ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​សង្គ្រាជ​វត្ត​ចាស់​បាន​សុខ សង្គ្រាជ​ឡើង​ថ្មី​អុកឡុក(មានវីដេអូ)

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោកគ្រូ​ព្រះ​នាម គង់ សុភាព ចៅអធិការ​វត្ត​ឥន្ទ​បាត្ត​បុរី ហៅ​អង្គរ​ខាងជើង ទើប​តែងតាំង​ឡើង​ថ្មី ជា​ចៅអធិការ​ទី​៥ បាន​កំពុង​ឱ្យ​កូនចៅ…

ខេត្តសៀមរាប ៖ លោកគ្រូ​ព្រះ​នាម គង់ សុភាព ចៅអធិការ​វត្ត​ឥន្ទ​បាត្ត​បុរី ហៅ​អង្គរ​ខាងជើង ទើប​តែងតាំង​ឡើង​ថ្មី ជា​ចៅអធិការ​ទី​៥ បាន​កំពុង​ឱ្យ​កូនចៅ ដើរ​អុកឡុក ដេញ​ប៉ូលិស​ការពារ​បេតិកភណ្ឌ ដើម្បី​ការពារ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចេញពី​ទីតាំង​នោះ ។

​ព្រមទាំង​អាជីវករ​លក់ដូរ ដែល​រស់នៅ​តាំងពី​ចៅអធិការ​ចាស់​ចំនួន​៤​អង្គ​មុន មិន​ដែល​មាន​បញ្ហា​សោះ​ត្រូវ​បាន​ក្រុម​អាជីវករ​នាំ​គ្នា​តវ៉ា​សុំ​ឱ្យ​លោក ចាក​ចេញពី​ទី​វត្ត​អារាម​នេះ ធ្វើ​មក​មិន​ទាន់​បាន​ប៉ុន្មាន​ឆ្នាំ​ផង រករឿង​គ្រប់​ៗ​គ្នា តាំងពី​យាយជី -​តាជី និង​សមត្ថកិច្ច​អាជីវករ​លក់ដូរ ព្រមទាំង​ដាក់​ខែ​អាជីវករ​លក់ដូរ​ចំនួន​៥៨​តូប ក្នុង​១​តូប​តាម​តូច​តាម​ធំ ពី​១០​ដុល្លារ ទៅ​៤៥​ដុល្លារ​ថា យក​មក​កសាង​នេះ​កសាង​នោះ ប៉ុន្តែ​ការ​ពិត គឺជា​លេស​របស់​ក្រុម​សង្ឃ​ទាំង​អស់នោះ​សោះ ។

ហេតុ​ការ​ក្រុម​អាជីវករ​លក់ដូរ​នាំ​គ្នា​តវ៉ា​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ ខែមករា​នេះ ស្ថិត​នៅ​បរិវេណ​វត្ត​ឥន្ទ​បាត្ត​បុរី ហៅ​អង្គរ​ខាងជើង ក្នុងភូមិ​ក្រ​វ៉ា​ន់ សង្កាត់​នគរធំ ក្រុង​សៀមរាប ក្នុង​នោះ​ឃើញ​មាន​សមត្ថកិច្ច និង​ក្រុម​អាជ្ញាធរ​អប្សរា​ផង​ដែរ ។

តាម​សម្តី​តំណាង​អាជីវករ​លក់ដូរ​ចំនួន​៥៨​តូប​បាន​រៀបរាប់​ប្រាប់​ថា កាលពី​ពួក​ខ្ញុំ​លក់ដូរ​នៅ​ទី​នេះ​ម្នាក់​ៗ​ជាង​១០​ឆ្នាំ​មក​ហើយ ដែល​អាជ្ញាធរ​អប្សរា និង​សមត្ថកិច្ច​នគរបាល​បេតិកភណ្ឌ ជា​អ្នក​រៀបចំ​កន្លែង​ឱ្យ​លក់ តាំងពី​ចៅអធិការ​ទី​១ រហូត​ដល់​ចៅអធិការ​ទី​៤ មិន​ដែល​មាន​បញ្ហា​អ្វី​ម្តងណា​ទេ ថែម​ទាំង​លោក​បាន​រៀបចំ​ប្រព័ន្ធ​ទឹក​ឱ្យ​ពួក​ខ្ញុំ​លក់ដូរ បាន​ស្រួលបួល​ទៀត ។

 

រហូត​មក​ដល់​ចៅអធិការ​វត្ត​ឥន្ទ​បុរី ហៅ អង្គរ​ខាងជើង ដែល​ទើប​តែងតាំង​ឡើង​(​ថ្មី​) ជា​ចៅអធិការ​វត្ត​ទី​៥​នេះ គឺ​ពួក​ខ្ញុំ​មិន​បានដឹង​ទេ ព្រោះ​លោក​ចៅអធិការ​នោះ ចេញ​មក​ពី​វត្ត​ផ្សេង មក​ជា​គ្រូ​ចៅអធិការ​វត្ត​នេះ​ប្រហែល​ឡើង​ស្ងាត់​ៗ បានជា​ពួក​ខ្ញុំ​អត់​ដឹង ។

តាំងពី​លោក​ឡើង​មក​បាន​ប្រហែលជា​៥​ខែ តែងតែ​ដើរ​ឱ្យ​អុកឡុក ដាក់​ខែ​ក្នុង​១​តូប ១០​ដុ​លា្ល​រ ទៅ​៤៥​ដុល្លារ តាម​តូប​តូច តាម​តូប​ធំ បើ​មិន​ឱ្យ​ពួក​លោក​ទេ គឺ​លោក​ចៅអធិការ​បញ្ជា​ឱ្យមក​រុះរើ ហើយ​កាត់​ស៊ី​យ៉ូ​ទឹក​ចោល ទាញ​អីវ៉ាន់​គ្រវែង​ចោល​ក្រៅរបង​វត្ត ហើយ​ប្រាប់​ពួក​គាត់​ថា ដឹង​ទេ​នេះ​ជា​ដី​វត្ត សូ​ម្បី​តែ​សមត្ថកិច្ច​ដែល​ការពារ​ភ្ញៀវ​ជា​យូរ​ឆ្នាំ​ក៏​ដោយ ក៏​លោកគ្រូ​ចៅអធិការ​វត្ត​នោះ ដេញ​ចេញ​ដែរ​ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​ក្នុង​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ