ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ដល់​រង្វាន់​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ដែល​សហ​ការណ៍​រុករក​អដ្ឋិធាតុ​កងទ័ព​វៀតណាម

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ចំនួន​៥​នាក់ រស់នៅ​ក្នុង​ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៨ បាន​ទទួល​អំណោយ​លើកទឹកចិត្ត​ពី លោក​ឧត្តមសេនីយ៍ត្រី…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ចំនួន​៥​នាក់ រស់នៅ​ក្នុង​ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៨ បាន​ទទួល​អំណោយ​លើកទឹកចិត្ត​ពី លោក​ឧត្តមសេនីយ៍ត្រី ធន ធឿ​ន មេបញ្ជាការ​តំបន់សឹករង​កំពង់ឆ្នាំង បន្ទាប់​ពី​បាន​សហ​ការណ៍​ផ្តល់​ព័ត៌មាន​ច​ង្ហុ​ល​បង្ហាញ​ផ្នូរ​សព​របស់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ជូន​ដល់​អង្គភាព​កា​៩០ ចំនួន​៨​សព កាលពី​ពេល​កន្លង​ទៅ ។

លោក​មេបញ្ជាការ​តំបន់សឹករង​កំពង់ឆ្នាំង​បាន​ថ្លែង​ថា បើ​និយាយ​តាម​ជំនឿ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ជីក និង​លើកយក​អដ្ឋិធាតុ​កងទ័ព​វៀតណាម​វិល​ទៅ​ជួបជុំ​ប្រពន្ធ​កូន​នៅ​ក្នុងស្រុក​វិញ គឺ​ទទួល​បាន​បុណ្យ​កុសល​ច្រើន​ណាស់ ។ លោក​បាន​ថ្លែង​បន្ត​ទៀត​ថា អដ្ឋិធាតុ​របស់​កងទ័ព​វៀតណាម​ខាង​នេះ គឺជា​អ្នក​បំពេញ​កា​ត្វ​កិច្ច​អន្តរជាតិ​សុខចិត្ត​លះបង់​ជីវិត សហ​ការណ៍​ជាមួយ​កងទ័ព​រណ​សិ​រ្យ​សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩០ វាយ​ពួក​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត រំដោះទឹកដី និង​រំដោះ​ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា​ជាង​៣​លាន​នាក់​ឲ្យ​រស់រាន​មានជីវិត​ឡើង​វិញ ដែល​ជា​រឿង​ពិត​មិន​អាច​ក្រ​ឡៃ​បាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា ។ ការ​សហ​ការណ៍​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ការ​ជួយ​ស្វែងរក​អដ្ឋិធាតុ​របស់​កងទ័ព​ស្ម​គ្រ័​ចិត្ត​វៀតណាម​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កាន់​មាតុភូមិ​វិញ​ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ គឺជា​អំពើ​មនុស្សធម៌​មួយ​ដ៏​ថ្លៃថ្លា​មិន​អាច​កាត់ថ្លៃ​បាន ។

ក្នុង​នាម​មេបញ្ជាការ​តំបន់សឹករង​កំពង់ឆ្នាំង តំណាង​ឲ្យ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​តំ​ណាយ​ឲ្យ លោក​វរៈសេនីយ៍ឯក ថា​ម ផា​ញ់​ញឺ​ង មេបញ្ជាការ​អង្គភាព​កា​៩០​កងទ័ព​ប្រជាជន​វៀតណាម លោក​ឧត្តមសេនីយ៍ ធន ធឿ​ន សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ដល់​ប្រជាពលរដ្ឋ​ទាំង​៥​នាក់​នៅ​ក្នុង​ឃុំ​សែ​ប ដែល​បាន​សហការ​យ៉ាង​ជិត​ស្និត​ផ្តល់​ព័ត៌មាន ដល់​អង្គភាព​កា​៩០ បាន​រុករក​ឃើញ​អដ្ឋិធាតុ​កងទ័ព​វៀតណាម​ចំនួន​៥​សព​នៅ​ក្នុង​ឃុំ​សែ​ប ។ ដែល​នៅ​ក្នុង​ពិធី​នេះ លោក​ឧត្តមសេនីយ៍ ធន ធឿ​ន បាន​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត​ក្នុង​ម្នាក់​ៗ២០​ម៉ឺន​រៀល ។

នៅ​ក្នុង​កម្មវិធី​នេះ លោក​វរៈសេនីយ៍ឯក ថា​ម ផា​ញ់​ញឺ​ង មេបញ្ជាការ​អង្គភាព​កា​៩០​កងទ័ព​ប្រជាជន​វៀតណាម ក៏​បាន​ឧ​ប​ត្ថ​ម​កាដូ​នូវ​គ្រឿង​ឧបភោគបរិភោគ និង​ថវិការ​មួយ​ចំនួន ដើម្បី​លើកទឹកចិត្ត​ចំពោះ​ប្រជាពលរដ្ឋ​ទាំង​៥​នាក់​រស់នៅ​ក្នុង​ឃុំ​សែ​ប​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ