ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​១ស្នៀតចង់ឱ្យប្រពន្ធមករក ប៊ិះក្ស័យជីវិតទៅហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​​​ក្រោយ​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​ ត្រូវ​ប្រពន្ធរ​ត់ទៅ​ខេត្តសៀមរាប​បាត់​ លុះ​ចង់ឱ្យ​​ប្រពន្ធ​ត្រឡប់​មក​ជួប​ខ្លួន​វិញ ក៏​បាន​អារ​​ដៃស្តាំ​បណ្តាល​ឱ្យ​​រង​របួសធ្ងន់​ បង្ក​ការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​៣​ទៀប​​ភ្លឺ​ថ្ងៃ​ទី​២៤ ​មករា ​នេះ…

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​​​ក្រោយ​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​ ត្រូវ​ប្រពន្ធរ​ត់ទៅ​ខេត្តសៀមរាប​បាត់​ លុះ​ចង់ឱ្យ​​ប្រពន្ធ​ត្រឡប់​មក​ជួប​ខ្លួន​វិញ ក៏​បាន​អារ​​ដៃស្តាំ​បណ្តាល​ឱ្យ​​រង​របួសធ្ងន់​ បង្ក​ការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​៣​ទៀប​​ភ្លឺ​ថ្ងៃ​ទី​២៤ ​មករា ​នេះ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​១០៩ ត្រង់​ចំណុច​ផ្ទះ​ជួល​​គ្មាន​លេខ​ជាន់​ទី​៣ ​​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។

យុវជន​​ដែល​អារ​​ដៃ​ខ្លួនឯង​ ឈ្មោះ​ពិសិដ្ឋ ហៅ​ក្រៅ​យា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ​ស្នាក់​នៅផ្ទះ​ជួល​កើតហេតុ​ខាងលើ ។ បើ​តាម​ប្រភព​​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​មនោ​រម្យ​បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ ​មាន​បងប្អូន​ជន​រង​គ្រោះ​ បាន​មក​​រាយការណ៍​ថា មាន​បងប្អូន​​ដែល​ស្នាក់​នៅផ្ទះ​ជាន់​ទី​៣ ម្តុំ​ផ្សារ​ឌុ​យ​មិច តូចចិត្ត​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​ កំពុង​តែ​អា​រ​ដៃ​បំរុង​សម្លាប់​ខ្លួន ។ ក្រោយមក ​​សមត្ថកិច្ចក៏បាន​ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ​ បើកទ្វារ​បន្ទប់​ឃើញ​អី​វ៉ា​ន់​និង​ខោអាវ​រាយ​ប៉ាយ​ពេញ​ក្នុងផ្ទះ ។ ចំណែក​​ជន​រង​គ្រោះ​ ដេក​សន្លប់​ស្តូកស្តឹង​សុទ្ធតែ​ឈាម​ពេញ​ក្នុងផ្ទះ ។

ជន​រង​គ្រោះ​បាន​ឱ្យដឹងដែរ​​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​​រូបគេ​ដាច់​ចិត្ត​ វាយ​បំបែក​កញ្ចក់​បង្អួច​យក មក​អារ.​កដៃ​ខ្លួនឯង​នេះ ​ដោយសារ​តែ​ខឹង​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ ហើយ​ប្រពន្ធ​បានរ​ត់ទៅ​ខេត្តសៀមរាប​បាត់​ហើយ រូបគេ​ចង់​ឲ្យ​ប្រពន្ធ​ត្រឡប់​មក​រស់នៅ​ជុំ​គ្នា​វិញ​។ ចំណែក​ម្តាយ​ជន​រង​គ្រោះ ​ដែល​រស់នៅ​ខេត្ត​ព្រះ​សីហ​នុ​ ពេល​ដែល​ឃើញ​កូន​ខ្លួនឯង​ផុស​តាមហ្វេសបុក ក៏​បាន​ទូរស័ព្ទ​មក​ប្រាប់​សាច់ញាតិ​ ដែល​រស់នៅ​ភ្នំពេញ ឱ្យ​ជួយ​ទៅ​មើល​ភ្លាម​ៗ ​។

អត្ថបទសរសេរ ដោយ