្នកទិញ​ពី​ក្នុង​តំបន់ និង​ពិភពលោក​ផង​ដែរ ។

សូម​បញ្ជាក់​ជូន​ថា វេទិការ​ទេសចរណ៍​អាស៊ាន​ត្រូវ​បាន​រៀបចំ​ឡើងជា​រៀង​រាល់​ឆ្នាំ តាម​វេន​វិល​ជុំ​នៃ​ប្រទេស​ជា​សមាជិក​ទាំង​១០ ដែល​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ រួច​ហើយ​កាលពី​ឆ្នាំ​២០១១ នៅ​រាជធានី​ភ្នំពេញ ។ បន្ទាប់​ពី​ព្រះរាជាណាចក្រ​ថៃ​ឆ្នាំ​២០១៨​នេះ នឹង​ដល់​វេន​វៀតណាម នៅ​ឆ្នាំ​២០១៩ និង​ប្រទេស​ប្រុយ​ណេ នៅ​ឆ្នាំ​២០២០ ។ អាស៊ាន​ទទួល​បាន​ទេសចរណ៍ ប្រមាណ ១២៥​លាន​នាក់ កើន​បាន​៩៧% នៅ​ឆ្នាំ​២០១៧ នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ