ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ថា ​អា​មេ​រិ​ក​គំរាមកំហែង​ការ​ធ្វើ​ពាណិជ្ជកម្ម​ពិភពលោក

6 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ បន្ទាប់​ពី​រដ្ឋាភិបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និយាយ​ថា គាំទ្រ​ប្រទេស​ចិន​ក្នុង​ការ​ក្លាយជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ក្នុង​ឆ្នាំ​២០០១ គឺជា​កំហុសឆ្គង​មួយ…

ទីក្រុង​ប៉េ​កាំ​ង ៖ បន្ទាប់​ពី​រដ្ឋាភិបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និយាយ​ថា គាំទ្រ​ប្រទេស​ចិន​ក្នុង​ការ​ក្លាយជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ក្នុង​ឆ្នាំ​២០០១ គឺជា​កំហុសឆ្គង​មួយ ប៉ុន្តែ​ក្រសួងការបរទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋអាមេរិក​ទៅ​វិញ​ទេ ដែល​គំរាមកំហែង​ដល់​ប្រព័ន្ធ​ធ្វើ​ពាណិជ្ជកម្ម​ពិភពលោក ។

ការិយាល័យ​អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេរិ​កបាន​និយាយ​កាលពី​ស​ប្តា​ហ៍​មុន​ថា វិធានការ​របស់ WTO គ្មាន​ប្រសិទ្ធភាព​ឡើយ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​ចិន​គោរព​តាម​ច្បាប់​ទាំងនេះ ហើយ​សហរដ្ឋអាមេរិក​ពិតជា​ខុសឆ្គង​ដែល​បាន​គាំទ្រ​ចិន​ឲ្យ​ក្លាយជា​សមាជិក​អង្គការ​នេះ ។

វា​កើត​មាន​ឡើង​ខណៈ​លោក​ត្រាំ បាន​ចេញ​វិធានការ​ជា​ច្រើន​ដាក់​ប្រទេស​ចិន រួម​មាន ការ​ស៊ើបអង្កេត​ទាក់ទង​នឹង​កម្មសិទ្ធិបញ្ញា​ផង​ដែរ ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying និយាយ​ថា តាំងពី​ប្រទេស​ចិន​បាន​ចូល​ក្នុង WTO មក ពួក​យើង​បាន​គោរព​តាម​ច្បាប់​របស់​អង្គការ​នេះ​យ៉ាង​តឹងរ៉ឹង ដើរ​តាម​កាតព្វកិច្ច និង​ចូលរួម​អភិវឌ្ឍន៍​ប្រព័ន្ធ​ពហុភាគី​នេះ​ផង​ដែរ ។

លោកស្រី​បន្ថែម​ថា ប្រទេស​ដទៃ​បាន​ទទួល​អត្ថប្រយោជន៍​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន ដែល​បាន​ធ្វើ​កំណែទម្រង់​បើក​ទូលាយ និង​ជួយ​ដល់​សេដ្ឋកិច្ច​ពិភពលោក​ផង​ដែរ ។

លោកស្រី​ថា ៖« ខ្ញុំ​គិត​ថា គ្រប់​គ្នា​បាន​មើលឃើញ​ច្បាស់​ថា មធ្យោបាយ​ឯកតោភាគី​របស់​សហរដ្ឋអាមេរិក និង​ការ​គាំទ្រ​ដល់​ឯកតោភាគី​របស់​ពួក​គេ គឺជា​បញ្ហា​ដ៏​ធំ​ដល់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​នេះ ។ សមាជិក WTO ជា​ច្រើន​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​បញ្ហា​នេះ​ផង​ដែរ » ។

គួរ​បញ្ជាក់​ថា ប្រទេស​ចិន​បាន​ព្យាយាម​បង្ហាញ​ថា ខ្លួន​ជា​អ្នកគាំទ្រ​ការ​ធ្វើ​ពាណិជ្ជកម្ម​ពិភពលោក ខណៈ​លោក​ត្រាំ អនុម័ត​គោលនយោបាយ «​អា​មេ​រិ​ក​ដំបូង​» របស់​ខ្លួន ។ ប៉ុន្តែ​អាជីវករ​បរទេស និង​រដ្ឋាភិបាល​បាន​រិះគន់​ថា ផ្នែក​ជា​ច្រើន​នៃ​ទីផ្សារ​របស់​ចិន ត្រូវ​បានការ​ពារ ។

លោក​ត្រាំ បាន​និយាយ​កាលពី​ស​ប្តា​ហ៍​មុន​ថា លោក​កំពុង​តែ​ពិចារណា​ដាក់​ពិន័យ​ដ៏​ធំ​ដល់​ចិន ដែល​បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​អា​មេ​រិ​ក​បញ្ជូន​កម្មសិទ្ធិបញ្ញា​របស់​ពួក​គេ​ទៅ​កាន់​ប្រទេស​នេះ ទើប​អាច​ប្រកប​អាជីវកម្ម​នៅ​ទីនោះ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ